ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​នៅ​តែ​​​ចង់បាន​ក្លិប Man United

4 ឆ្នាំ មុន

ព្រះ​អង្គ​ម្ចាស់​នៃ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត Mohammad bin Salman ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ការ​ចង់​ទិញ​ក្លិប Newcastle United ពេល​នេះ​ បាន​បង្វែរ​ការ​ចង់បាន…

ព្រះ​អង្គ​ម្ចាស់​នៃ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត Mohammad bin Salman ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ការ​ចង់​ទិញ​ក្លិប Newcastle United ពេល​នេះ​ បាន​បង្វែរ​ការ​ចង់បាន របស់​ព្រះ​អង្គ​ម្តងទៀត​ទៅ​កាន់​ក្លិប Manchester United​។

ការ​ពិភាក្សា​អំពី​ការ​ចង់​ទិញ​ក្លិប Newcastle របស់​ព្រះ​អង្គ​ម្ចាស់ Salman ក្នុង​តម្លៃ​៣៤៥​លាន​ផោន​បាន​ស្ងប់ស្ងាត់​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ដោយ​ពុំ​ទទួល​បាន​ពន្លឺ​ណាមួយ​ពី​ម្ចាស់​ក្លិប​លោក Mike Ashley។

យោង​តាម​កាសែត Shield Gazette បានឱ្យ​ដឹង​ថា​ ព្រះ​អង្គ​ម្ចាស់ Salman នៅ​តែ​ចិញ្ចឹមចិត្ត​ចង់បាន​ក្លិប Man United បើ​ទោះបីជា​ការ​ដាក់​សំណើ៣​ពាន់​លាន​ផោន​កាលពី​១៨​ខែ​មុន ត្រូវ​បាន​បដិសេធ​ដោយ​ម្ចាស់​ក្លិប​បិសាច​ក្រហម​ គឺគ្រួសារ​ត្រកូល Glazer យ៉ាង​ក៏​ដោយ​។

Man United បាន​បញ្ចេញ​តួលេខ​របស់​ពួក​គេ ​សម្រាប់​ត្រីមាស​ទី​២​នៅ​ឆ្នាំ​២០១៩ ក្នុង​ស​ប្តា​ហ៍​នេះ ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល និង​ការ​កើនឡើង​នៃ​បំណុល ​។ ស្រប​ពេល​ដែល​អ្នកគាំទ្រ​ក្លិប​មួយ​នេះ កំពុង​តែ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ក្រោម​ការ​គ្រប់​គ្រង់​ពី​សំណាក់​គ្រួសារ​ត្រកូល Glazer​។

អត្ថបទសរសេរ ដោយ