ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ដដែល​ៗ ចាញ់ល្បែងអស់ប្រាក់ បែក​​គំនិត​ចាប់ជ​ម្រិត​​​​គ្នា​ឯង

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា ចិន​នៅ​ក្រុងព្រះសីហនុ​ទៀត​ហើយ​ រឿង​ខ្ចី​លុយ​លេងល្បែង​ចាញ់​អស់ប្រាក់​រៀងៗខ្លួន បង្កើត​គំនិត​ចាប់​ចិន​ដូច​គ្នា​បង្ខាំង​ជម្រិត​ទារប្រាក់ តែ​ត្រូវ​បាន​សមត្ត​កិច្ច​បង្ក្រាប នឹង​ចាប់ខ្លួន​ជន​សង្ស័​យ​៣​នាក់ និង​រំដោះ​ជន​រង​គ្រោះបាន​​ម្នាក់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា ចិន​នៅ​ក្រុងព្រះសីហនុ​ទៀត​ហើយ​ រឿង​ខ្ចី​លុយ​លេងល្បែង​ចាញ់​អស់ប្រាក់​រៀងៗខ្លួន បង្កើត​គំនិត​ចាប់​ចិន​ដូច​គ្នា​បង្ខាំង​ជម្រិត​ទារប្រាក់ តែ​ត្រូវ​បាន​សមត្ត​កិច្ច​បង្ក្រាប នឹង​ចាប់ខ្លួន​ជន​សង្ស័​យ​៣​នាក់ និង​រំដោះ​ជន​រង​គ្រោះបាន​​ម្នាក់ ។

សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា កាលពី​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃ​ទី​២៥ ​កុម្ភៈ ឆ្នាំ​២០២០ មាន​ជនជាតិ​ចិន​ម្នាក់ ​បាន​ទៅ​ប្តឹង​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ ស្តី​ពី​ជនជាតិ​ចិន​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មិត្តភក្ដិ​របស់​គេទុក​ ដើម្បី​បង្ខាំង​ជម្រិត​ទារប្រាក់ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ​ភ្លាម​ លោក​ឧត្តម​សេនី​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​ទៅ​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ឲ្យ​ប្រើប្រាស់​កម្លាំង​ជំនាញ​ចុះបើ​កា​ការ​ស៊ើបអង្កេត​ជា​ន្ទា​ន់ ដើម្បី​ស្វែងរក​មុខសញ្ញា​ចាប់ខ្លួន​នាំ​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​.​ក្រុងព្រះសីហនុ ក្រោម​ការ​សម្រប សម្រួល​​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​ឆែកឆេរ​ទីតាំង​មួយ​កន្លែង​នៅ​ចំណុច​សណ្ឋា​គារ អា លី​យ៉ា ជាន់​ទី​៣ បន្ទប់​លេខ​៨៣១៣ ស្ថិត​នៅ​ភូមិ៤ សង្កាត់៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ធ្វើការ​ឃាត់​ខ្លួន​ក្រុម​ជនឧក្រិដ្ឋ​ចំនួន​៣ នាក់​ក់ នឹង​រំដោះ​ជន​ដែល​ជា​ចំណាប់​ខ្មាំ​ម្នាក់ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​នោះ ។

ជនសង្ស័យទាំង​៣នាក់ ១-ឈ្មោះ Xia Da Li ភេទ​ប្រុស អាយុ​៣៥ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EF​២៣៧៤៧៩២ ​មាន​តួនាទី​យាម​ជន​រង​គ្រោះ ស្នាក់​នៅ ភូមិ​៤ សង្កាត់៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ២-​ឈ្មោះ Yan Lei ភេទ​ប្រុស អាយុ​៣៦ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EG៥១៨២៦០៩ ជាសន្តិសុខ​សណ្ឋាគារ ស្នាក់​នៅ មិន​ពិតប្រាកដ និង៣-ឈ្មោះ Zhou Ji Yu ភេទ​ប្រុស អាយុ​៣២ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ (​គ្មាន​) មុខរបរយាម​ជន​រង​គ្រោះ ស្នាក់​នៅមិន​ពិតប្រាកដ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ Zhang Cong ភេទ​ប្រុស អាយុ២៩ ឆ្នាំ កាន់​លិខិតឆ្លង​ដែន​លេខ E ៣៧១៤៩៣៩ មុខរបរទេសចរណ៍ ស្នាក់​នៅភូមិ៤ សង្កាត់ ៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ (​របួស​ជាំ​ពេញ​ខ្លួន​) ។

ក្នុង​នោះ​សមត្ត​កិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មាន ៖
-​ខ្នោះដៃ ១ គូរ និង​កូនសោរ​ខ្មោះ​ចំនួន ៤
-​ដំបង​ឆក់ ២ ដើម ។
-​ស្នា​អាវ​រុំ​ស្កុ​ត ១ (​សម្រាប់​វាយ​ធ្វើ​ទារុណកម្ម​) ។
-​លិខិត​ខ្ចីប្រាក់​ចំនួន ៧ សន្លឹក (​មាន​ស្នាម​ផ្ដិត​មេដៃ​ខ្ចីប្រាក់​) និង​លិខិត​ខ្ចីប្រាក់​មិន​ទាន់​ស​សេរ ៨ សន្លឹក ។
-​កាត ៨ សន្លឹក ។
-​ស៊ី​មកា​ត ៣ ។
-​តាំ​ប៉ុង​ផ្ដិត​មេដៃ ១ ។

​ដើមចម​ បណ្តាល​ឲ្យ​ចិន​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា​ដើម្បី​ទុក​ជម្រិត​ទារប្រាក់​នោះ តាម​ចម្លើយ​របស់​ជនសង្ស័យ នឹង​ស្តាប់​ការ​បំភ្លឺ​ជន​ពី​សំណាក់​ជន​រង​គ្រោះ នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ថា មុន​កើតហេតុ​ពួក​គេ​បាន​នាំ​គ្នា​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​មួយ​ឈ្មោះ ប៉ ឡាយ ស្ថិត​នៅ​ក្រុងព្រះសីហនុ ។ ពេល​លេង​ទៅ​ជន​រង​គ្រោះ​បាន​ចាញ់​អស់ប្រាក់​ពី​ខ្លួន ហើយ​ក៏​ចាប់ផ្តើម​(​សេះ​ដាច់​ប្រើ​សេះ​ជិះ​តាម​)​ជន​រង​គ្រោះ​ក៏​បែកគំនិត​ខ្ចី នឹង​ចងការ ប្រាក់​ពី​ជនសង្ស័យ ដើម្បី​លេង​ស្រង់​ដើម​វិញ តែ​ទីបំផុត​ក៏​ចេញ់​អស់​ខោ ។

បន្ទាប់​ពី​លេង​ចាញ់​អស់ហើយ ជនសង្ស័យ​ចាប់ផ្តើម​ទារប្រាក់​របស់​គេ​វិញ ហើយ​ជន​រង​គ្រោះ​គ្មាន​លុយ​សង ទើប​កើតជា​រឿង​ចាប់​បង្ខាំង​ទុក នឹង​ធ្វើ​ទារុណកម្ម ដើម្បី​ជម្រិត​ទារប្រាក់​នោះ ។ ជនសង្ស័យ​ទាំង​៣ នាក់ នឹង​វត្ថុ​តាង​ពាក់​ពន្ធ​បទល្មើស​បង្ខាំង​ទុក​ជម្រិត​ទារប្រាក់ សមត្ត​កិច្ច​បាន នឹង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ