ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេព​គ្រឿង​ស្រវឹង​ក៏​មាន​បាប

4 ឆ្នាំ មុន

ព្រះ​បរមគ្រូ​ទ្រង់​ហាម​មិន​ឲ្យ​សេពសុរា​នោះ​ឡើយ ព្រោះ​ជា​របស់​នាំ​ឲ្យ​ស្រវឹង នាំ​ឱ្យ​កើតរោគ ខ្សោយ​បញ្ញា កើត​វិបល្លាស នាំ​ឲ្យ​ខូចចិត្ត ដ្បិត​មនុស្ស​យើង​សព្វ​ថ្ងៃនេះ​មាន​ជាតិ​ស្រវឹង​នៅ​ពេញ​ខ្លួន​ទៅ​ហើយ ។ ស្រវឹង​ព្រោះ​លោភៈ គឺ​ការ​ជាប់ជំពាក់…

ព្រះ​បរមគ្រូ​ទ្រង់​ហាម​មិន​ឲ្យ​សេពសុរា​នោះ​ឡើយ ព្រោះ​ជា​របស់​នាំ​ឲ្យ​ស្រវឹង នាំ​ឱ្យ​កើតរោគ ខ្សោយ​បញ្ញា កើត​វិបល្លាស នាំ​ឲ្យ​ខូចចិត្ត ដ្បិត​មនុស្ស​យើង​សព្វ​ថ្ងៃនេះ​មាន​ជាតិ​ស្រវឹង​នៅ​ពេញ​ខ្លួន​ទៅ​ហើយ ។

ស្រវឹង​ព្រោះ​លោភៈ គឺ​ការ​ជាប់ជំពាក់ ឬ​ចំណង់​ចង់បាន នេះ​ជា​ស្រវឹង​ប្រការ​១, ស្រវឹង​ព្រោះ​ទោសៈ គឺ​សេចក្ដី​ក្រោធ​ខឹង នេះ​ជា​ស្រវឹង​ប្រការ​១ និង​ស្រវឹង​ព្រោះ​មោហៈ គឺ​សេចក្ដី​ល្ងង់​វង្វេង​ពុំ​ស្គាល់​ខុស​ត្រូវ នេះ​ជា​ស្រវឹង​ប្រការ ១ ។

ស្រវឹង​ទាំង​អស់នេះ តែង​មាននៅ​គ្រប់​មនុស្ស​ជា​យូរ​មក​ហើយ ថែម​ទាំង​សេព​ទឹកស្រវឹង​ចូល​ទៅ​បន្ថែម​ទៀត ស្រវឹង​ថ្មី​នេះ​ក៏​នាំ​ស្រវឹង​ចាស់​លោភៈ ទោសៈ មោហៈ​ឲ្យ​កាន់តែ​មាន​កម្លាំង​ខ្លាំងក្លា ឡើង នេះ​ហើយ​ជា​ហេតុ​នាំ​ឱ្យ​មាន​បាប ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ