ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បង្កើត iPod អរគុណ Steve Jobs ដែល​បាន​បង្រៀន​ពី​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស

4 ឆ្នាំ មុន

លោក ថូ​នី ហ្វា​ដេ​ល (Tony Fadell) គឺជា​ឪពុក​របស់ iPod ឬ​អ្នក​បង្កើត​របស់​ឧបករណ៍​ស្តាប់​បទ​ចម្រៀង​មួយ​ដែល​ធ្លាក់​ត្រូវ​បាន​លក់​ដោយ Apple ។…

លោក ថូ​នី ហ្វា​ដេ​ល (Tony Fadell) គឺជា​ឪពុក​របស់ iPod ឬ​អ្នក​បង្កើត​របស់​ឧបករណ៍​ស្តាប់​បទ​ចម្រៀង​មួយ​ដែល​ធ្លាក់​ត្រូវ​បាន​លក់​ដោយ Apple ។ ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ លោក​បាន​ចែករំលែក​ថា មេរៀន​សំខាន់​ជាងគេ​ដែល​លោក​បាន​រៀនសូត្រ​ពី​លោក ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Apple គឺ​ការ​និទានរឿង ។

លោក ចបស៍ បាន​អនុវត្ត​តាម​រូបមន្ត​ងាយ​មួយ​ដែល​អ្នក​ក៏​អាច​រៀនសូត្រ​បាន​ដើម្បី​ជួយ​ធ្វើ​ឲ្យ​អ្នក​ឈានមុខ​អ្នក​ដទៃ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​បន្ទាប់​របស់​អ្នក​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. លក់​ក្តី​សុបិន
មិន​មាន​នរណា​ដែល​គ្រាន់តែ​ទិញ​ផលិតផល​មួយ​ទេ ពួក​គេ​ទិញ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ ។ លោក ចបស៍ ក៏​លក់​ដំណោះស្រាយ​ដែរ ប៉ុន្តែ​មាន​ចំណុច​ពិសេស​មួយ​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ​ជាង​មនុស្ស​ដទៃ ។ លោក​ធ្លាប់​បាន​និយាយ​ថា «​ពួក​យើង​ជឿជាក់​ថា​មនុស្ស​ដែល​មាន​ក្តី​សុបិន​អាច​ផ្លាស់​ប្តូរ​ពិភពលោក​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​បាន ហើយ​មនុស្ស​ទាំងនោះ​ជា​អតិថិជន​របស់​ពួក​យើង​» ។
ដូច្នេះ​អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ជា​មុន​សិន​ថា​នរណា​ជា​អតិថិជន​ដែល​នឹង​ទិញ​ផលិតផល​ពី​អ្នក? តើ​ពួក​គេ​មាន​ក្តី​សង្ឃឹម​និង​ក្តី​សុបិន​អ្វី? តើ​ពួក​គេ​ចង់បាន​អ្វី​ក្នុង​មុខរបរ​របស់​ពួក​គេ? បន្ទាប់​មក​បង្កើត​ផលិតផល​ដែល​ជួយ​ឲ្យ​ក្តី​សុបិន​របស់​ពួក​គេ​ក្លាយជា​ការ​ពិត ។

២. បង្កើត​សត្រូវ
រឿងនិទាន​ដែល​ល្អ​មាន​អ្នកក្លាហាន តួអង្គ​ចិត្ត​ដែល​ទុច្ចរិត និង​ឧបសគ្គ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​និង​ចង់​តាមដាន​បន្ត ។ លោក​ចបស៍​បាន​ប្រើ​ចំណុច​ទាំងនេះ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក ។
ជា​ទូទៅ​លោក​តែងតែ​ចាប់ផ្តើម​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​ណែនាំ​ពី​តួអង្គ​ដែល​មាន​ក្នុង​រឿង និង​បកស្រាយ​ពី​តួអង្គ​ទុច្ចរិត​ដែល​ជា​ឧបសគ្គ​សម្រាប់​មនុស្ស ។ បន្ទាប់​មក​លោក​បង្កើត​ជា​ជម្លោះ​រវាង​អ្នកក្លាហាន និង​តួអង្គ​ទុច្ចរិត​ខាងលើ មុន​នឹង​បង្ហាញ​ពី​អ្នកក្លាហាន​ដែល​ជា​ផលិតផល​លោក​ព្យាយាម​លក់​ឲ្យ​ទៅ​អតិថិជន ។
នៅ​ទី​បញ្ចប់​នៅ​រឿង អ្នកក្លាហាន​ឈ្នះ​សង្គ្រាម​និង​បាន​ផ្លាស់​ប្តូរ​ពិភពលោក ហើយ​មនុស្ស​ជួប​តែ​សុភមង្គល​ចាប់ពី​ពេល​នោះ​តទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ