រកស៊ី​ពុះ​ដី​ឡូ​តិ៍លក់​… ឈូស​ដី​គេ​ធ្វើ​ផ្លូវ​ចូល​… អី​ក៏​ចេះ​ម្ល៉េះ


ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ អាជ្ញាធរ​ស្រុក​អង្គរធំ បានឱ្យ​ដឹង​ថា ដោយ​មាន​ការ​ស្នើ​សុំ​ពី​ពលរដ្ឋ និង​ម្ចាស់​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន វ័ន ឃែ​ស រៀល​ធី ឯ​.​ក ថា ម្ចាស់​ដី​ឡូ​តិ៍​ឈ្មោះ ផល និមល បាន​ឈូស​ឆាយដី​រំលោភ​លើ​ដី​របស់​ខ្លួន ដោយ​គ្មាន​ការ​អនុញ្ញាតិ​នោះ ទើប​អាជ្ញាធរ​ចម្រុះ​នៃ​ស្រុក​អង្គរធំ បាន​ចុះ​ស្រាវជ្រាវ និង​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ផង​ដែរ​។

ប្រភព​ពី​ពលរដ្ឋ​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​មានឈ្មោះ ផល និមល បាន​និយាយ​ប្រាប់​ពួក​ខ្ញុំ​ថា ខ្លួន​គេ​មិន​បាន​ពុះ​ដី​ឡូ​តិ៍លក់​ទេ តែ​តាម​រូបភាព​ជាក់ស្តែង​ឃើញ​ថា ស្ត្រី​ខាងលើ​នេះ​ពិតជា​បាន​ពុះ​ដី​ឡូ​តិ៍លក់ មាន​ដាំ​បង្គោល​ជា​ឡូ​តិ៍​ស្រាប់ ព្រមទាំង​បាន​លក់​អស់​៦០%​ទៀត នេះ​បើ​តាម​ការ​សម្ភាសន៍​ពី​អ្នក​ជិតខាង​។ ការ​ពុះ​ដី​ឡូ​តិ៍​របស់​ស្ត្រី​ខាងលើ​នេះ មិន​ទាន់​ដឹង​ថា មានច្បាប់​អនុញ្ញាត​អភិវឌ្ឍន៍​ដី​ឬ​នៅ? បើ​តាម​ច្បាប់​អភិវឌ្ឍន៍​ដី​ត្រឹម​៥​ពាន់​ម៉ែត្រការ៉េ សុំ​ត្រឹម​ស្រុក ៣​ម៉ឺន​ម៉ែត្រការ៉េ សុំ​ដល់​ខេត្ត និង​លើស​៣​ម៉ឺន​ម៉ែត្រការ៉េ ត្រូវ​សុំ​ដល់​ក្រសួង​។

ហើយ​ស្ត្រី​ង​ម្នាក់​នេះ​ហ៊ាន​ឈូស​ឆាយ​យក​ដី​ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ ដើម្បី​ប្រយោជន៍​ខ្លួនឯង​នេះ​បាន ដោយសារ​សង្ស័យ​មាន​មន្ត្រី​អាជ្ញាធរ​ភូមិបាល​រង​ស្រុក ជា​អ្នក​កាង​ពីក្រោយ​ដើរ​គូស​ផ្លូវ​ផ្តេសផ្តាស់​តាម​ទំនើងចិត្ត ដោយ​មិន​គិត​ផល​ប៉ះពាល់​ដី​ពលរដ្ឋ​។

បើ​តាម​ពលរដ្ឋ​ឈ្មោះ ឈួ​យ សែន ជា​អ្នក​រស់នៅ​ភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ បាន​រៀបរាប់​ថា ម្ចាស់​ដី​ឡូ​តិ៍​ឈ្មោះ ផល និមល បាន​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ចូល​ដី​របស់​គាត់​អស់​ដី​ទំហំ​១៥​ម៉ែត្រ​។ អ្នកស្រី​បន្ត​ថា ចាំ​សុំ​ប្លង់​ដី​យាយ ខា មើល​សិន បើ​អត់​មាន​ជាប់​ផ្លូវ​នោះ​ទេ នឹង​ត្រូវ​ប្រគល់​ឱ្យ​គាត់​វិញ​។ តាំងពី​មុន​មក​ដី​នៅ​ម្តុំ​នេះ គ្មាន​ផ្លូវ​នោះ​ទេ​។

អ្នកស្រី​ស្នើ​ឱ្យ​មន្ត្រី​សុរិយោដី​ស្រុក​អង្គរធំ មេត្តា​ពិនិត្យ​មើល​ប្លង់​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​សម្រេ​​កាត់​ដី​ពលរដ្ឋ​យក​មក​ធ្វើ​ផ្លូវ​ឲ្យ​ម្ចាស់​ដី​ឡូ​តិ៍​ខាងលើ​។ ចំណែក​ស្ត្រី ឈូ​យ សុ​ទន់ ថ្ងៃនេះ គាត់​មក​ជួប​ជាមួយ​អាជ្ញាធរ​ស្រុក ដោយ​សុំ​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​។ គេ​ឈូស​ចូល​ដី​ពួក​គាត់ ហើយ​សុំ​តែត្រឹម​បង្គោល​ដី​ចាស់​ទៅ​តាម​ប្លង់​តែ​ប៉ុណ្ណោះ​។​ពលរដ្ឋ​ម្នាក់​ទៀត​បានឱ្យ​ដឹង​ថា ក្តាត ហូ​ន ដី​គាត់​នៅ​ចំ​កណ្តាល ហើយ​ត្រូវ​ម្ចាស់​ដី​ឡូ​តិ៍​ថ្មី បាន​ឈូស​ចូល​ដី​គាត់​ក្នុង​បំណង​ធ្វើ​ផ្លូវ​។ ដី​របស់​តាំងពី​ដូនតា​មក​ម្ល៉េះ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ