ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនដូចគ្នា! ម៉ូតូ៣គ្រឿងពន្លះគ្នា​​មុខ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​ម្នាក់​ទៀត​គ្រាន់តែ​រង​របួសស្រាល និង​បាន​គេចខ្លួន​បាត់ ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​៣​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៦…

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​ម្នាក់​ទៀត​គ្រាន់តែ​រង​របួសស្រាល និង​បាន​គេចខ្លួន​បាត់ ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​៣​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នៅ​លើ​ផ្លូវជាតិ​លេខ​៥៣ ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​បាត់​បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ឈ្មោះ ហេង លី​ហ្សា អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​ម៉ូតូ រស់នៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ជា​អ្នកបើកបរ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង អត់​ស្លាក​លេខ ។ ចំណែក​បុរស​ម្នាក់​ដែល​បាត់​បង់ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឈ្មោះ សឿង វិចិត្រ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១D.១៤១៧ ។ ដោយឡែក​អ្នក​រង​របួសស្រាល​ដែល​រត់គេច​ខ្លួន​បាត់ មិន​ស្គាល​អត្តសញ្ញាណ​នោះ​ទេ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១GX-៤២៩២ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ​ហេង លី​ហ្សា បើកបរ​ម៉ូតូ​ធុន​ធំ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សឿង វិចិត្រ និង​បុរស​ម្នាក់​ទៀត​ដែល​រង​របួសស្រាល​បាន​ជិៈ​ម៉ូតូ​ស្របគ្នា​ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន​ដូច​គ្នា លុះ​មក​ដល់​ចំណុច​មុខ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ក៏​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ ហេង លី​ហ្សា ជិះ​ម៉ូតូ​ធំ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សឿង វិចិត្រ បាន​បាត់បង់​ជីវិត​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយឡែក​ជន​រង​គ្រោះ​រង​របួសស្រាល​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ទាំង​២​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​ម៉ូតូ​ទាំង​៣​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ