ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង ទទួល​បាន​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​សម្រាប់​ការ​ក្លាយជា​ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត

4 ឆ្នាំ មុន
  • ភ្នំពេញ

ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​ធនា​គារ​ចល័ត​នៅ​កម្ពុជា មាន​កិត្តិយស​ដែល​ទទួល​បាន​ពានរង្វាន់ «​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អតិថិជន​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៅ​កម្ពុជា​» ក្នុង​កម្មវិធី​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៩ សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​បាងកក…

ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​ធនា​គារ​ចល័ត​នៅ​កម្ពុជា មាន​កិត្តិយស​ដែល​ទទួល​បាន​ពានរង្វាន់ «​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អតិថិជន​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៅ​កម្ពុជា​» ក្នុង​កម្មវិធី​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៩ សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​បាងកក កាលពី​ចុង​ខែមករា ឆ្នាំ​២០២០​នេះ។

លោក Sunil Bhat នាយក​នៃ​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា ៖ «​វី​ង មានការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ជម្រុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​មិន​មាន​គណនី​ធនាគារ និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ​នៅ​កម្ពុជា​។ ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់ ដើម្បី​ពាំនាំ​ផលិតផល​ឌី​ជី​ថ​ល​ថ្មី​ៗ ដែល​ធានា​បាន​នូវ​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ក៏​ដូច​ជា​ការ​ផ្ទេរ​ប្រាក់​ក្នុងស្រុក និង​ក្រៅ​ស្រុក​នេះ ពិតជា​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។ ហេតុ​ដូចនេះ​ហើយ​ទើប វី​ង បាន​ទទួល​ពាន​រង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៩ សម្រាប់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អតិថិជន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា»​។​

ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​ជា​ក្រុមហ៊ុន​ទស្សនាវដ្តី​ផ្តោត​សំខាន់​ទៅ​លើ​ហិរញ្ញវត្ថុ និង​អាជីវ​កម្ម ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡុ​ង​ដ៍ (London) បាន​រៀបចំ​កម្មវិធី​ពានរង្វាន់​ប្រចាំឆ្នាំ​នេះ​ឡើង ក្នុង​គោលបំណង​បង្កើត​ឲ្យ​មានការ​ទទួលស្គាល់​លើ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​មាន​ឧស្សាហ​កម្ម​ប្រកបដោយ​ទេព​កោសល្យ និង​មាន​ជំនាញ​ដឹកនាំ នៅ​ទូ​ទាំង​សកលលោក​។ ការ​បោះផ្សាយ​ព័ត៌មាន​របស់​ទស្សនាវដ្តី​នេះ ផ្តោត​លើ​ភាព​លេចធ្លោរ​ដែល​សម្រេច​បាន​ដោយ​ក្រុមហ៊ុន​ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​នីមួយ​ៗ​។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មាន​ប្រសាសន៍​ថា​៖ «​វី​ង​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​ភាព​ខុស​ប្លែក​គ្នា​នៅ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ការ​ឆ្ពោះទៅ​រក​គោលដៅ​ការ​បង្កើត​សហគមន៍​មួយ​ដែល​កាត់​បន្ថយ​ការ​ប្រើប្រាស់​សាច់ប្រាក់​។ ពានរង្វាន់​នេះ បាន​បញ្ជាក់​ជា​ថ្មី​និង​ជា​សក្ខីភាព​សម្រាប់​យកចិត្តទុកដាក់​របស់​វី​ង​ចំពោះ​អតិថិជន​ក៏​ដូច​ជា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ជួយ​សំរួល​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា រាប់​លាន​នាក់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​»​។

វី​ង ដែល​ជា​ធនាគារ​ឯកទេស​ក្នុង​ការ​ទូទាត់​ប្រាក់ មាន​ចក្ខុវិស័យ​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញ​វត្ថុ​ចល័ត ដើម្បី​នាំ​មក​នូវ​ផលិតផល និង​សេវាកម្ម​ដែល​ចាំបាច់​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​នីមួយ​ៗ តាម​រយៈ​ការ​បង្កើត ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ចល័ត​យ៉ាង​រឹង​មាំ​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា នៅ​ទូ​ទាំង​ខេត្ត តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ជា​ច្រើន​ដូច​ជា ៖ ការ​ផ្ទេរ​ប្រាក់ ការ​ទូទាត់​វិ​ក្ក័​យ​ប​ត្រ ការ​បញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ និង​ការ​ទូទាត់​សាច់ប្រាក់​តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត និង​ក្រៅ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​។

ជាមួយនឹង​អតិថិជន​ជាង​៥​លាន​នាក់​ដែល​ភាគច្រើន​ជា​អ្នក​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​ធនាគារ វី​ង​បាន​គាំទ្រ​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ធ្វើ​ប្រ​ត្តិ​បត្ត​ការ​សាច់ប្រាក់​ដែល​មាន​តម្លៃ​ជិត​ស្មើរ​៨០% នៃ ផលិតផល​ក្នុងស្រុក​សរុប ដោយ​ក្នុង​ឆ្នាំ​២០១៩ កន្លង​មកនេះ អតិថិជន វី​ង បាន​ធ្វើ​ប្រតិបត្តិការ​ជាង​១៣០ លាន​ដង​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ