ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាបបា​ន​ម្នាក់ ក្រោយ​ប្រជា​ពលរដ្ឋក្នុង​ភូមិ​រាយការណ៍

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​មាន​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ក្នុងភូមិ​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​មកនេះ កំលាំង​សមត្ថកិច្ច​ការិយា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​ខេត្ត​និង​ដោយ​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ…

ខេត្តកំពត ៖ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​មាន​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ក្នុងភូមិ​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​មកនេះ កំលាំង​សមត្ថកិច្ច​ការិយា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​ខេត្ត​និង​ដោយ​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​លាក់ខ្លួន​ប្រើប្រាស់​និង​ជួញដូរ​ថ្នាំ​ញៀន​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ដើម​ស្នាយ ឃុំ​ព្រែក​ក្រើ​ស ស្រុក​កំពង់ត្រាច ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​ម្នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ចំនួន​២១​កញ្ចប់ ធំ​១​កញ្ចប់​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស​យ័​ឈ្មោះ ធី សុវណ្ណ​ឡេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ