ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន «​ស្ទឹង​ត្រជាក់ចិត្ត​» ទើប​បង្កើត​ថ្មីពុំសូវមានភ្ញៀវមកលេងឡើយ(មានវីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យើង​សង្កេត​ឃើញ​មាន​រមណីយដ្ឋាន​ឯកជន​មួយ​កន្លែង​ដែល​ម្ចាស់​ទើបតែនឹង​បង្កើត​ថ្មី​ៗ ស្ថិត​នៅ​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ខណ​:​មិនសូវ​ល្បី​ដូច​រមណីយដ្ឋាន​ដទៃ​ទេ ប៉ុន្តែ​មាន​ទេសភាព​ថ្ម​ជាប់​ទឹក​មើលទៅ គឺ​ស្រស់​ស្អាត…

ខេត្ត​ប៉ៃលិន ៖ យើង​សង្កេត​ឃើញ​មាន​រមណីយដ្ឋាន​ឯកជន​មួយ​កន្លែង​ដែល​ម្ចាស់​ទើបតែនឹង​បង្កើត​ថ្មី​ៗ ស្ថិត​នៅ​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ខណ​:​មិនសូវ​ល្បី​ដូច​រមណីយដ្ឋាន​ដទៃ​ទេ ប៉ុន្តែ​មាន​ទេសភាព​ថ្ម​ជាប់​ទឹក​មើលទៅ គឺ​ស្រស់​ស្អាត ហើយ​មាន​ទឹកស្ទឹង​ហូរ​ជាប់​ជា​និច្ច អម​ដោយ​ដើម​រាំងភ្នំ និង​ដើម​ត្រស់​នៅ​ជាប់​នឹង​មាត់​ស្ទឹង​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ន​ង ណា​រិ​ទ្ធិ អាយុ​៧២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៉ែន សាម​ណ​: អាយុ​៥៦​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​យើង​ដឹង​ថា រមណីយដ្ឋាន​ស្ទឹង​ត្រជាក់ចិត្ត​ខាងលើ​នេះ ជា​របស់​ក្មួយ​គាត់​មានឈ្មោះ ដួង ច​ន្ធី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ប្តី ឈ្មោះ ឧត្តម ជា​មន្ត្រី​នគរបាល ដោយ​ពួក​គេ​បាន​ចាប់ផ្តើម​បើក​ដំណើរការ​កន្លែង​កម្សាន្ត​នេះ​អស់​រយ​:​ពេល​ជិត​២​ឆ្នាំ​មក​ហើយ ។

រមណីយដ្ឋាន​នេះ​ធ្វើ​ដោយ​មាន​ដី​ទំហំ​ជាង​១​ហិ​កតា​ប៉ុណ្ណោះ នៅ​ជាប់​នឹង​មាត់​ស្ទឹង​ប​រយ៉ា​ខា ដោយ​ទើបតែ​សង់​ខ្យុ​សបាន​ជាង​២០​ខ្នង គឺ​ម្ចាស់​សាងសង់​នៅ​លើ​ផ្ទៃដី​ខ្លះ និង​នៅ​ក្បែរ​មាត់​ស្ទឹង​មួយ​ចំនួន​ផង​ដែរ ។ គាត់​បញ្ជាក់​ថា នៅ​រៀងរាល់ថ្ងៃ​ធម្មតា​អត់​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​នោះ​ប៉ុន្មាន​នោះ​ទេ រីឯ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​ខ្លះ មាន​ភ្ញៀវ​ទេសចរ​តិចតួច​បំផុត ។

គាត់​បញ្ជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ ម្ចាស់​នឹង​ពង្រីក​រមណីយដ្ឋាន​នេះ​បន្ថែម​ទៀត ដើម្បី​ឱ្យ​កាន់តែ​ប្លែក​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​ទៅ​លេង​យ៉ាងច្រើន​កុះករ​ដូច​រមណីយដ្ឋាន​ក្បែរ​ៗ​នោះ​ដែរ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ម្ចាស់​មាន​សង្ឃឹម​នោះ គឺ​ដោយសារ​តែ​មាន​ក្រុមហ៊ុន​ក៏​ដូច​ជា អាជ្ញាធរ​ខេត្ត​ធ្លាប់​ចុះ​ទៅ​ពិនិត្យ​ស្ទឹង​ខាងលើ​នេះ​រួច​ហើយដោយ​នៅ​ថ្ងៃក្រោយ​គេ​នឹង​បង្កើត​ទំនប់​ទឹក ដើម្បី​ធ្វើ​វា​រី​អគ្គិសនី ដូច្នេះ​បើសិនជា​មាន​មែន​នឹង​កាន់តែ​ធ្វើ​ឱ្យ​កន្លែង​រមណីយដ្ឋាន​មួយ​នេះ​ល្បី​រន្ទឺ​ជាក់​ជា​មិន​ខាន ។

គាត់​ក៏​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ ក្នុងស្រុក​ក៏​ដូច​ជា នៅ​ខេត្ត​នានា​ដែរ បើ​ចង់ទៅ​លេង​ខេត្ត​ប៉ៃលិន សូមកុំ​ភ្លេច​រមណីយដ្ឋាន «​ស្ទឹង​ត្រជាក់ចិត្ត​» ព្រោះ​ទឹកស្ទឹង​នេះ​ថ្លាយង់​ហូរ​ឥត​ដាច់​ពេល​ភ្ញៀវ​ចុះ​ងូតទឹក គឺ​ត្រជាក់​ដល់​បេះដូង​បំបាត់​ការ​នឿយហត់ និង​នាំ​មក​នូវ​កម្លាំងកាយ​ថែម​ទៀត ព្រមទាំង​ជួយ​ឱ្យ​អារម្មណ៍ ស្រស់ថ្លា​បំបាត់​ស្ត្រេ​ស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ