តើ​ជំនាញ​ដែល​អ្នក​ជ្រើសរើស​នៅ​សាកលវិទ្យាល័យ​ជះ​ឥទ្ធិពល​លើ​ប្រាក់​ចំណូល​ឬទេ?


ឪពុក​ម្តាយ​ចំណាយ​ថវិកា និង​កម្លាំង​ជា​ច្រើន​ដើម្បី​អាច​មាន​សមត្ថភាព​បញ្ជូន​កូន​ៗ​ទៅ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បាន ដូច្នេះ​ពួក​គេ​តែងតែ​ព្យាយាម​ចូលរួម​ក្នុង​ការពិគ្រោះ និង​ពិចារណា​លើ​មុខ​ជំនាញ​ដែល​កូន​ៗ​ជ្រើសរើស ។ ប៉ុន្តែ​តើ​អ្នកមាន​ធ្លាប់​គិត​ថា​ថា​ប្រាក់​ចំណូល​របស់​អ្នក​ពិតជា​អាស្រ័យ​លើ​មុខ​ជំនាញ​នៅ​សាកលវិទ្យាល័យ​ដែល​អ្នក​បាន​បញ្ចប់​ការ​សិក្សា​រួច​មក​ដែរ ឬទេ?

ការ​សិក្សា​នៅ​បរទេស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ការ​ឆ្លងកាត់​សាកលវិទ្យាល័យ​អាច​ចូលរួម​ដល់​ការ​ជោគជ័យ​ទូទៅ​របស់​មនុស្ស​ពិតមែន ប៉ុន្តែ​ការ​សន្មត់​ថា​មុខ​ជំនាញ​ណាមួយ​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​បាន​ទាំងស្រុង គឺ​មិន​ត្រឹមត្រូវ​ឡើយ​ព្រោះ​មុខ​ជំនាញ​ដែល​អ្នក​បាន​សិក្សា​មិន​អាច​កំណត់​ទិស​ដៅ​មុខរបរ​របស់​អ្នក​បាន​ទាំង​ស្រ​យ​ង​ទេ ។ ខាងក្រោម​នេះ គឺជា​កត្តា​ផ្សេង​ៗ​ដែល​អាច​ជះ​ឥទ្ធិពល​លើ​មុខរបរ​របស់​អ្នក​នៅ​ថ្ងៃ​អនាគត​បាន​៖

១. ទីផ្សារ​ការងារ
យោង​ទៅ​តាម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) បាន​ឲ្យ​ដឹង​ថា ៦៥% នៃ​កុមារ​ដែល​បាន​ចូលរួម​សា​លាម​តេ​យ្យ​ក្នុងថ្ងៃនេះ​នឹង​ធ្វើការ​ងារ​ដែល​មិន​ទាន់​ត្រូវ​បាន​បង្កើត​ឡើង​ទេ ។ សេដ្ឋកិច្ច​របស់​ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​តែ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា ។ ឧទាហរណ៍​ដូច​ជា​កាលពី ១០​ឆ្នាំ​មុន​អ្នក​ដែល​មាន​ក្តី​សុបិន​ចង់​បើក​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​ប្រហែលជា​មិន​ដែល​ស្រមៃ​ផង​ថា​ពួក​គេ​អាច​ធ្វើ​វា​បាន​ដោយ​មិន​ចាំបាច់​មាន​ហាង​ច្បាស់លាស់ និង​ដោយ​គ្រាន់តែ​ធ្វើការ Live វី​ដេ​អូ​លើ ហ្វេ​ស​ប៊ុ​ក ជាដើម ។

២. ការងារ​ក្នុង​សម័យ​ទំនើប​នេះ​ត្រូវការ​ជំនាញ​ខុស​ៗ​គ្នា
ការងារ​ក្នុង​វិស័យ​ថ្មី​ៗ​ភាគច្រើន​ត្រូវការ​មនុស្ស​ដែល​មាន​ជំនាញ​ច្រើន​ដែល​មាន​ន័យ​ថា​អ្នក​មិន​អាច​មានឱកាស​ច្រើន​ទេ​ប្រសិនបើ​អ្នកមាន​ជំនាញ​តែ​មួយ​ឬ​ពីរ​ជាប់​ខ្លួន ។ ជំនាញ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការងារ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​រួម​មាន​ជំនាញ​ទន់​ដូច​ជា​ការ​សម្រប​បត់បែន​ខ្លួន និង​ការ​ទំនាក់ទំនង​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជាដើម ។ដូច្នេះ​មិន​ថា​អ្នកមាន​រៀន​ជំនាញ​អ្វី​នៅ​សាកលវិទ្យាល័យ​ទេ ជំនាញ​ដែល​អ្នកមាន​អាច​តម្រង់​ទិស​ដៅ​អ្នក​ច្រើន​ជាង​បរិញ្ញាប័ត្រ​ដែល​អ្នកមាន​ទៅ​ទៀត ។

៣. អ្នក​ផ្តល់​ការងារ​មិន​ខ្វល់​ពីមុខ​ជំនាញ​ដែល​អ្នក​បាន​រៀន​ទេ
យោង​ទៅ​តាម​មជ្ឈមណ្ឌល Georgetown Center on Education and the Workforce នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០២០ ការងារ​ប្រមាណ ៦៥% នៅ​សហរដ្ឋអាមេរិក​នឹង​តម្រូវការ​ពលករ​ដែល​ទទួល​បានការ​អប់រំ​ខ្ពស់​ជាង​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ប៉ុន្តែ​មុខ​ជំនាញ​ដែល​អ្នករៀន​នៅ​ថ្នាក់​កម្រិត​បរិញ្ញាប័ត្រ​មិន​សំខាន់​ទេ ។

មូលហេតុ គឺ​មក​ពី​ការងារ​នីមួយ​ៗ​មាន​ភាព​បត់បែន​ច្រើន ។ ឧទាហរណ៍​ដូច​ជា​មនុស្ស​ដែល​មាន​បរិញ្ញាប័ត្រ​ផ្នែក​ភាសា​អង់គ្លេស​ជាដើម ។ ការងារ​ដែល​ពួក​គេ​អាច​ធ្វើ​បាន គឺ​មាន​ច្រើន​ជាង​ការ​ធ្វើ​ជា​គ្រូបង្រៀន និង​អ្នកបកប្រែ​ទៅ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នកមាន​បរិ​ញ្ញ​ប័ត្រ​នេះ​ជា​ច្រើន​ចូល​ធ្វើការ​ក្នុង​ផ្នែក​គ្រប់គ្រង​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ