ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ទាំងនេះហើយ ស្ត្រី​ដែល​ជួប​បញ្ហា​​ឆាប់​អស់​រដូវ គួរ​ប្រយ័ត្ន !

4 ឆ្នាំ មុន

ការ​អស់​រដូវ​ឆាប់ កើតឡើង​នៅ​ពេល​ដែល​ស្ត្រី​ឈប់​មក​រដូវ មុន​អាយុ ៤៥ ឆ្នាំ​។ វា​អាច​កើតឡើង​ដោយ​ធម្មជាតិ ឬ​ជា​ផល​ប៉ះពាល់​នៃ​ការ​ព្យាបាល​មួយ​ចំនួន​។ ចំពោះ​ស្ត្រី​ភាគច្រើន ការ​អស់​រដូវ​ចាប់ផ្តើម​ពី ៤៥…

ការ​អស់​រដូវ​ឆាប់ កើតឡើង​នៅ​ពេល​ដែល​ស្ត្រី​ឈប់​មក​រដូវ មុន​អាយុ ៤៥ ឆ្នាំ​។ វា​អាច​កើតឡើង​ដោយ​ធម្មជាតិ ឬ​ជា​ផល​ប៉ះពាល់​នៃ​ការ​ព្យាបាល​មួយ​ចំនួន​។ ចំពោះ​ស្ត្រី​ភាគច្រើន ការ​អស់​រដូវ​ចាប់ផ្តើម​ពី ៤៥ ទៅ ៥៥ ឆ្នាំ​។

ប្រសិនបើ​អ្នកមាន​អាយុ​ក្រោម ៤៥ ឆ្នាំ​និង​បាន​កត់​សម្គាល់ថា ការ​មក​រដូវ​របស់​អ្នក​មិន​ទៀងទាត់ ខកខាន ឬ​ឈប់​មក អ្នក​គួរតែ​និយាយ​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​របស់​អ្នក​។

មូលហេតុ​នៃ​ការ​អស់​រដូវ​ឆាប់​ពេក
ការ​ឆាប់​រាំងរដូវ អាច​កើតឡើង​ដោយ​ធម្មជាតិ ប្រសិនបើ​អ័រម៉ូន​របស់​ស្ត្រី​ឈប់​ធ្វើការ​តាម​កម្រិត​ធម្មតា​នៃ​អ័រម៉ូន​មួយ​ចំនួន ជា​ពិសេស​អ័រម៉ូន​អឺ​ស្ត្រូ​សែន​។

ជួនកាល បញ្ហា​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ការ​ខូចខាត ឬ​ការ​ខ្សោយ​ប្រព័ន្ធ​អូវែ​។

ការ​ឆាប់​អស់​រដូវ​អាច​បណ្តាល​មក​ពី ៖

• ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម – ដូច​ជា​ស្ត្រី​ដែល​មាន​រោគ​សញ្ញា Turner ជាដើម
• ជំងឺ​អូ​តូ​អ៊ុយ​មីន – ជា​កន្លែង​ដែល​ប្រព័ន្ធ​ភាពស៊ាំ​ចាប់ផ្តើម​វាយប្រហារ​ជាលិការ​រាង​កាយ
• ជំងឺឆ្លង​មួយ​ចំនួន​ដូច​ជា​ជំងឺរបេង ជំងឺគ្រុនចាញ់ និង​ជំងឺ​ស្រឡទែន ប៉ុន្តែ​វា​កម្រ​ណាស់​។

ជួនកាល វា​អាច​កើត​មាន​ដោយសារ​តែ​កត្តា​តំណរ​ពូជ​។

ការ​ព្យាបាល​ជំងឺមហារីក​ដោយ​ប្រើ​វិទ្យុសកម្ម និង​ការ​ព្យាបាល​ដោយ​ប្រើ​គីមី អាច​បណ្តាល​ឲ្យ​អ្នក​បាត់បង់​ការ​មក​រដូវ​មុន​អាយុ ដែល​អាច​បណ្តោះអាសន្ន ឬ​រហូត​តែ​ម្តង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ