ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ពី​អ្នកដឹកនាំ​ឆ្នើម​វ័យក្មេង​ក្នុង​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្ថិត​ក្នុង​វ័យ ៣០​ឆ្នាំ លោក ហម ហុ​ក​ឆេ​ង គឺជា​ប្រធាន​ផ្នែក​លក់​ដ៏​ឆ្នើម​បំផុត ប្រចាំ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ សាខា​ខេត្តបន្ទាយមានជ័យ ។…

ស្ថិត​ក្នុង​វ័យ ៣០​ឆ្នាំ លោក ហម ហុ​ក​ឆេ​ង គឺជា​ប្រធាន​ផ្នែក​លក់​ដ៏​ឆ្នើម​បំផុត ប្រចាំ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ សាខា​ខេត្តបន្ទាយមានជ័យ ។ លោក​ចាប់ផ្តើម​អាជីព​នេះ​ក្នុង​ឆ្នាំ ២០១៧ ជាមួយ​សមាជិក​ត្រឹមតែ​៣​នាក់​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ប្រជាជន​ជា​ច្រើន​ក្នុង​សហគមន៍ របស់​លោក​ពុំ​ទាន់​យល់​ច្បាស់​នៅឡើយ​ថា អ្វី​ទៅ​ជា​ការ​ធានា​រ៉ាប់រង​អាយុជីវិត និង​សារៈ​សំ ខាន់​របស់​សេវាកម្ម​នេះ ។

លោក ហុ​ក​ឆេ​ង បាន​និយាយ​ថា​៖ «​នៅ​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​អាជីព​នេះ មាន​មនុស្ស​ជា ច្រើន​ប្រាប់​ខ្ញុំ​ថា វា គឺជា​រឿង​ដែល​មិន​អាច​ទៅ​រួច ដើម្បី​ជោគជ័យ​ក្នុង​អាជីព​នេះ ប៉ុន្តែ​ខ្ញុំ​គឺជា មនុស្ស​ដែល​តែងតែ​ជំនះ​ទៅ​លើ​ឧបសគ្គ បើ​ទោះបីជា​មនុស្ស​ជា​ច្រើន​គិត​ថា ខ្ញុំ​ធ្វើ​មិន​បាន ក៏​ដោយ​» ។

ក្រោម​ការ​ដឹកនាំ​របស់​លោក​អស់​រយៈពេល​ជិត​៣​ឆ្នាំ​កន្លង​មកនេះ ទីប្រឹក្សា​ធានា​រ៉ាប់រង ជាង ៣០០​នាក់ ក្នុង​ក្រុម​របស់​លោក​បាន​ចូលរួម​ប្រឹក្សា​យោបល់ និង​ផ្តល់​ដំណោះស្រាយ ក្នុង​ការ​ការពារ​អនាគត​ហិរញ្ញវត្ថុ​ប្រជាជន​កម្ពុជា​រួច​មក​ហើយ ។

លោក ហុ​ក​ឆេ​ង តែងតែ​ជឿជាក់​ថា ភាព​ជោគជ័យ​សម្រាប់​អ្នកដឹកនាំ​មិន​ស្ថិត​នៅ​លើ​ប្រាក់ ចំណេញ ឬ​រង្វាន់​ដែល​ខ្លួន​ទទួល​បាន​នោះ​ទេ ។ ភាព​ជោគជ័យ​ពិតប្រាកដ គឺ​ពឹងផ្អែក​លើ ការ​ជួយ​ឲ្យ​សមាជិក​របស់​ខ្លួន​សម្រេច​នូវ​គោលដៅ​ជីវិត​របស់​គេ​រៀង​ៗ​ខ្លួន​។ លោក​បាន សង្កត់ធ្ងន់​ថា​៖ «​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ជាងគេ​នៅ​ពេល​ដែល​ខ្ញុំ​ចូល​ធ្វើការ​ក្នុង​វិស័យ​នេះ គឺ​ការ​បន្ត​ជួយ​ដល់​សង្គម និង​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើន​ឱកាស​ការ​រងារ​ដល់​មនុស្ស​ជុំ វិញ​ខ្លួន​» ។

ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​លោក ហុ​ក​ឆេ​ង ត្រូវ​បាន​ទទួលស្គាល់​តាម​រយៈ​ការ ទទួល​បាន​ពានរង្វាន់​ថ្នាក់​ជាតិ និង​ក្នុង​តំបន់​។ បន្ថែម​ទៅ​លើ​ពានរង្វាន់​ដែល​លោក​ទទួល បាន Asia Star of Excellence ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហុងកុង លោក ហុ​ក​ឆេ​ង ទើបតែ ទទួល​បាន​ពានរង្វាន់ President Cup ក្នុង​នាម​ជា​ប្រធាន​ផ្នែក​លក់​ឆ្នើម​ក្នុង​ចំណោម​ប្រធាន ផ្នែក​លក់​ទូ​ទាំង​ប្រទេស​របស់ មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ពិធី​ប្រគល់ ពាន​កិត្តិ​យល​ដល់ទី​ប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម​ប្រចាំឆ្នាំ ២០១៩ ។

ជា​ចុង​ក្រោយ លោក​ហុ​ក​ឆេ​ង បាន​និយាយ​ថា ភាព​ជោគជ័យ​នេះ គឺ​អាស្រ័យ​ទៅ​លើ សកម្មភាព និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ជា​ច្រវាក់​បន្តបន្ទាប់​គ្នា​ក្នុង​ការ​បំពេញការងារ ជា​រៀងរាល់ថ្ងៃ​របស់​លោក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ