អ្នកពោធិ៍សាត់ឈ្នះរង្វាន់ ៥០លានរៀលពី ស្រាបៀរ កម្ពុជា បានទាំងមុខរបរ រួចទាំងបំណុល !
- ភ្នំពេញ
លោក ចែម ឈាន មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានគាស់កំប៉ុង ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ…
លោក ចែម ឈាន មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានគាស់កំប៉ុង ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ…
លោក ចែម ឈាន មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានគាស់កំប៉ុង ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ថ្មីៗនេះ ស្រាប់តែជួបអភិនីហារមួយ ដែលជួយគាត់ក្នុងការដោះស្រាយបញ្ហាធំៗបាននោះ គឺត្រូវរង្វាន់ ៥០លានរៀលពីក្រវិលកំប៉ុងស្រាបៀរនេះ ។
លោកបានឱ្យដឹងថា៖ «ខ្ញុំ និងប្រពន្ធនៅផ្ទះមើលចៅ មិនមានមុខរបរអ្វីជាដុំកំភួនទេ ។ រាល់ថ្ងៃត្រូវពឹងលុយប្រាក់ខែកូនផ្ញើមកពីភ្នំពេញ ដើម្បីទ្រទ្រង់ជីវភាព និងមើលថែចៅពីរនាក់ ដែលនៅក្នុងបន្ទុក ។ ដល់តែត្រូវ ៥០លានអត់ព្រៀងទុកអ៊ីចឹង ខ្ញុំពិតជារំភើបណាស់ ព្រោះចាស់ៗហើយនៅខ្វល់លុយជំពាក់គេ គ្មានមុខរបរអីទៀត» ។
លោក ឈាន រៀបរាប់ពីការឈ្នះរង្វាន់នេះថា លោកបានទិញស្រាបៀរ កម្ពុជា ៣យួរហូបជាមួយក្មួយនៅផ្ទះ ។ ម៉ោងប្រហែល ៤រសៀល និងគាស់កំប៉ុងមួយក្នុងយួរទី ៣ ក៏ស្រាប់តែមានសំណាងរកឃើញទឹកប្រាក់ ៥០លានរៀលតែម្តង ។
ក្រៅតែពីយកទៅសងធនាគារខ្លះ លោកសម្រេចថា នឹងយកទៅទិញរបស់របរបង្កើតជាមុខរបរលក់ចាប់ហួយពីរនាក់ភរិយាគាត់ ដែលកន្លងមករំពឹងចាយតែលុយកូន ដល់ពេលនេះទឹកប្រាក់ពី ស្រាបៀរ កម្ពុជា បានបង្កើតក្តីសង្ឃឹមថ្មីក្នុងជីវិតរបស់គាត់ហើយ ។ ពិសាដោយការទទួលខុសត្រូវ ! ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ