ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន DKSH Cambodia ទទួល​បាន​ពានរង្វាន់​ចំនួន​ពីរ ពី​ក្រុមហ៊ុន World Human Resource Development

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ក្នុង​កម្ម​វី​ធី​ស​ន្និ​សិទ្ធិ​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន World Human Resource Development ក្រុមហ៊ុន DKSH Cambodia ទទួល​បាន​ពានរង្វាន់​ចំនួន​ពីរ គឺ​ពានរង្វាន់…

នៅ​ក្នុង​កម្ម​វី​ធី​ស​ន្និ​សិទ្ធិ​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន World Human Resource Development ក្រុមហ៊ុន DKSH Cambodia ទទួល​បាន​ពានរង្វាន់​ចំនួន​ពីរ គឺ​ពានរង្វាន់ “Best Employer Brand Award 2020” ពានរង្វាន់ “Award for Excellence in Improving Business Performance through Leadership”.

ថ្មី​ៗ​នេះ​ក្រុមហ៊ុន DKSH Cambodia ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ ចំពោះ​ក្រុមហ៊ុន​ដែល​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​ទទួល​នូវ​ពានរង្វាន់​កោតសរសើរ​សមិទ្ធផល​ចំនួន​ពីរ នៅ​ក្នុង​កម្មវិធី​ស​ន្និ​សិទ្ធ World Human Resource Development ។ ពានរង្វាន់ ទី​មូ​យ​គឺ “Best Employer Brand Award 2020” និង​ពានរង្វាន់​ទី​ពីរ​គឺ “Award for Excellence in Improving Business Performance through Leadership” ដែល ពិធី​ទទួល​ពានរង្វាន់ នេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បាងកក ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន The World HRD Congress and Star of the Industry Group​។

ពានរង្វាន់​ទាំង​ពីរ​នេះ គឺជា​ការ​ទទួលស្គាល់​នូវ​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​សម្រាប់​ក្រុមហ៊ុន DKSH Cambodia ដែល​ត្រូវ​បាន​វាយតម្លៃ​ដោយ​គណៈវិនិច្ឆ័យ​ជំនាញ​ពី​ស្ថាប័ន​អន្តរជាតិ​ជ្រើសរើស​ស្នាដៃ​របស់​ខ្លួន​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ២០ ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា​។ “Best Employer Brand Award 2020” ជា​ពានរង្វាន់​បង្ហាញ​ពី​កម្រិតស្តង់ដារ​ខ្ពស់​របស់​ក្រុមហ៊ុន​ទាក់ទង​ទៅ​នឹង​បរិយាកាស​ការងារ ដំណើរការ គោលការណ៍​ដែល​ត្រូវ​អនុវត្ត សកម្មភាព​របស់​និយោជក និង​និយោជិត និង​ឱកាស​នៅ​ក្នុង​អាជីព​ការងារ​។ ពានរង្វាន់ “Award for Excellence in Improving Business Performance through Leadership” គឺ​បង្ហាញ​នូវ​សមិទ្ធផល​ឆ្នើម​របស់ DKSH Cambodia ក្នុង​ការ​កសាង​នូវ​ភាព​ជា​អ្នកដឹកនាំ​ដ៏​រឹង​មាំ​មួយ​។

លោក យ៉ង់ ណា​វុ​ធ នាយក​ប្រចាំ​ប្រទេស​ផ្នែក​ធនធានមនុស្ស របស់​ក្រុមហ៊ុន DKSH Cambodia បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​មាន​មោទនភាព​ដែល​ក្រុមហ៊ុន DKSH Cambodia ត្រូវ​បាន​ទទួលស្គាល់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​បរិយាកាស​ការងារ​គំរូ​មួយ និង​បង្កើត​ក្រុមការងារ​ដែល​មាន​សមត្ថភាព​ខ្ពស់​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់​គ្រប់គ្រង​ប្រចាំ​ប្រទេស និង បុគ្គលិក​ទាំងអស់​ចំពោះ​ការ​ខិតខំ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​។ បើ​គ្មាន​ពួក​គេ​ទេ យើង​ក៏​មិន​ទទួល​បាន​ពានរង្វាន់​ទាំងនេះ​ដែរ​។ បុគ្គលិក​របស់​យើង​គឺជា​ធនធាន​ដ៏​អស្ចារ្យ​បំផុត​របស់​យើង​។

អំពី DKSH
DKSH គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ ឈានមុខ​គេ ដោយ​ផ្តោត​សំខាន់​ក្នុង​តំបន់​អាស៊ី​។ ក្រុមហ៊ុន​យើង​ជួយ​ក្រុមហ៊ុន​ដទៃ​ទៀត ក្នុង​ការ​ពង្រីក​អាជីវកម្ម ផ្នែក​ថែរក្សា​សុខភាព ផ្នែក​គ្រឿង​ឧបភោគបរិភោគ វត្ថុធាតុដើម និង​ផ្នែក​គ្រឿងចក្រ​។ ក្រុមហ៊ុន​យើង​ផ្តល់​សេវាកម្ម​ជា​ច្រើន​ដូច​ជា​, ការ​ផ្តល់​ទិន្នន័យ​ផ្នែក​ទីផ្សារ​, ការ​ធ្វើ​ទីផ្សារ​ជំរុញ​ការ​លក់ និង​ការ​លក់​, អាជីវកម្ម​បែប​អេ​ឡិច​ត្រូ​និ​ច​, ការ​ចែកចាយ និង​ដឹក​ជញ្ជូន ក៏​ដូច​ជា​សេវាកម្ម​ក្រោយ​ពី​ការ​លក់​។ DKSH ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ​នៅ​ក្នុង​ផ្សារភាគហ៊ុន SIX Swiss Exchange មាន​ទីតាំង​អាជីវកម្ម​នៅ​លើ​ទីផ្សារ​ចំនួន ៣៦ ជាមួយ​បុគ្គលិក​ជំនាញ ៣៣.៣៥០ នាក់ មាន​ចំនូល​ពី​ការ​លក់​សរុប ចំនួន ១១,៦ ពាន់​លាន​ស្វី​ស​ហ្រ​ង់ ក្នុង​ឆ្នាំ ២០១៩ ។

ជាមួយនឹង​កេរដំណែល​យ៉ាង​រឹង​មាំ​របស់​ប្រទេស​ស្វី​ស ក្រុមហ៊ុន​នេះ មាន​ប្រពៃណី​ដ៏​យូរលង់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ទាំង​នៅ​ក្នុង និង​ជាមួយ​តំបន់​អាស៊ី ហើយ​ក៏​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សហគមន៍ និង​អាជីវកម្ម​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ