ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចិន ​មាន​អ្នក​ឆ្លង​ថ្មី​៤៣៣​នាក់​ និង​អ្នក​បាត់​បង់​ជីវិត ​ថ្មី​២៩​នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ថា បាន​ទទួល​ព័ត៌មាន​ទាក់ទិន​នឹង​អ្នក​ឆ្លង​វីរុស ​COVID-19 ​ថ្មី​៤៣៣​នាក់ ​និង​អ្នក​បាត់​បង់​ជីវិត​​​​ថ្មី​២៩​នាក់ ​នា​ថ្ងៃ​ទី​២៦​កុម្ភៈ ក្នុង​តំបន់​៣១​កម្រិត​ខេត្ត​នៃ​ផ្នែក​ចិនដីគោក​។ ក្នុង​ចំណោម​អ្នក​​បាត់​បង់​ជីវិត​​ថ្មី…

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ថា បាន​ទទួល​ព័ត៌មាន​ទាក់ទិន​នឹង​អ្នក​ឆ្លង​វីរុស ​COVID-19 ​ថ្មី​៤៣៣​នាក់ ​និង​អ្នក​បាត់​បង់​ជីវិត​​​​ថ្មី​២៩​នាក់ ​នា​ថ្ងៃ​ទី​២៦​កុម្ភៈ ក្នុង​តំបន់​៣១​កម្រិត​ខេត្ត​នៃ​ផ្នែក​ចិនដីគោក​។

ក្នុង​ចំណោម​អ្នក​​បាត់​បង់​ជីវិត​​ថ្មី ២៦​នាក់​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ម្នាក់​នៅ​ក្រុង​ប៉េ​កាំ​ង ម្នាក់​នៅ​ហៃ​ឡុ​ង​យ៉ាង​និង​ម្នាក់​នៅ​ហឺ​ណា​ន់​។ ក្នុង​ថ្ងៃ​ទី​២៦​កុម្ភៈ​សរុប​មាន​អ្នក​សង្ស័យ​ថ្មី​ថា​ឆ្លង​វីរុស​៥០៨​នាក់​ត្រូវ​បាន​រាយការណ៍ ហើយ​មនុស្ស​២.៧៥០​នាក់​បានជា​សះស្បើយ​ចាក​ចេញពី​មន្ទីរពេទ្យ​។ ចំនួន​ករណី​អ្នក​ជំ​ងឺ​ធ្ងន់​បាន​ចុះ​ថយ​៤០៦​នាក់ មក​នៅ​ត្រឹម​៨.៣៤៦​នាក់​។

នា​ចុង​ថ្ងៃ​ទី​២៦​កុម្ភៈ​សរុប​ចំនួន​អ្នក​ឆ្លង​មាន​៧៨.៤៩៧​នាក់​នៅ​ចិនដីគោក​រួច​ចំនួន​សរុប​នៃ​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​នេះ ឡើង​ដល់​២.៧៤៤​នាក់​។ សរុប​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19​ដែល​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ​មាន​៣២.៤៩៥​នាក់​។

នា​ចុង​ថ្ងៃ​ទី​២៦​កុម្ភៈ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មាន​អ្នក​ឆ្លង​វីរុស​នេះ​ឡើង​ដល់​៩១​នាក់ ១០​នាក់​នៅ​ម៉ា​កាវ​និង​៣២​នាក់​នៅ​តៃវ៉ាន់​ក្នុង​នោះ​បាត់​បង់​ជីវិត​​ម្នាក់​។ អ្នកជំងឺ​២៤​នាក់​នៅ​ហុងកុង ៧​នាក់​នៅ​ម៉ា​កាវ​និង​៥​នាក់​នៅ​តៃវ៉ាន់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ