ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះបន្ទប់ផ្ទះបាយ​ភោជនីយដ្ឋាន​ចិន​ក្នុង​សង្កាត់ទន្លេបាសាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សែងហុយ​ខ្មួលខ្មាញ់​ពេញ​ក្នុង​ហាង​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​បន្ទប់​ផ្ទះបាយ​ភោជនីយដ្ឋាន​ចិន​យីហោ ម៉ី​ង ម៉ិ​ន បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​យាម​នៅ​ក្នុង​ហាង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទាក់ ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទីក្រុង​កោះ​ពេជ្រ ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ផ្សែងហុយ​ខ្មួលខ្មាញ់​ពេញ​ក្នុង​ហាង​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​បន្ទប់​ផ្ទះបាយ​ភោជនីយដ្ឋាន​ចិន​យីហោ ម៉ី​ង ម៉ិ​ន បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​យាម​នៅ​ក្នុង​ហាង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទាក់ ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទីក្រុង​កោះ​ពេជ្រ ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភោជនីយដ្ឋាន​ចិន​យីហោ «​ម៉ី​ង​ម៉ិ​ន​» មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ សបិត ភូមិ​១៤ ក្រុម​៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ម្ចាស់​ហាង​ខាងលើ​ឈ្មោះ វ៉ាង ជី​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ជា​ជនជាតិ​ចិន ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​យាម​នៅ​ភោជនីយដ្ឋាន​កើតហេតុ​ខាងលើ ឈ្មោះ ឈួ​ន សុ​ភ័ក្ដ្រ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​ហាង​បាន​បិទទ្វារ ហើយ​គាត់​ដេក​យាម​នៅ​មុខ​ហាង លុះដល់​វេលា​ម៉ោង​កើតហេតុ ស្រាប់តែ​ធុំក្លិន​ឈ្ងៀម និង​មាន​ផ្សែងហុយ​ពេញ​ក្នុង​ហាង គាត់​ក៏​រាយ​កា​ណ៏​ទៅ​មេការ​ហាង​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទីក្រុង​កោះ​ពេជ្រ​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ទាន់​ពេលវេលា​។

ក្នុង​ប្រតិបត្តិការ​បាញ់​ពន្លត់​ខាងលើ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ចំនួន​៣​គ្រឿង ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិ ភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​១​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​OCIC និង​រថយន្ត​ពន្លត់​អគ្គិ ភ័យ​របស់​ទីក្រុង​កោះ​ពេជ្រ​ចំនួន​២​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១​គ្រឿង ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​ថ្ងៃ​ដដែល​។

បើ​តាម​ការ​សន្និដ្ឋាន​របស់​មេការ​ហាង​បាន​ប្រាប់​អោយ​ដឹង​ថា មូលហេតុ​សង្ស័យ​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​ម៉ាស៊ីនកំដៅ​សាច់ ទើប​បណ្តាល​អោយ​មាន​អគ្គី​ភ័យ​ឆាបឆេះ​បែប​នេះ​។ ចំពោះ​សម្ភារៈ​ដែល​រង​ការ​ខូច ខាត​រួម​មាន​ទូ​ក្លា​ស្សេ​សាច់​និង​បន្លែ​ចំនួន​២​គ្រឿង និង សម្ភារៈ​ផ្ទះបាយ​ទាំងស្រុង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ