កៀរ​នាង​រួច​គេច​បាត់ ១២​ម៉ោង​ក្រោយ​ឃើញ​ក្នុង​ចំណត​ធនាគារ


រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ម៉ែ​ក​សឺ​ដេ​ស​មួយ​គ្រឿង​ត្រូវ​បាន​គេ​អះអាង​ថា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បាន​កៀរ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​នារី​ម្នាក់​រង​របួស​បាក់​ភ្លៅ​ខាងឆ្វេង ហើយ​រថយន្ត​នោះ​បើក​គេច​បាត់​រហូត​អស់​រយៈពេល​១២​ម៉ោង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​រថយន្ត​ខាងលើ​នៅ​ក្នុង​ចំណត​ធនាគារ​មួយ​កន្លែង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ចំណតរថយន្ត​ក្នុង​ធនាគារ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​កន្លែង តាម​ផ្លូវ​៦០​ម៉ែត្រ​កែង​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ែ​ក​សឺ​ដេ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ២AZ-៩៨៨៨ បាន​បត់​ត្រឡប់​ក្រោយ ក៏​ជ្រុល​ទៅ​កៀរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ១HU-២៣០៩ បើកបរ​ដោយ​នារី​ម្នាក់ ឈ្មោះ សួន ជីវី អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន បណ្តាល​អោយរ​ងរ​បួស​បាក់​ភ្លៅ​ខាងឆ្វេង ចំណែក​រថយន្ដ​បាន​បើក​គេច​បាត់​តែ​ម្តង ។

លោក​អធិការ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​រថយន្ដ​បង្ក​បើក​គេច​បាត់​ហើយនោះ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ប៉ុន្តែ​រថយន្ត​បង្ក​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ថត​ជាប់​ស្លាក​លេខ ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ខណ្ឌមានជ័យ​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​អស់​រយៈពេល​១២​ម៉ោង​ក្នុង​ថ្ងៃ​ដដែល ក៏​បាន​រក​ឃើញ​រថយន្ត​បង្ក​ខាងលើ​ចត​ក្នុង​ចំណត​វី​អាយ​ភី​នៅ​ក្នុង​ចំណត​ធនាគារ​មួយ​កន្លែង តែ​មិនឃើញ​ម្ចាស់​រថយន្ត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ រថយន្ដ​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​នគរបាល​ខណ្ឌមានជ័យ សហការ​គ្នា​ជាមួយនឹង​សមត្ថកិច្ច​ខណ្ឌចំការមន​បាន​យក​រថយន្ត​មួយ​គ្រឿង​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ជាមួយនឹង​ភាគី​ខាង​ជន​រង​គ្រោះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ