ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ធៀរ មហាម៉ាត់​: មេដឹកនាំ​ដ៏​មាន​ឥ​ទ្ធិពល​នៅ​ម៉ា​ឡេ​ស៊ី

4 ឆ្នាំ មុន

នៅ​ពេល​និយាយ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​គេ​នឹង​នឹកឃើញ​ដល់​បុរស​ខ្លាំង​ម្នាក់ ។ នោះ គឺ​លោក មហា​ធៀរ មហាម៉ាត់ (Mahathir Mohamad) ដែល​ជា​មេដឹកនាំ​ពិភពលោក​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ក្នុង​វ័យ​៩៣​ឆ្នាំ ។…

នៅ​ពេល​និយាយ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​គេ​នឹង​នឹកឃើញ​ដល់​បុរស​ខ្លាំង​ម្នាក់ ។ នោះ គឺ​លោក មហា​ធៀរ មហាម៉ាត់ (Mahathir Mohamad) ដែល​ជា​មេដឹកនាំ​ពិភពលោក​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ក្នុង​វ័យ​៩៣​ឆ្នាំ ។ លោក​បាន​ធ្វើ​អោយ​ពិភពលោក​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ទៀត ចំពោះ​នយោបាយ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​រូប​លោក​ផ្ទាល់​នៅ​ពេល​ថ្មី​ៗ​នេះ​បន្ទាប់​ពី​លោក​បាន​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី ហើយ​មិន​បាន​ប៉ុន្មាន​ផង លោក​ក៏​ប្រកាស​ចង់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ទៀត ។

តើ​លោក​ម៉​ហា​ធៀរ​មានជីវិត​តាំងពី​កុមារភាព ជីវិត​ការងារ និង​នយោបាយ​បែប​ណា?

ជីវិត​កុមារភាព​របស់​មហា​ធៀរ
លោក មហា​ធៀរ មហាម៉ាត់ កើត​ក្នុង​ឆ្នាំ​១៩២៥ នៅ​ទីក្រុង Alor Setar ប្រទេស​ម៉ា​ឡេ​ស៊ី ។ គាត់ គឺ ជា​វេជ្ជបណ្ឌិត មុន​ពេល​ក្លាយ​ខ្លួន​ជា​អ្នកនយោបាយ​ជាមួយ​គណបក្ស UMNO ហើយ​ក៏​បាន​ឡើង​ពី​សមាជិក​សភា​រហូត​ដល់​នាយក​រដ្ឋមន្ត្រី ។ លោក មហា​ធៀរ មហាម៉ាត់ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ទី​បួន​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល បាន ឡើង កាន់​តំណែង​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣ ។ លោក​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ សេដ្ឋកិច្ច និង​ជា​ជើងឯក​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។

ក្នុងអំឡុងពេល ២២​ឆ្នាំ របស់​លោក​នៅ​ក្នុង​តំណែង លោក​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីក​ចម្រើន និង​ជា​សកម្មជន​ដ៏​អស្ចារ្យ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប៉ុន្តែ​លោក​ក៏​បាន​ដាក់​កម្រិត យ៉ាង​តឹងរ៉ឹង​លើ​សេរីភាព​ស៊ី​វិល​ផង​ដែរ​។ លោក​បាន​លាឈប់​ពី​តំណែង​នៅ​ឆ្នាំ ២០០៣ ។ មហា​ធៀរ មហាម៉ាត់ កើត​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ ១៩២៥ នៅ Alor Setar ក្នុង​រដ្ឋ Kedah ភាគ​ខាងជើង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ គ្រួសារ​របស់​គាត់​មាន​ភាព​ថ្លៃថ្នូរ ហើយ​ឪពុក​របស់​គាត់ គឺជា​គ្រូបង្រៀន​ដែល​គួរ​ឱ្យ​គោរព​នៅ​សាលា​ភាសា​អង់គ្លេស ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាលា​វេ​យ្យា​ឥ​ស្លា​ម និង​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​ក្នុង​តំបន់ លោក មហា​ធៀរ បាន​ចូល​រៀន​សាលា​ពេទ្យ​នៅ​សាកលវិទ្យាល័យ​ម៉ា​ឡា​យ៉ា (Malaya) ប្រទេស​សិង្ហ​បុរី ។ គាត់​ជា​គ្រូពេទ្យ​កងទ័ព​មុន​ពេល គាត់​បើក​កន្លែង​ព្យាបាល​ឯកជន មួយ​នៅ​អាយុ ៣២​ឆ្នាំ ។

ការ​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ
លោក មហា​ធៀរ ជា​សកម្មជន​នៅ​ក្នុង​គណបក្ស UMNO ដែល​ជា​គណបក្ស​នយោបាយ​ធំ​ជាងគេ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជ្រើសរើស​ជា​ក្រុម​បង្កើត​គោលនយោបាយ គឺ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ។ ដោយ​មានការ​គាំទ្រ​ពី​គណបក្ស UMNO លោក​បាន​ឈ្នះ​អាសនៈ​មួយ​នៅ​ក្នុង​សភាតំណាងរាស្ត្រ​នៅ​ឆ្នាំ ១៩៦៤ ។ លោក​បាន​និពន្ធ​សៀវភៅ​មួយ​ដែល​មានឈ្មោះ​ថា The Malay Dilemma ដោយ​ទាមទារ​ឱ្យ​មាន​សកម្មភាព​វិជ្ជមាន​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ម៉ា​ឡេ​ស៊ី និង​ឋានៈ​ស្មើគ្នា​ជាមួយ​ជនជាតិ​ចិន​-​ម៉ា​ឡេ​ស៊ី ខណៈ​ពេល​ដែល​គាត់​ក៏​បាន​រិះគន់​លើ «​សេដ្ឋកិច្ច​ថយក្រោយ​របស់​ម៉ា​ឡេ​ស៊ី​» ផង​ដែរ ។ គំនិត​ទាំងនេះ​បាន​ធ្វើ​ឱ្យ​នាយក​រដ្ឋមន្ត្រី អាប់​ឌុ​ល រ៉ា​ម៉ា​ម៉ា​ន់ (Abdul Rahman) និង UMNO ហាមឃាត់​សៀវភៅ និង​បណ្តេញ លោក​មហា​ធៀរ​ចេញពី​គណបក្ស ។

លោកនាយក​រដ្ឋមន្ត្រី អាប់​ឌុ​ល រ៉ា​ម៉ា​ម៉ា​ន់ បាន​លាលែង​ពី​តំណែង​ក្នុង​ឆ្នាំ ១៩៧០ ហើយ​បន្ទាប់ ពី​លោក មហា​ធៀរ ត្រូវ​បាន​តែងតាំង​ជា​ថ្មី​នៅ​គណបក្ស UMNO ក្នុង​ឆ្នាំ ១៩៧២ អាជីព​នយោបាយ​របស់​គាត់​បាន​ចាប់ផ្តើម​ឡើង​។ គាត់​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជ្រើសរើស​ជា​សមាជិក​សភា​នៅ​ឆ្នាំ ១៩៧៣ ហើយ​ត្រូវ​បាន​តំឡើង​ឋានៈ​ជា​គណៈរដ្ឋមន្ត្រី​ក្នុង​ឆ្នាំ ១៩៧៤ និង​បាន​ក្លាយជា​ឧបនាយក​រដ្ឋ មន្ត្រី​ក្នុង​ឆ្នាំ ១៩៧៦​ ៕ រឿងនេះនឹងមាននៅវគ្គបន្តទៀត សូមតាមដានជាមួយកោះសន្តិភាពបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ