ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ទាំង៣​នេះ​បង្ហាញ​ថា អ្នកមាន​ជំនាញ​អាច​រក​លុយ​បាន​ច្រើន

4 ឆ្នាំ មុន

អាជីវករ​អាច​ប្រើ​អ្វី​ជា​ច្រើន​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ឈានមុខ​ដៃគូ​ប្រកួតប្រជែង​ដូច​ជា​បទ​ពិសោធន៍​ផ្ទាល់ខ្លួន សមត្ថភាព​ក្នុង​ការ​ដឹកនាំ​មនុស្ស ឬ​ការ​មាន​ក្រុមការងារ​ដែល​មាន​ប្រសិទ្ធិ​ភាព​មួយ​ជាដើម ។ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ថា​ខ្លួន​អ្នក គឺជា​អ្វី​ដែល​មាន​តម្លៃ​ជាងគេ​របស់​អ្នក ជា​ពិសេស​នៅ​ពេល​ដែល​អ្នកមាន​ជំនាញ​ពិសេស​ៗ​ដែល​អ្នក​ដទៃ​មិន​មាន ។ បញ្ហា​ដែល​សំខាន់ គឺ​តើ​ធ្វើ​ដូច​ម្តេច​ទើប​អ្នកដឹង​ថា​អ្នក​ពិតជា​មាន​ជំនាញ​ពិសេស​ៗ​ទាំងនោះ​ពិតមែន?…

អាជីវករ​អាច​ប្រើ​អ្វី​ជា​ច្រើន​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ឈានមុខ​ដៃគូ​ប្រកួតប្រជែង​ដូច​ជា​បទ​ពិសោធន៍​ផ្ទាល់ខ្លួន សមត្ថភាព​ក្នុង​ការ​ដឹកនាំ​មនុស្ស ឬ​ការ​មាន​ក្រុមការងារ​ដែល​មាន​ប្រសិទ្ធិ​ភាព​មួយ​ជាដើម ។ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ថា​ខ្លួន​អ្នក គឺជា​អ្វី​ដែល​មាន​តម្លៃ​ជាងគេ​របស់​អ្នក ជា​ពិសេស​នៅ​ពេល​ដែល​អ្នកមាន​ជំនាញ​ពិសេស​ៗ​ដែល​អ្នក​ដទៃ​មិន​មាន ។ បញ្ហា​ដែល​សំខាន់ គឺ​តើ​ធ្វើ​ដូច​ម្តេច​ទើប​អ្នកដឹង​ថា​អ្នក​ពិតជា​មាន​ជំនាញ​ពិសេស​ៗ​ទាំងនោះ​ពិតមែន? ហើយ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​វា?

១. អ្នក​អាច​សម្រេច​កិច្ចការ​ដែល​មាន​ក្នុង​ដៃ​យ៉ាង​ងាយស្រួល
តើ​កិច្ចការ​ដែល​អ្នក​កំពុង​តែ​ធ្វើ​ប្រៀប​ដូច​ជា​ងាយស្រួល​ពេក​សម្រាប់​អ្នក​ទេ? ជាក់ស្តែង ការ​អាច​បញ្ចប់​បាន​កិច្ចការ​ច្រើន​ក្នុង​រយៈពេល​ខ្លី​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​សប្បាយចិត្ត​ក្នុង​ការងារ​របស់​ខ្លួន ប៉ុន្តែ​វា​ក៏​អាច​ជា​មុខសញ្ញា​បង្ហាញ​ថា​អ្នកមាន​សក្តានុពល​ក្នុង​ការ​ធ្វើ​អ្វី​ផ្សេង​ដែល​អាច​ជួយ​ឲ្យ​អ្នក​កាន់តែ​ជោគជ័យ​ផង​ដែរ ។
បុគ្គល​ដែល​ជោគជ័យ​មិន​ដែល​ពេញចិត្ត​នឹង​ស្ថាន​ការ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​ទេ ដែល​ធ្វើ​ឲ្យ​ពួក​គេ​តែងតែ​រក​ឧបសគ្គ​ថ្មី​ៗ និង​ជំនាញ​ថ្មី​ៗ​ដែល​ពួក​គេ​អាច​រៀន​បាន​ដើម្បី​បង្កើន​តម្លៃ​ខ្លួន ។

២. អ្នក​ដទៃ​មក​សួរ​ដំបូន្មាន​ពី​អ្នក
មុខសញ្ញា​មួយទៀត​ដែល​បង្ហាញ​ថា​អ្នកមាន​ទេ​ព្យ​កោសល្យ​ខ្លាំង គឺ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ពឹង​ផ្អេ​កលើ​ជំនួយ​និង​ដំបូន្មាន​ពី​អ្នក ។ ពេល​ខ្លះ​វា​អាច​ទាក់ទិន​នឹង​ការងារ​ក្នុង​វិស័យ​ឬ​អាជីវកម្ម​របស់​អ្នក តែ​ពេល​ខ្លះ​ទៀត​សំណួរ​អាច​ទាក់ទង​ទៅ​នឹង​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ពេលទំនេរ​ជាដើម ។

អ្នក​គួរតែ​អង្កេត​មើល​អ្វី​ដែល​អ្នក​ដទៃ​សួរ​អ្នក រួច​ពិចារណា​មើល​ថា​វា​ជា​ផ្នែក​ឬ​ជំនាញ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​រក​ចំណូល​បាន​កាន់តែ​ច្រើន​ទេ? ឧទាហរណ៍​ដូច​ជា​ម្ចាស់​អាជីវកម្ម​ជា​ច្រើន​ទាក់ទង​មក​អ្នក​ដើម្បី​សួរនាំ​ពី​ដំបូន្មាន​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​អាជីវកម្ម ។ អ្នក​អាច​បង្កើន​តម្លៃ​ឲ្យ​ខ្លួន​បាន​ដោយ​រៀនសូត្រ​បន្ថែម​និង​ចាប់ផ្តើម​សេវាកម្ម​ទីប្រឹក្សា​មួយ​ដើម្បី​រក​ចំណូល ។

៣. អ្នក​ចូល​ចិត្តរក​វិធី​ដើម្បី​សម្រេច​កិច្ចការ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព
បុគ្គល​ដែល​ជោគជ័យ​តែងតែ​រក​វិធី​ដើម្បី​បង្កើត​អ្វី​ថ្មី​ៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួក​គេ ឬ​មនុស្ស​ជុំវិញ​ខ្លួន​កំពុង​តែ​ជួប​ប្រទះ ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​មាន​ទស្សនៈ​មនុស្ស​មក​ថ្មី​ពិតជា​មាន​សារៈសំខាន់​ណាស់ ។ មាន​ន័យ​ថា​អាជីវករ​គួរតែ​រក្សា​ការ​ប្តេជ្ញា​ថា​មិន​ប្រកាន់ខ្ជាប់​នឹង​អ្វី​ដែល​មាន​ស្រាប់ ព្រមទាំង​បើក​ចិត្ត​ទូលាយ​ទទួលយក​ការ​ផ្លាស់​ប្តូរ​និង​គំនិត​ថ្មី​ៗ​ជាដើម​ដែល​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​ខ្លួន​ឈានមុខ​អ្នក​ដទៃ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ