ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គ្មាន​ការ​រីក​ចម្រើន​វិស័យ​អាណាចក្រ​នោះ​ទេ វិស័យ​ពុទ្ធចក្រ​ក៏​មិន​អាច​ដំណើរការ​បាន​ល្អ​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា វិស័យ​សាសនា​ក៏​ត្រូវ​តែ​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​សន្តិភាព​ដែល​កំពុង​មាន ដែល​កើត​ចេញពី​វិស័យ​អាណាចក្រ​ដែរ ព្រោះ​វិស័យ​ទាំងនេះ​បាន​ដើរ​ទន្ទឹម​គ្នា ។ សម្តេច​តេ​ជោ​ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា វិស័យ​សាសនា​ក៏​ត្រូវ​តែ​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​សន្តិភាព​ដែល​កំពុង​មាន ដែល​កើត​ចេញពី​វិស័យ​អាណាចក្រ​ដែរ ព្រោះ​វិស័យ​ទាំងនេះ​បាន​ដើរ​ទន្ទឹម​គ្នា ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​សម្តេច​ព្រះសង្ឃ​នាយករង​៣​ព្រះ​អង្គ ដែល​ព្រះមហាក្សត្រ​ទើប​ត្រាស់​បង្គាប់​តែងតាំង នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​ថា វិស័យ​អាណាចក្រ មាន​តួនាទី​ផ្សារ​ភ្ជាប់​នឹង​វិស័យ​ពុទ្ធចក្រ​ព្រោះថា បើ​គ្មាន​ការ​រីក​ចម្រើន​វិស័យ​អាណាចក្រ​នោះ​ទេ វិស័យ​ពុទ្ធចក្រ​ក៏​មិន​អាច​ដំណើរការ​បាន​ល្អ​ដែរ ។

ដូច្នេះ​វិស័យ​ទាំង​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​ផង​ដែរ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​រដ្ឋ​ត្រូវ​តែ​ដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​វិស័យ​សាសនា​អាច​រីក​ចម្រើន​ទៅ​បាន ។ ផ្ទុយ​ទៅ​វិញ​វិស័យ​សាសនា​ក៏​ត្រូវ​តែ​ដឹកនាំ​ពុទ្ធបរិស័ទ​ឲ្យ​ចូលរួម​ចំណែក​ការពារ​សន្តិភាព​នូវ​អ្វី​ដែល​បាន​កំពុង​មាន និង​ខិតខំ​អនុវត្ត​បន្ត​ទៀត ។ ដូច្នេះ គឺជា​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ពុទ្ធចក្រ និង​អាណាចក្រ​» ។

សម្តេច​បាន​បន្ត​ថា អាណាចក្រ​ទទួល​បាន​ផលប្រយោជន៍​ពី​វិស័យ​ពុទ្ធចក្រ និង​ពី​សាសនា​ដទៃ​ទៀត​ដូច​ជា សាសនាព្រះពុទ្ធ​តែ​ម្តង មិន​ដែល​អប់រំ​មនុស្ស​ឲ្យ​ធ្វើបាប​ទេ គឺ​អប់រំ​មនុស្ស​ឲ្យ​ធ្វើអំពើ​ល្អ ដូច្នេះ​ផ្នែក​អាណាចក្រ​ការ​គ្រប់គ្រង​រដ្ឋ ក៏​ទទួល​បាន​ផលប្រយោជន៍​ពី​ពុទ្ធចក្រ ដើម្បី​អប់រំ​ពលរដ្ឋ​ឲ្យ​ធ្វើអំពើ​ល្អ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ