ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស(ព្នង)ត្រូវឃាត់ខ្លួនជាក់ស្តែង រួម​ទាំង​វ​ត្ថុតាង

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ ​បុរស​ជនជាតិ​ព្នង​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់ហាមឃាត់ និង​មាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ទៀត ។ សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា សហការ​ជាមួយ​មន្ត្រី​កង​រាជអាវុធហត្ថ​លើ​ផ្ឌៃ​ប្រទេស…

ខេត្តមណ្ឌលគិរី​ ៖ ​បុរស​ជនជាតិ​ព្នង​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់ហាមឃាត់ និង​មាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ទៀត ។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា សហការ​ជាមួយ​មន្ត្រី​កង​រាជអាវុធហត្ថ​លើ​ផ្ឌៃ​ប្រទេស និង​នគរបាល​ខេត្ត​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ ចូល​ទៅ​កាប់​ជ្រៀក​ឈើ​ខុស​ច្បាប់និងប្រើប្រាស់​អាវុធ​គ្មាន​លិខិត​អនុញ្ញាតិ នៅ​ចំណុច​ពាម​អូរ​ប្រ៉ ស្ថិត​នៅ​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​វេលា​ម៉ោង០៦ និង៧នាទី​ព្រឹក​ថ្ងៃ​ទី២៧​ កុម្ភៈ នេះ ។

សេចក្តីរាយការណបន្ត៍ថា ជនសង្ស័យ​ឈ្មោះ ជិ​ល ប៊ុ​ន​នឿ​ន ភេទ​ប្រុស អាយុ២៥ឆ្នាំ​ ​រស់នៅ​ភូមិ​ស្រែ​ល្វី ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។​ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​អាវុធ​AK ស្វាយ​បត់​ចំហៀង​​១ដើម មាន​លេខ ៤៤៤៦គ្រាប់​ចំនួន១០គ្រាប់​ រណា​រយន្ត​ចំនួន​១គ្រឿង ម៉ាក​០៣៨ និងម៉ូតូ​កែ​ច្នៃ​​១គ្រឿង​ ។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាមនីតិ វិធី ។

អត្ថបទសរសេរ ដោយ