ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធ ឆាយ​រិ​ទ្ធី និង​ចាន់ ស៊ី​ណាត ណាត់​គ្នា​​ស្វា​គម​ន៌​ថៃ ក្នុង​ជំនឿ​ចិត្ត​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​តែ​រក្សា​ការ​ប្រកួត​អន្តរជាតិ​ដូច​សព្វដង បើ​ទោះ​ជា​ការ​ប្រដាល់​នៅ​ថ្ងៃអាទិត្យ ពេល​យប់​ត្រូវ​បាន​ផ្អាក​។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​តែ​រក្សា​ការ​ប្រកួត​អន្តរជាតិ​ដូច​សព្វដង បើ​ទោះ​ជា​ការ​ប្រដាល់​នៅ​ថ្ងៃអាទិត្យ ពេល​យប់​ត្រូវ​បាន​ផ្អាក​។

សេចក្តីរាយការណ៍​បន្ត​ថា កីឡាករ​កម្ពុជា​២​រូប គឺ ពុទ្ធ ឆាយ​រី​ទ្ធី និង ចាន់ ស៊ី​ណាត នឹង​ក្លាយជា​សមាសភាព​តំណាង​កម្ពុជា ដើម្បី​ស្វាគមន៍​កីឡាករ​ថៃ ខណៈ​ដែល​អ្នក​រៀបចំ​កម្មវិធី​ប្រកាស​ថា អ្នក​ទាំង​ពីរ​ត្រៀមខ្លួន​ច្បាស់លាស់​មុន​នឹង​ផ្គូរ​ផ្គង​ឱ្យ​ប៉ះ​ថៃ​នេះ​។

ក្នុង​ជំនួប​របស់​ពួក​គេ ប៉ះ​គ្នា​នៅ​វេលា​ម៉ោង​២ នា​ថ្ងៃ​សៅរ៍ ដោយ​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Keng Kat និង​កីឡាករ​កម្ពុជា ចាន់ ស៊ី​ណាត ប្រកួត​ជាមួយ​កីឡាករ​ថៃ Lam Nam Chhuok​។ ២​គូ​នេះ មិនដឹង​ថា អ្នក​ណាខ្លះ​ឈ្នះ​នោះ​ទេ ប៉ុន្តែ​ម្នាក់​ៗ​ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា នឹង​ទាក់ទាញ​អ្នកគាំទ្រ​បាន​ច្រើន ជា​ពិសេស​កីឡាករ​ភាគី​ខាង​កម្ពុជា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ