ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ស៊ី​រី​​ផ្តាច់​ជីវិត​​ទាហាន​តួ​ក​គី​៣៤​នាក់​

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​រាយ​ការណ៍​ថា ការ​វាយប្រហារ​តាម​អាកាស​នានា របស់​កងទ័ព​ស៊ី​រី​បណ្ដាល​ឲ្យ​ទាហាន​តួ​ក​គី ដាក់​ពង្រាយ​ក្នុង​ខេត្ត​អ៊ីដ​លី​ប​ស៊ី​រី​៣៤​នាក់​​បាត់​បង់​ជីវិត ​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​។ តួ​ក​គី​បាន​បញ្ជូន​មនុស្ស​ច្រើន​ពាន់​នាក់​និង​សម្ភារ​យោធា​ធុន​ធ្ងន់​ទៅ​កាន់​តំបន់​ភាគ​ពាយ័ព្យ​ស៊ីរី​នោះ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ពួក​ឧទ្ទាម​ស្និទ្ធ​ក្រុង​អង់កា​រ៉ា ដែល​កំពុង​ស្វែងរក​វាយ​រុញច្រាន​ការ​វាយ​លុក…

ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​រាយ​ការណ៍​ថា ការ​វាយប្រហារ​តាម​អាកាស​នានា របស់​កងទ័ព​ស៊ី​រី​បណ្ដាល​ឲ្យ​ទាហាន​តួ​ក​គី ដាក់​ពង្រាយ​ក្នុង​ខេត្ត​អ៊ីដ​លី​ប​ស៊ី​រី​៣៤​នាក់​​បាត់​បង់​ជីវិត ​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​។

តួ​ក​គី​បាន​បញ្ជូន​មនុស្ស​ច្រើន​ពាន់​នាក់​និង​សម្ភារ​យោធា​ធុន​ធ្ងន់​ទៅ​កាន់​តំបន់​ភាគ​ពាយ័ព្យ​ស៊ីរី​នោះ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ពួក​ឧទ្ទាម​ស្និទ្ធ​ក្រុង​អង់កា​រ៉ា ដែល​កំពុង​ស្វែងរក​វាយ​រុញច្រាន​ការ​វាយ​លុក របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​កង​យន្តហោះ​រុ​ស្ស៊ី។ ខេត្ត​អ៊ី​ដ​លី​ប​ជាទី​តាំង​ធំ​ចុង​ក្រោយ​ស្ថិត​ក្នុង​ដៃ​ពួក​ឧទ្ទាម​។

តួ​ក​គី​បាន​តបត​ដោយ​វាយប្រហារ​គោលដៅ​នានា​របស់​ស៊ី​រី ខណៈ​អង្គការ​អូតង់​ដែល​តួ​ក​គី​ជា​សមា​ជិក បាន​ថ្កោលទោស​ថា​ការ​វាយប្រហារ​របស់​កងទ័ព​ស៊ី​រី​និង​សម្ព័ន្ធមិត្ត ធ្វើ​ទាំង​ងងឹត​ងងុល​។ អគ្គលេខាធិការ​អូតង់​លោក​JENS STOLTENBERG​ដែល​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​ភាព​តាន​តឹង បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​តួ​ក​គី លោក​MEVLUT CAVUSOGLU ហើយ​អំពាវនាវ​ដល់​ក្រុង​ដា​ម៉ាស​និង​ក្រុង​មូ​ស្គូ​ឲ្យ​បញ្ឈប់​ការ​វាយលុក និង​ស្នើ​ដល់​គ្រប់​ភាគី​ចៀសវាង​កុំ​ធ្វើ​ឲ្យ​សភាពការណ៍​មនុស្សធម៌​កាន់តែ​តានតឹង​ថែម​ក្នុង​តំបន់​នោះ​។

ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​ស៊ី​រី ក៏​បណ្ដាល​ឲ្យ​ទាហាន​តួ​ក​គី​៣៦​នាក់​ទៀត​រង​របួស​ផង​ដែរ​។ បណ្ដា​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តួ​ក​គី​ដើម្បី​ព្យាបាល​។ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​វិសាមញ្ញ​នៅ​ក្រុង​កង់​កា​រ៉ា​។ វិមាន​ប្រធានាធិបតី​ប្រកាស​ថា កងទ័ព​តួ​ក​គី​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ និង​ទម្លាក់​គ្រាប់បែក​នា​យប់​ថ្ងៃ​ទី​២៧​មក​២៨​កុម្ភៈ លើ​បណ្ដា​ទីតាំង​របស់​របប​ស៊ី​រី ជា​ការ​សងសឹក​ចំពោះ​ការ​បាត់បង់​បណ្ដា​ទាហាន​របស់​ខ្លួន​។

ការ​រង​បាត់បង់​ធ្ងន់ធ្ងរ​របស់​តួ​ក​គី​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ កើត​មាន​បន្ទាប់​ពី​ការ​កើនឡើង​នៃ​ការ​ប្រឈម​​មុខ​ដាក់​គ្នា​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​នៅ​អ៊ីដ​លី​ប រវាង​កងទ័ព​តួ​ក​គី​និង​កងទ័ព​ស៊ី​រី ដែល​ប៉ះទង្គិច​គ្នា​ជា​ច្រើន​លើក​។ ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​ស៊ី​រី ប្រឆាំង​កងទ័ព​តួ​ក​គី​នេះ នាំ​ឲ្យ​ទាហាន​តួ​ក​គី​យ៉ាងតិច​៥៤​នាក់​ហើយ​ស្លាប់​នៅ​អ៊ី​ដ​លី​ប​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ