ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ទាំង​៣​របស់​លោកដូ​ណា​ល់​ត្រាំ

4 ឆ្នាំ មុន

មេ​ឡា​នា ត្រាំ​(Melania TrumP) ៖ ត្រាំ​បច្ចុប្បន្ន​រៀប​ការ​ទៅ​នឹង​អតីត​តារា​ម៉ូ​ដែល មេ​ឡា​នា ត្រាំ ដែល​ក្មេង​ជាង​គាត់២៣​ឆ្នាំ​នៅ​ខែមករា​ឆ្នាំ​២០០៥ ដែល​ការ​រៀប​ការ​ត្រូវ​បាន​ផ្សព្វផ្សាយ​និង​ចាយ មិន​សំចៃ​នៅ​ក្នុង​ចំណោម​​ភ្លៀវ​ល្បី​ៗ​ចូលរួម​មង្គលការ​មាន​ហី​ឡា​រី…

មេ​ឡា​នា ត្រាំ​(Melania TrumP) ៖ ត្រាំ​បច្ចុប្បន្ន​រៀប​ការ​ទៅ​នឹង​អតីត​តារា​ម៉ូ​ដែល មេ​ឡា​នា ត្រាំ ដែល​ក្មេង​ជាង​គាត់២៣​ឆ្នាំ​នៅ​ខែមករា​ឆ្នាំ​២០០៥ ដែល​ការ​រៀប​ការ​ត្រូវ​បាន​ផ្សព្វផ្សាយ​និង​ចាយ មិន​សំចៃ​នៅ​ក្នុង​ចំណោម​​ភ្លៀវ​ល្បី​ៗ​ចូលរួម​មង្គលការ​មាន​ហី​ឡា​រី គ្លី​ន​តុ​ន និង​ប្រធានាធិបតី​បៀ​ល គ្លី​ន​តុ​ន (Bill Clinton)​។ រំលឹកថា៖ មកដឹងពី​ឪពុក​ម្តាយ​និង​បងប្អូន​របស់​លោក​​​ដូ​ណា​ល់​ត្រាំ

អៀ​វ៉ា​ណា ត្រាំ (Ivana Trump) ៖ នៅ​ឆ្នាំ​១៩៧៧ ត្រាំ​រៀប​ការ​ជាមួយ​ប្រពន្ធ​ទី​មួយ អៀ​វ៉ា​ណា ត្រាំ ជាតា​រា​ម៉ូ​ដែល​នៅញូ​វយ៉​ក​ ដែល​ជា​អ្នក​បម្រុង​សម្រាប់​ក្រុម​ស្គី​អូ​ឡាំ​ពិ​ច​ឆេ​ក នៅ​ឆ្នាំ​១៩៧២ ។ គាត់​ត្រូវ​បាន​ហៅ​ថា​ ជា​ប្រធាន​ស្តីទី​ដែល​មាន​នាទី​ក្នុង​ការ​ឌី​ហ្សា​ញ​ស្ថាប័ន​របស់​ត្រាំ​និង​មាន​នាទី​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​លើ​ការ​ធ្វើ​ថ្មី​ឡើង​វិញ​នៃ​សណ្ឋាគារ​កូ​មូ​ដរ និង​ផ្លា​ស្សា (Commodore and the Plaza Hotel)​។គាត់​មានកូន​បី​នាក់​ជាមួយ​គ្នា គឺ​ដូ​ណា​ល់​ត្រាំ ជេ​អ​(Donald Trump Jr.) អៀ​វាន់​កា​(Ivanka) និង​អេ​រិ​ក​(Eric) ។​ ពួក​គាត់​លែងលះ​នៅ​ឆ្នាំ​១៩៩២​។

ម៉ា​ឡា ម៉ា​ប​ផល (Marla Maples) ៖ នៅ​ឆ្នាំ​១៩៩៣ គាត់​បាន​រៀប​ការ​ប្រពន្ធ​ទី​២ ម៉ា​ឡា ម៉ា​ប​ផល ជា​តារា​សម្តែង​ហើយ មានកូន​ស្រី​ម្នាក់​ជាមួយ​គ្នា​គឺ ទី​ហ្វា​នី (Tiffany)​ត្រាំ ។ គាត់​ត្រូវ​បាន​ប្តឹង លែង​លះ​នៅ​ឆ្នាំ​១៩៩៧​ហើយ​លែង​គ្នា​ដាច់ស្រេច ​នៅ​ខែមិថុនា​ឆ្នាំ​១៩៩៩​។ ​គាត់​យល់ព្រម​ឲ្យ​ម៉ា​ប​ផល​២​លាន​ដុល្លារ។

សូមរំលឹកថា៖ ដូ​ណា​ល់​ត្រាំ​៖ ជីវិត​ស្នេហា ការ​រកស៊ី និង ការ​​រះ​ចូល​នយោបាយ

អត្ថបទសរសេរ ដោយ