ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស ​COVID-19 ​ចុះ​ថយ​នៅ​ចិន​ តែ​ឆ្លង​​កាន់តែ​ខ្លាំង​លើ​ពិភពលោក

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19​ ពេល​នេះ​រីក​កាន់តែ​ខ្លាំង​នៅ​ក្រៅប្រទេស​ចិន ដែល​នៅ​ទីនោះ​ការ​ឆ្លង​ហាក់​ធ្លាក់​ចុះ ចំណែក​បណ្ដា​វិធានការ​ម៉ឺង​ម៉ាត់​នានា ត្រូវ​បាន​បង្កើន​លើ​​ពិភពលោក ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​សម្រេច​ផ្អាក​ការ​ធ្វើ​ធម្ម​យាត្រា​របស់​បណ្ដា​សាសនិក​អ៊ិ​ស្លា​ម​មក​កាន់​ក្រុង​ឡា​ម៉ិ​ក ហើយ​ជប៉ុន​បាន​បិទ​សាលារៀន​នានា​។…

ប្រទេស​ចិន ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19​ ពេល​នេះ​រីក​កាន់តែ​ខ្លាំង​នៅ​ក្រៅប្រទេស​ចិន ដែល​នៅ​ទីនោះ​ការ​ឆ្លង​ហាក់​ធ្លាក់​ចុះ ចំណែក​បណ្ដា​វិធានការ​ម៉ឺង​ម៉ាត់​នានា ត្រូវ​បាន​បង្កើន​លើ​​ពិភពលោក ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​សម្រេច​ផ្អាក​ការ​ធ្វើ​ធម្ម​យាត្រា​របស់​បណ្ដា​សាសនិក​អ៊ិ​ស្លា​ម​មក​កាន់​ក្រុង​ឡា​ម៉ិ​ក ហើយ​ជប៉ុន​បាន​បិទ​សាលារៀន​នានា​។

ទោះបី​ចិន​រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​ជា​ប្រភព​សំខាន់​នៃ​ការ​ចម្លង​វីរុស ​COVID-19 តែ​គ្រោះ​ថ្នាក់​មានការ​កើនឡើង​ជាមួយ​ការ​លេច​ប្រទេស​ថ្មី​ៗ​ក្លាយជា​ប្រភព​ចម្លង​ដែរ ដូច​ជា​កូរ៉េ​ខាងត្បូង អ៊ី​រ៉​ង់ ​និង​អ៊ី​តា​លី​។ នា​ថ្ងៃ​ទី​២៨​កុម្ភៈ​កូរ៉េ​ខាងត្បូង​រៀបរាប់​ពី​អ្នក​ឆ្លង​វីរុស ២៥៦​នាក់​ថែម​ទៀត​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​២.០២២​នាក់ ហើយ​មនុស្ស​១៣​នាក់​បាត់​បង់​ជីវិត​។ ចំណែក​អ៊ី​រ៉​ង់​ប្រកាស​ពី​អ្នក​ឆ្លង​ថា​មាន​១០៦​នាក់​ថែម​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប ឡើង​ដល់​២៤៥​នាក់ ក្នុង​នោះ​បាត់​បង់​ជីវិត ២៦​នាក់​។

នៅ​អឺរ៉ុប​ប្រទេស​អ៊ី​តា​លី​នា​ថ្ងៃ​ទី​២៧​កុម្ភៈ​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​ជាង​៦៥០​នាក់ ទល់​នឹង​៤០០​នាក់​នា​ថ្ងៃ​ទី​២៦​កុម្ភៈ ក្នុង​នោះ​១៧​នាក់​បាន​បាត់​បង់​ជីវិត​។

ថ្ងៃ​ទី​២៨​ កុម្ភៈ ​ក្រុង​ប៉េ​កាំ​ង​ចេញផ្សាយ​ពី​តួលេខ​អ្នក​ឆ្លង​ថ្មី​ថា​មាន​៣២៧​នាក់ ជា​ចំនួន​ដ៏​តិច​មួយ​ក្នុង​ប្រទេស ចាប់តាំងពី​ថ្ងៃ​ទី​២៤ ​មក​រា​ មក ​និង​ពី​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៤៤​នាក់​។ សរុប​មនុស្ស​៧៨.៨២៤​នាក់​បាន​ឆ្លង​វីរុស​នេះ​នៅ​ចិនដីគោក តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក​។ ម្យ៉ាងវិញទៀត​លើ​ពិភពលោក​ក្នុង​មួយ​ថ្ងៃ​ៗ​មានការ​ប្រកាស​ពី​អ្នក​ឆ្លង ហើយ​ប្រទេស​ចុង​ក្រោយ​គេ​មាន​អ្នក​ឆ្លង មក​ទល់​ពេល​នេះ​ គឺ​ប្រទេស​ហូ​ឡង់​ដែល​ប្រកាស​ពី​អ្នក​ឆ្លង​ម្នាក់ ដែល​បាន​ទៅ​កាន់​អ៊ី​តា​លី​។ នៅ​បារាំង​មក​ដល់​ថ្ងៃ​ទី​២៧​កុម្ភៈ​មាន​អ្នក​ឆ្លង​ឡើង​ដល់​៣៨​នាក់​ក្នុង​នោះ​២​នាក់​​បាន​បាត់​បង់​ជីវិត។

ប្រមុខ​អង្គការ​សុខភាព​ពិភពលោក WHO​លោក​TEDROS ADHANOM GHEBREYESUS​អះអាង​ថា យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សំខាន់​មួយ ហើយ​លោក​គូសបញ្ជាក់​ថា រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ ចំនួន​នៃ​អ្នក​ឆ្លង​ថ្មី​លើ​ពិភពលោក​ឡើង​ខ្ពស់​ជាង​ការ​កត់សម្គាល់​ឃើញ​នៅ​ចិន ជា​កន្លែង​ដែល​វីរុស​នេះ​លេច​ពី​ខែធ្នូ​មក​។

វីរុស​COVID-19​ពេល​នេះ​ឆ្លង​ដល់​ប្រទេស​ប្រមាណ​៥០​ទៀត​ក្រៅពី​ចិនដីគោក ជាមួយ​តុល្យការ​អ្នក​ឆ្លង​នៅ​ក្រៅ​ចិនដីគោក​ឡើង​ដល់​ជាង​៤.០០០​នាក់ និង​អ្នក​បាត់​បង់​ជីវិត​​ជាង​៦០​នាក់​។ ដើម្បី​ទប់​ការ​ឆ្លង​នៃ​វីរុស​នេះ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ បាន​ស្នើ​ឲ្យ​បិទ​បណ្ដោះអាសន្ន​បណ្ដា​សាលារៀន​សាធារណៈ​របស់​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១​មីនា​ទៅ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ