ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ ជី​ម មី ​ចាក​ចេញពី ភី​អិន​អិន ហើយ តើ​នាង​ទៅ​ណា​​?

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធី​ការិនី​សម្បូរ​វោហារ​ជី​ម មី បាន​ប្រកាស​បញ្ចប់​កិច្ច​សន្យា​ការងារ​ជាមួយ​ស្ថានីយ​ទូរ​ទូ​ស្សន៍ ​PNN ហើយ បន្ទាប់​ពី​បាន​បម្រើ​ការ​អស់​រយៈពេល​៥​ឆ្នាំ ពោល​​គឺ​ចាប់តាំងពី…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធី​ការិនី​សម្បូរ​វោហារ​ជី​ម មី បាន​ប្រកាស​បញ្ចប់​កិច្ច​សន្យា​ការងារ​ជាមួយ​ស្ថានីយ​ទូរ​ទូ​ស្សន៍ ​PNN ហើយ បន្ទាប់​ពី​បាន​បម្រើ​ការ​អស់​រយៈពេល​៥​ឆ្នាំ ពោល​​គឺ​ចាប់តាំងពី ​PNN បើក​ដំណើរការ​ផ្សាយ​រហូត​មក​ទល់​បច្ចុប្បន្ន ។ ការ​ចាកចេញ​នា​ពេល​នេះ​របស់​ជី​ម មី ដោយសារ​បញ្ហា​អ្វី ហើយ​នាង​ទៅ​ណា ?

ជី​ម មី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ២០២០​ថា នាង​នឹង​បញ្ចប់​កិច្ចសន្យា​ជាមួយ​ស្ថានីយទូរទស្សន៍​ PNN ជា​ផ្លូវការ​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២០ បន្ទាប់​ពី​នាង​បាន​បម្រើ​ការ​៥​ឆ្នាំ​កន្លង​មកនេះ ។ នាង​បញ្ជាក់​ថា មូលហេតុ​ដែល​នាង​មិន​បន្ត​ការងារ​ជាមួយ​ PNN គឺ​ដោយសារ​តែ​នាង​ត្រូវ​ចេញ​ទៅ​បំពេញការងារ​ផ្ទាល់ខ្លួន​នៅ​ឯ​ក្រៅប្រទេស​មួយ​រយៈ ប៉ុន្តែ​នាង​ក៏​នៅ​មិន​ទាន់​ច្បាស់​ថា​នឹង​ចេញ​ទៅ​នៅ​ពេល​ណា និង​មាន​រយៈពេល​ប៉ុន្មាន​ឡើយ គ្រាន់តែ ឆាប់​ៗ​ខាង​មុខ​នេះ ។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​បាន​ប្រកាស​បញ្ចប់​ការងារ​ជាមួយ​PNN នាង​ក៏​ទទួល​បានការ​ទាក់ទង​ច្រើន​ពី​ស្ថានីយទូរទស្សន៍ និង​ស្ថាប័ន​មួយ​ចំនួន ប៉ុន្តែ​នាង​នៅ​មិន​ទាន់​សម្រេច ភ្លាម​ៗ​នា​ពេល​នេះ​ឡើយ ដោយសារ​តែ​នាង​ចង់​ធ្វើ​ការងារ​បែប​ឯករាជ្យ (freelancer)​។ ជី​ម មី បញ្ជាក់​បន្ថែម​ថា «​បើ​ទោះបីជា​នាង​បាន​ប្រកាស​ពី​ការ​ចាក​ចេញពី​PNN ក៏​ដោយ ប៉ុន្តែ​នាង​ខ្ញុំ​ក៏​មិន​ភ្លេច​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ដែរ ព្រោះ​បាន​ជ្រោង​ឲ្យ​នាង​ខ្ញុំ​មាន​ប្រជាប្រិយភាព​បន្ថែម ហើយ​ប្រសិនបើ​មានឱកាស​នាង​ខ្ញុំ​អាច​នឹង​បន្ត​ធ្វើ​ការងារ​នៅ​ទី​នេះ​បន្ថែម​ទៀត »​។

ជី​ម មី គឺជា​ពិធី​ការិនី​ដ៏​ស្រស់​សោភា និង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ ។ មិនតែប៉ុណ្ណោះ​ពិធី​ការិនី​រូប​នេះ ថែម​ទាំង​មាន​សមត្ថភាព និង​វោហារ​ស័ព្ទ​មិន​ចេះ​រីងស្ងួត​នោះ​ទេ ។ ជី​មមី​ចេះ​និយាយ​បាន​ភាសា​ថៃ​, ចិន និង​អង់គ្លេស​បាន​យ៉ាង​ល្អ ។

តារា​សម្តែង​ជី​មមី ឬ ម៉េ​ង ឃុន​នី ត្រូវ​គេ​ដឹង​ថា នាង​អាច​រក​ប្រាក់​ចំណូល​បាន​រាប់​ពាន់​ដុល្លារ តាម​រយៈ​ការ​ធ្វើ​ពិធី​ការិនី តាម​បណ្តា​កម្មវិធី​សម្ពោធ​ក្រុមហ៊ុន ធំ​ៗ ដោយ​នាង​ស៊ីថ្លៃ ក្នុង​១​ម៉ោង​៥០០​ដុល្លារ សម្រាប់​នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត ជិត​១​ពាន់​ដុល្លារ ហើយ​នាង​ថា បើ​កម្មវិធី​នោះ ហួស​ពី​៣​ម៉ោង​ឡើង គឺ​នាង​គិតលុយ​ថែម​ទៀត ។

ដោយឡែក​ទន្ទឹម​នឹង​ភាព​ជោគជ័យ​លើ​អាជីព​សិល្បៈ​នេះ ជី​មមី ត្រូវ​គេ​សង្ស័យ​ថា នាង​បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយនឹង​តារា​សម្តែង​ប្រុស​កូនកាត់​រុ​ស្ស៊ី​លោក​សួន រ៉ា​នី​រ៉ា​ស៊ី​នី ហៅ​ព្រី​ន ស៊ី​នី ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​ទទួលស្គាល់​នៅឡើយ​ទេ ប៉ុន្តែ​គេ​ធ្លាប់​បាន​ប្រទះ​ឃើញ​រូបភាព​ស្និទ្ធស្នាល​របស់​អ្នក​ទាំង​ពីរ​តាម​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ