ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជាប់​ទោស​ក្នុង​ពន្ធនាគារ ហើយ​ទារក​បាត់បង់​ជីវិត​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​សេរីភាព​វិញ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ដែល​ជាប់ពន្ធ​នាគា​រហើយ​កូន​បាន​បាត់បង់​ជីវិត​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​តុលាការ​សម្រេច​បាន​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នេះ​បើ​តាម​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស (​គ​.​ស​.​ម​.​ក​) ។ យោង​តាម​សេចក្តី​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ស្តី​ពី​លទ្ធផល​កិច្ច​អន្តរាគមន៍​ជំនួយ​ផ្នែក​ច្បាប់ ។ ករណី​ស្លាប់​របស់​ទារិកា​អាយុ​៥​ខែ ដែល​រស់នៅ​ជាមួយ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ដែល​ជាប់ពន្ធ​នាគា​រហើយ​កូន​បាន​បាត់បង់​ជីវិត​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​តុលាការ​សម្រេច​បាន​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នេះ​បើ​តាម​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស (​គ​.​ស​.​ម​.​ក​) ។ យោង​តាម​សេចក្តី​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ស្តី​ពី​លទ្ធផល​កិច្ច​អន្តរាគមន៍​ជំនួយ​ផ្នែក​ច្បាប់ ។

ករណី​ស្លាប់​របស់​ទារិកា​អាយុ​៥​ខែ ដែល​រស់នៅ​ជាមួយ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ស្តី​ពី​ការ​បាត់បង់​ជីវិត​របស់​ទាយិការ​អាច​៥​ខែ​ដែល​រស់នៅ​ជាមួយ​នៅ​មណ្ឌល​អប់រំ​ទី​២ (​ម​២) នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដោយសារ​ជំងឺ​រលាក់​សួត​ធ្ងន់ធ្ងរ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចាត់​ក្រុមការងារ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​នៅ​នឹង​កន្លែង និង​សម្រេច​ផ្តល់​មេធាវី​ការពារ​ក្តី​តាម​ការ​ស្នើ​សុំ​របស់​ស្ត្រី​ជាប់​ឃុំ​ដែល​ជា​ម្តាយ​ទារិកា​ដោយ​ឥត​គិតថ្លៃ កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លង​មក ។

ប្រភព​បាន​បន្ត​ថា ក្រោម​កិច្ច​អន្តរ​ជា​គម​ន៍​នៃ​សម្របសម្រួល​ពី​ក្រុម​មេធាវី​សិទ្ធិ​មនុស្ស គ​.​ស​.​ម​.​ក ជាមួយ​តំណាង​អយ្យការ និង​ពន្ធនាគារ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ត្រី​ជាប់​ឃុំ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ដោយ​ទោស​ក្នុង​ពន្ធនាគារ រយៈពេល​៨​ខែ​១០​ថ្ងៃ ត្រូវ​បាន​អនុវត្ត​ចប់​ដោយ​គិត​ចាប់ពី​ថ្ងៃ​ឃុំខ្លួន ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ ។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ស្វាគមន៍​នូវ​ការ​សម្រេច​របស់​តុលាការ និង​សូម​ថ្លែងអំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​មាន​ពន្ធនាគារ ស្ថាប័ន​អយ្យការ និង​តុលាការ​ដែល​បាន​ផ្តល់​កិច្ចសហការ​តាម​ការ​ស្នើ​សុំ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត និង​ការ​ព​ន្លឿ​ន​ដំណើរការ​នៃ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ។

ជាមួយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បង្ហាញ​ក្តី​សង្ឃឹមថា​ស្ត្រី​ជាប់​ឃុំ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នឹង​ខិតខំ​កែប្រែ​កសាង​ខ្លួន​ឈប់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន និង​ក្លាយជា​ពលរដ្ឋ​ក្នុង​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ