ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ព្រះ​ច័ន្ទ​ទី​ពីរ វិល​ជុំវិញ​ផែនដី

4 ឆ្នាំ មុន

ផែនដី​មាន​ព្រះ​ច័ន្ទ​ទី​ពីរ ដែល​មាន​ទំហំ​តូច​ប្រហែល​ប៉ុន​រថយន្ត​ធម្មតា​មួយ ។ នេះ បើ​យោង​តាម​តារាវិទូ​ដែល​បាន​ប្រទះ​ឃើញ​វត្ថុ​ដែល​កំពុង​ហោះ​ជុំវិញ​ភព​ផែនដី​របស់​យើង ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ Kacper Wierzchos និង…

ផែនដី​មាន​ព្រះ​ច័ន្ទ​ទី​ពីរ ដែល​មាន​ទំហំ​តូច​ប្រហែល​ប៉ុន​រថយន្ត​ធម្មតា​មួយ ។ នេះ បើ​យោង​តាម​តារាវិទូ​ដែល​បាន​ប្រទះ​ឃើញ​វត្ថុ​ដែល​កំពុង​ហោះ​ជុំវិញ​ភព​ផែនដី​របស់​យើង ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ Kacper Wierzchos និង Teddy Pruyne ក្នុង​ការ​ស្ទង់​មតិ Catalina Sky ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​អង្គការ​ណា​សា ក្នុង​រដ្ឋ Arizona នៅ​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ។

លោក Wierzchos បាន​សរសេរ​នៅ​លើ​អ៊ី​ន​ធឺ​ណេ​ត​ថា​៖ «​ព័ត៌មាន​សំខាន់​! ផែនដី​មាន​វត្ថុ​វិល​ជុំវិញ​ជា​បណ្តោះអាសន្ន ដែល​អាច​ជា​អាចម៍ផ្កាយ​ខ្នាត​តូច​ឈ្មោះ​ថា 2020 CD3 ដែល​ទំនងជា​អាចម៍ផ្កាយ​ប្រភេទ C ។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​បាន​និយាយ​ថា​៖«​គ្មាន​ការ​ទាក់ទង​ទៅ​នឹង​វត្ថុ​សិប្បនិម្មិត​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នោះ​ទេ​» ដោយ​បញ្ជាក់​ថា វា​ទំនងជា​អាចម៍ផ្កាយ​ចាប់​យក​ដោយ​កម្លាំង​ទំនាញផែនដី ។ សហគ្រិន​ផ្នែក​បច្ចេកវិទ្យា​លោក Elon Musk បាន​និយាយ​ថា វត្ថុ​ដែល​មាន​ទំហំ​ប៉ុន​ឡាន​មិនមែន​ជា Telsa Roadster ដែល​គាត់​បាន​បើក​ដំណើរការ នៅ​ទី​អវកាស​នៅ​ឆ្នាំ​២០១៨ ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ដំណើរ​ជុំវិញ​ព្រះអាទិត្យ​នោះ​ទេ ។ គាត់​បាន​សរសេរ​ថា​៖ «​វា​មិនមែន​ជា​របស់ខ្ញុំ​ទេ​។​»

ព្រះ​ច័ន្ទ​ទី​ពីរ​នេះ មិន​ស្ថិត​នៅ​ក្នុង​គន្លង​ដែល​មាន​ស្ថេ​រ​ភាព​នៅ​ជុំវិញ​ភព​ផែនដី​ទេ ហើយ​ទំនងជា​មិន​មាន​រយៈពេល​យូរ​ទេ​។ អ្នក​ស្រាវជ្រាវ Fedorets នៅ​មហាវិទ្យាល័យ Queen’s University Belfast នៅ​អៀរ​ឡង់​ខាងជើង បាន​ប្រាប់​ទស្សនាវដ្តី New Scientist ថា​៖ «​វា​កំពុង​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ប្រព័ន្ធ​ព្រះ​ចន្ទ​នៅ​ពេល ដែល​អាច​នឹង​បាត់​ខ្លួន​នៅ​ខែមេសា​វិញ​៕»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ