ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្ហាហានិភ័យ​សំខាន់​ៗ​ចំនួន​៣ នៃ​ជំងឺ​មហារីក​ពងស្វាស

4 ឆ្នាំ មុន

ជំងឺមហារីក​ពងស្វាស គឺជា​ប្រភេទ​ជំងឺមហារីក​ដ៏​កម្រ ដែល​មាន​ប្រមាណ ១ ភាគរយ​នៃ​មហារីក​ទាំងអស់ ដែល​កើត​មាន​លើ​បុរស​។ បុរស​ប្រមាណ ២ ២០០០ នាក់​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​ពងស្វាស​ជា​រៀង​រាល់​ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស​។…

ជំងឺមហារីក​ពងស្វាស គឺជា​ប្រភេទ​ជំងឺមហារីក​ដ៏​កម្រ ដែល​មាន​ប្រមាណ ១ ភាគរយ​នៃ​មហារីក​ទាំងអស់ ដែល​កើត​មាន​លើ​បុរស​។ បុរស​ប្រមាណ ២ ២០០០ នាក់​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​ពងស្វាស​ជា​រៀង​រាល់​ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស​។

មហារីក​ពងស្វាស គឺ​មាន​សភាព​ខុសធម្មតា បើ​ប្រៀបធៀប​នឹង​មហារីក​ដទៃ​ទៀត ព្រោះ​វា​មាន​ឥទ្ធិពល​អាក្រក់​លើ​បុរស​វ័យក្មេង​។ ជំងឺមហារីក​ពងស្វាស គឺជា​ប្រភេទ​ជំងឺមហារីក​ទូទៅ​បំផុត​ដែល​ប៉ះពាល់​លើ​បុរស​ចាប់ពី​អាយុ ១៥ ទៅ ៤៩ ឆ្នាំ​។

ចំពោះ​ហេតុផល​ដែល​មិន​ច្បាស់លាស់ បុរស​ស្បែក​សមាន​ហានិភ័យ​ខ្ពស់​នៃ​កា​រវិ​វត្ត​ទៅ​ជា​មហារីក​ពងស្វាស​ជាង​បុរស​ធម្មតា​។

ចំនួន​ករណី​មហារីក​ពងស្វាស​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស​បាន​កើនឡើង​ទ្វេ​ដង ចាប់តាំងពី​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ ១៩៧០​។

មូលហេតុ​នៃ​ជំងឺមហារីក​ពងស្វាស
មូលហេតុ​ពិតប្រាកដ ឬ​មូលហេតុ​នៃ​ជំងឺមហារីក​ពងស្វាស​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ត្រូវ​បាន​គេ​កំណត់​ថា អាច​បង្កើន​ហានិភ័យ​របស់​បុរស​ក្នុង​កា​រវិ​វត្ត​ទៅ​នឹង​ជំងឺ​នេះ​។ កត្តា​ហានិភ័យ​សំខាន់​ៗ​ចំនួន​បី​ត្រូវ​បាន​ពិពណ៌នា​ខាងក្រោម​៖

• ពងស្វាស​មិន​ចុះ​ក្រោម​ដូច​ធម្មតា
• ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ
• ធ្លាប់​កើត​ជំងឺ​នេះ​ពី​មុន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ