ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បាល់ទាត់​ម្នាក់​​បាន​ឆ្លង Covid-​19 ​ខណៈកំពុងលេង​នៅអុីតាលី

4 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​មួយ​បានឱ្យ​ដឹង​ថា កីឡាករ​លេង​ក្នុង​លី​គ​អុីតា​លី Serie C ម្នាក់​ ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ផ្ទុក​វីរុស Covid-19 ដោយ​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ដំបូង​គេ ដែល​ឆ្លង​វីរុស​នេះ​។…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​មួយ​បានឱ្យ​ដឹង​ថា កីឡាករ​លេង​ក្នុង​លី​គ​អុីតា​លី Serie C ម្នាក់​ ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ផ្ទុក​វីរុស Covid-19 ដោយ​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ដំបូង​គេ ដែល​ឆ្លង​វីរុស​នេះ​។

យោង​តាម​កាសែត​អុី​តា​លី La Nazione បាន​រាយការណ៍​ថា កីឡាករ​បាល់ទាត់​វ័យ២២​ឆ្នាំ​ម្នាក់ ដែល​មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ ប៉ុន្តែ​លេង​ឱ្យ​ក្រុម Pianese ASD ដែល​មាន​មូលដ្ឋាន​ក្នុង​តំបន់ Tuscany ភាគ​ខាងលិច​ប្រទេស ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​ថ្មី​នេះ​។

របាយការណ៍​ដដែល​បាន​អះអាង​ថា កីឡាករ​បាល់ទាត់​រូប​នេះបាន​ស្ម័គ្រចិត្ត ដើម្បី​ទទួល​ការ​ធ្វើ​រោគវិនិច្ឆ័យ​នេះ បន្ទាប់​ពី​រូបគេ​មាន​អាកា​រៈ​ក្តៅខ្លួន និង​មាន​អារម្មណ៍​ថា​មិន​ស្រួល មុន​ពេល​ចាប់ផ្តើម​ការ​ប្រកួត​ទល់​នឹង​ក្រុម Juventus U-23 កាលពី​ថ្ងៃអាទិត្យ មុន​ពេល​ក្រុម​គ្រូពេទ្យ​សំរេចចិត្ត​ធ្វើតេស្ត ហើយ​បញ្ជាក់​ថា មាន​សញ្ញា​វិជ្ជមាន​។ ដកស្រង់​ចេញពី​គេហទំព័រ Metro។

អត្ថបទសរសេរ ដោយ