ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​រោងចក្រ​ស្រា​បៀរ​ដ៏​ល្បី​នៅ​អាមេរិក ឆក់​យក​ជីវិត​មនុស្ស​​៥​នាក់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​ថា ការ​បាញ់ប្រហារ​ក្នុង​រោងចក្រ​ស្រា​បៀរ​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ក្រុង ​MILWAUKEE​ ក្នុង​រដ្ឋ​វី​ស្កុន​ស៊ីន សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​៥​នាក់ កាលពី​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​…

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​ថា ការ​បាញ់ប្រហារ​ក្នុង​រោងចក្រ​ស្រា​បៀរ​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ក្រុង ​MILWAUKEE​ ក្នុង​រដ្ឋ​វី​ស្កុន​ស៊ីន សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​៥​នាក់ កាលពី​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខ​ប៉ូលិស​ក្រុង​MILWAUKEE​លោក​ALFONSO MORALES​រៀបរាប់​ថា មនុស្ស​ជាង​១.០០០​នាក់​ស្ថិត​នៅ​ក្នុង​រោងចក្រ​នោះ​នា​ដើម​រសៀល ពេល​​ជនសង្ស័យ​ជា​បុរស​អាយុ​៥១​ឆ្នាំ​ម្នាក់ បាន​បាញ់ប្រហារ ​ហើយ​ប្រហែលជា​បាញ់​ផ្តាច់​ជីវិត​​​ខ្លួនឯង​ជា​ក្រោយ​។ មនុស្ស​៥​នាក់​ដែល​សុទ្ធតែ​ជា​និយោជិត​រោងចក្រ បាន​ត្រូវ​​បាត់​បង់​ជីវិត​ដោយ​​សារ​គ្រាប់កាំភ្លើង​របស់​ជន​នេះ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ជា​អ្នក​ដំបូង​គេ ដែល​លើក​ពី​តុល្យការ​នោះ នៅ​ឯ​សេត​វិមាន​។ លោក​ពោល​ថា​ ឃាតករ​ដ៏​សាហាវ​ម្នាក់​បាញ់ប្រហារ​ក្នុង​រោងចក្រ ស្រា​បៀរ​របស់​ក្រុម​ហ៊ុន ​MOLSON COORS​ ដោយ​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​ដទៃ​ៗ​ទៀត ដែល​មួយ​ចំនួន​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។ នេះ​ជា​រឿង​ដ៏​សែន​ទារុណ​មួយ​។ យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​រដ្ឋ​វី​ស្កុន​ស៊ី​ន​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។

យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ខ្មាន់កាំភ្លើង​ជា​មនុស្ស​ត្រូវ​ដេញ​ចេញពី​ការងារ​នា​ពេល​មុន​នេះ ដោយ​ក្រុមហ៊ុនស្រា​បៀរ​នោះ ដែល​ល្បី​នៅ​សហរដ្ឋអាមេរិក​ក្រោម​ម៉ាក​COORS​និង MILLER៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ