ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ​ចំណូលថ្មី Ighalo បាន​សាង​កំណត់​ត្រា​ដែល​មិន​ធ្លាប់​មាន

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Odion Ighalo បាន​សាង​កំណត់​ត្រា​មិន​ធ្លាប់​មាន​មួយ​ក្នុង​ក្រុម ដោយ​ក្លាយជា​កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា ដំបូង​គេ​បង្អស់​ដែល​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម Manchester United ក្រោយ​រកបាន​១​គ្រាប់​ក្នុង​ជ័យជម្នះ​របស់​ក្រុម​បិសាច​ក្រហម ៥-០…

ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Odion Ighalo បាន​សាង​កំណត់​ត្រា​មិន​ធ្លាប់​មាន​មួយ​ក្នុង​ក្រុម ដោយ​ក្លាយជា​កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា ដំបូង​គេ​បង្អស់​ដែល​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម Manchester United ក្រោយ​រកបាន​១​គ្រាប់​ក្នុង​ជ័យជម្នះ​របស់​ក្រុម​បិសាច​ក្រហម ៥-០ ទល់​នឹង​ក្រុម​បែ​ល​ហ្ស៊ី​ក Brugge នៅ Europa League​។

ក្នុង​ចំណោម​៥​គ្រាប់ Ighalo បាន​រួមចំណែក​១​គ្រាប់​នៅ​នាទី​៣៤ ដែល​ជា​គ្រាប់​ដំបូង​របស់​ខ្លួន​សម្រាប់ Man United ចាប់តាំងពី​ផ្ទេរ​ពី​ក្រុម Shanghai Greenland នៅ​ប្រទេស​ចិន​កាលពី​ចុង​ខែមករា​កន្លង​ទៅ ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង​

សូម​បញ្ជាក់​ថា សរុប​ទាំង​២​ជើង​ក្រុម Man United បាន​យកឈ្នះ​លើ​ក្រុម Brugge ដោយ​លទ្ធផល ៦-១ បន្ត​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​នេះ​។ ប្រភព​៖ Squawka Football។

អត្ថបទសរសេរ ដោយ