ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកស្តាយ​ពន់ពេក និង​ហួសចិត្ត​ឃើញ​គេ​យក​វត្ថុ ឬ​សម្ភារ​ធ្វើ​ពី​ប្រាក់ ឬ​ស្ពាន់​មក​រំលាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស៊ី​ម៉ាក់​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​យក​សម្ភារៈ​ដែល​ជា​ស្នាដៃ​មរតក​ពី​បុរាណ​មក​រំលាយ ដើម្បី​ធ្វើ​ជា​រូបសំណាក ឬ​វត្ថុ​ថ្មី ក្រោយ​រូបភាព​ជំនឿ​សាសនា​នា​ពេល​បច្ចុប្បន្ន ។ លោក ហេង រតនា…

រាជធានី​ភ្នំពេញ ៖ ស៊ី​ម៉ាក់​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​យក​សម្ភារៈ​ដែល​ជា​ស្នាដៃ​មរតក​ពី​បុរាណ​មក​រំលាយ ដើម្បី​ធ្វើ​ជា​រូបសំណាក ឬ​វត្ថុ​ថ្មី ក្រោយ​រូបភាព​ជំនឿ​សាសនា​នា​ពេល​បច្ចុប្បន្ន ។

លោក ហេង រតនា អគ្គនាយក​រដ្ឋ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន កម្ពុជា (CMAC) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ​នេះ​តាម​បណ្តាញ​សង្គម​ដោយ​បង្ហោះ​រូបភាព​របស់​ប្រជាជន​មួយ​ចំនួន​បាន​កំពុងធ្វើការ​រំលាយ​ប្រាក់ ឬ​ស្ពាន​ដែល​ជា​ស្នាដៃ​របស់​បុព្វបុរស​សម័យ​យ៉ាង​ដូច្នេះ​ថា ៖ ពិតជា​មហា​សោកស្តាយ​ពន់ពេក និង​ហួសចិត្ត នៅ​ពេល​ឃើញ​ទិដ្ឋភាព​នាំ​គ្នា​ប្រមែ​ល​ប្រមូល​វត្ថុ ឬ​សម្ភារ​ធ្វើ​ពី​ប្រាក់ ឬ​ស្ពាន់​ជា​ស្នាដៃ​មរតក​ចាស់​ៗ​ពី​ដូនតា (​អាច​មាន​វត្ថុ​ខ្លះ​តាំងពី​សម័យ​បូរាណ​) មក​រំលាយ​យក​ប្រាក់ ឬ​ស្ពាន់ ដើម្បី​យក​មក​កសាង​រូបសំណាក ឬ​វត្ថុ​ថ្មី​អ្វីមួយ​ក្រោម​រូបភាព​ជំនឿ​សាសនា ។

លោក​បាន​ន្ត​ថា​ឃើញ​គំនិត និង​ទស្សនៈ​បែប​នេះ​នឹកឃើញ​ដល់​សម័យ​ប៉ុ​ល ពត វាយ​កម្ទេច​ព្រះ​វិហារ សាលារៀន មន្ទីរ​ទេ​ព្យ​យក​សរសៃដែក​មក​ស្លរ​ធ្វើ​ជា​ដែកគោល​! ? សម័យ​សង្គ្រាម​មាន​ឈ្មួញ​មួយ​ចំនួន​បាន​ដើរ​ប្រមូល​ទិញ​សម្ភារ​បែប​នេះ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ ហើយ​រហូត​ឈាន​ដល់​លួច​ប្លន់​កាត់​ក្បាល​រូប​បដិមារ ឬ​វាយ​កម្ទេច​រូបចម្លាក់​តាម​ជញ្ជាំង​ប្រាសាទ​នានា​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា ៖« នេះ​ជា​ទ​ង្វើ​នាំ​ការ​គិត​ខុស​ដល់​សង្គម និង​ជា​ទ​ង្វើ​បំផ្លាញ​វប្បធម៌​មរតក​ខ្លួនឯង​ដោយ​ខ្វះ​ប្រាជ្ញា​ស្មារតី​យល់​ដឹង ! បើ​ចង់​ធ្វើ ឬ​ផលិត​អ្វី​ថ្មី សូម​រួបរួម​ទិញ​ប្រាក់​ស្ពាន់​ថ្មី​មក​ផលិត​បន្ត​ទៀត ទើប​ត្រឹមត្រូវ​» ។

លោក​ក៏​បាន​សូម​អំពាវនាវ​ក្រសួង​វប្បធម៌ ក្រសួង​សាសនា អាជ្ញាធរ​មូលដ្ឋាន គណៈសង្ឃ​សូម​ព្រះ​មេត្តា និង​មេត្តា​ផ្សព្វផ្សាយ​អប់រំ​ព្រមទាំង​មាន​វិធានការ​ច្បាប់​ចំពោះ​ករណី​នេះ ! ទើប​អាច​ផ្លាស់​ប្តូរ​ឥរិយាបថ ប្រជាជន​មួយ​ចំនួន​តូច​បាន និង​អាច​ការពារ​ស្នាដៃ​មរតក​ដូនតា​របស់​ខែ្ម​រអា​ច​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​!៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ