ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើកឡាន​ក្រុង​មួយ​រូប​ត្រូវ​បាន​បញ្ឈប់​ពី​ការងារដោយសារ​ទ​ង្វើ​មិន​ត្រឹមត្រូវ​មួយ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​ការ​ចែកចាយ​នូវ​រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​បុរស​ម្នាក់​ឈរ​បត់ជើងតូច (​នោម​) ដាក់​ចំហៀង​ឡានក្រុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​កុ​ម្ភៈ​នេះ រដ្ឋាករ​ស្វយ័ត​ដឹក​ជ​ញ្ជួ​ន​សាធារណៈ​រថយន្តក្រុង​បាន​ចេញ​ប្រកាស​ព័ត៌មាន​សម្រេច​បញ្ឈប់​បុគ្គល​រូប​នោះ​ពី​ការងារ​ ។…

រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​ការ​ចែកចាយ​នូវ​រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​បុរស​ម្នាក់​ឈរ​បត់ជើងតូច (​នោម​) ដាក់​ចំហៀង​ឡានក្រុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​កុ​ម្ភៈ​នេះ រដ្ឋាករ​ស្វយ័ត​ដឹក​ជ​ញ្ជួ​ន​សាធារណៈ​រថយន្តក្រុង​បាន​ចេញ​ប្រកាស​ព័ត៌មាន​សម្រេច​បញ្ឈប់​បុគ្គល​រូប​នោះ​ពី​ការងារ​ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា បញ្ឈប់​បុគ្គលិក​អ្នកបើកបរ​ឈ្មោះ ចេ​ង ចិ​ត្រា ដែល​បាន​ធ្វើការ​បន្ទោបង់​ទឹកនោម​ដាក់​កង់​រថយន្តក្រុង​នៅ​តាម​ទី​សាធារណៈ ។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា «​រដ្ឋាករ​ពិនិត្យ​ឃើញ​ថា ​ទ​ង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​បម្រើសេវា​ដឹក​ជ​ញ្ជួ​ន​សាធារណៈ ជា​ពិសេស​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ សុជីវធម៌ អនាម័យ ស​ណ្ឋា​ប់​ធ្នាប់​សាធារណៈ និង​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ផង​ដែរ​» ។

សូម​អានសេចក្តី​ប្រកាស​ព័​ត៌​មា​នលម្អិត​ខាងក្រោម​នេះ​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ