៣ សំណួរ​សំខាន់​ៗ​ពី​លុយ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង​មុន​ធ្វើការ Freelance


ធ្វើការ Freelance មាន​លក្ខណៈ​ជា​ច្រើន​ប្រភេទ​ដូច​ជា​អ្នក​សរសេរ​អត្ថបទ អ្នក​ច្នៃ​ម៉ូ​ដ ឬ​វិស្វករ​ជាដើម ។ ពេល​ដែល​អ្នកធ្វើការ​បែប​នេះ អ្នក​ប្រៀប​បានជា​អាជីវករ​ដែល​អ្នកដឹកនាំ​អាជីវកម្ម​តែ​ម្នាក់ឯង​ដែរ ។ ក្រៅពី​ការ​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​ឯករាជ្យ​ភាព និង​ភាព​បត់បែន​ហើយ ការងារ​ទាំងនេះ​ក៏​អាច​នឹង​ផ្តល់​ភាព​មិន​នឹងនរ​ផ្នែក​ហិរញ្ញវត្ថុ​ទៀត​ផង ។ ដោយហេតុ​ដូចនេះ មុន​ពេលធ្វើការ​សម្រេចចិត្ត​ថា​អ្នក​ចង់​ធ្វើការ Freelance ចូរ​សួរ​ខ្លួនឯង​ជា​មុន​សិន​នូវ​សំណួរ​ខាងក្រោម​នេះ​៖

១. តើ​អ្នកមាន​កន្លែងធ្វើការ​ច្បាស់លាស់​ទេ?
ការងារ Freelance អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​បាន​ពី​គ្រប់​ទីកន្លែង​រួម​ទាំង​ពី​ផ្ទះ​របស់​អ្នកផង​ដែរ ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ភាគច្រើន ការ​ធ្វើការ​ក្នុងផ្ទះ​របស់​ខ្លួន​មិនមែន​ជា​ជម្រើស​ល្អ​ទេ​ព្រោះតែ​មាន​កត្តា​ច្រើន​ដែល​អាច​រំខាន​អារម្មណ៍​ធ្វើការ ។ ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​ជ្រើសរើស​កន្លែងធ្វើការ​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់​ខណៈ​ដែល​អ្នក​មិន​មាន​ការិយាល័យ​ជាក់ស្តែង​មួយ ។ កត្តា​ដែល​អ្នក​គួរ​ពិចារណា​លើ​រួម​មាននៅ​ហាង​កាហ្វេ ឬ​នៅ​សហ​ការិយាល័យ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជួប​ជាមួយនឹង​អ្នកធ្វើការ​ស្រ​ដៀង​អ្នក​ដទៃ​ជាដើម ។

២. តើ​អ្នក​ទុក​ប្រាក់​ចំណូល​របស់​អ្នក​ក្នុង​គណនី​មួយ​ណា?
ជា​ទូទៅ ប្រាក់​ចំណូល​បាន​ពី​ការងារ​ទាំងនេះ​គួរតែ​ត្រូវ​បាន​ដាល់​ចូល​ក្នុង​គណនី​ធនាគារ​ច្បាស់លាស់ ប៉ុន្តែ​តើ​អ្នកមាន​ធនាគារ​ក្នុង​ចិត្ត ឬ​នៅ? លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​ដឹង​ថា​អ្នក​មិន​គួរ​ទុក​ប្រាក់​ចំណូល​ពី​អាជីវកម្ម​របស់​អ្នក​ចូល​ក្នុង​គណនី​ផ្ទាល់ខ្លួន​ឡើយ​ព្រោះ​វា​អាច​បង្ក​ភាព​ស្មុគស្មាញ​ច្រើន​សម្រាប់​អ្នក ។

៣. តើ​អ្នក​ត្រូវការ​ជំនួយ​ផ្នែក​គណនេយ្យ​ទេ?
ការ​តាមដាន​កុងត្រា វិ​ក័យ​ប័ត្រ និង​ការ​ចំណាយ​ផ្សេង​ៗ គឺជា​តួនាទី​ដ៏​សំខាន់ តែ​អ្នកមាន​តែ​ម្នាក់ឯង​ទេ ។ ដូច្នេះ​តើ​អ្នក​គិត​ថា​អ្នក​អាច​សម្រេច​ការងារ​ទាំងនោះ​បាន​ដោយ​ខ្លួនឯង ឬ​ក៏​អ្នក​ត្រូវការ​ជំនួយ​សម្រាប់​កិច្ចការ​ទាំងនេះ? បច្ចុប្បន្ន​នេះ អ្នកមាន​ជម្រើស​ជា​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​ដូច​ជា​រៀន​ដោយ​ខ្លួនឯង​ពី​ការ​គ្រប់គ្រង​បញ្ជី ឬ​សុំ​ជំនួយ​ពី​អ្នក​ដែល​មានបទពិសោធន៍​ស្រាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ការងារ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ