មុខ​ដដែល​! លួច​កញ្ចក់​ឡាន​ជាប់គុក​ចេញ​មក​វិញ នៅ​តែ​មិន​ចោល​របរ​ចាស់ (​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ភាគច្រើន​ប្រើប្រាស់​រថយន្ត​ទំនើប​ៗ គឺ​តែងតែ​ជួប​គ្រោះថ្នាក់ ដោយ​ត្រូវ​ក្រុម​ចោរលួច​កាច់​កញ្ចក់​ចំហៀង​មើល​ក្រោយ ។ ដូច្នេះ​ពេល​នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ចោរ​កាច់​កញ្ចក់​រថយន្ត​២​នាក់ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​បាន​មើ​ញ និង​ចំណាំ​មុខ ព្រោះ​ពួក​គេ​ជាប់គុក​ក៏​មិនយូរ​ទេ ហើយ​ចេញ​មក​វិញ នៅ​តែ​ប្រកប​​មុខរបរ​នេះ​ដដែល ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​បទល្មើស​.​លួច (​កាច់​កញ្ចក់​ចំហៀង​ខាងស្តាំ​រថយន្ត​ម៉ាក TOYOTA LEXUS NX 200T គ្មាន​ស្លាក​លេខ​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​៨​ដេ​អឺ​០ ផ្លូវ​លេខ​៣៣៨ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ម៉ោង​៦​និង​៤៧​នាទី​ព្រលប់ ។

ជនសង្ស័យ​ខាងលើ គឺ​១-​ឈ្មោះ អៃ ដា​រ៉ា ហៅ រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ ស្នាក់​នៅ​មិន​ពិតប្រាកដ ឃាត់ខ្លួន​នៅផ្ទះ​សំណាក់​មិន​ចាំ​យីហោ ផ្ទះ​លេខ​៩៥ ផ្លូវ​លេខ​៨១ ភូមិ​១០ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ និង​២-​ឈ្មោះ មាស ធី​ចំរើន ហៅ ប៊ុ​ណ្ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​៣​ឥណ្ឌា ស្នាក់​នៅផ្ទះ​លេខ​១១៨ ផ្លូវ​លេខ​៣៤៨ ក្រុម​៤ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង ហើយ​ត្រូវ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្លូវ​លេខ​១៩៣ កែង​ផ្លូវ​៣៤៨ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ទៀត​ថា វត្ថុ​តាង​ដែល​ចាប់​មាន​មួក​ប៉ា​រេ ពណ៌​កាហ្វេ ចំនួន​១, កាំបិត​តាំង​តោ​ធ្វើ​ពី​អ៊ី​ណុ​ក ពណ៌​ស ដង​ឈើ​, ម៉ូតូ​កង់​បី ពណ៌​ស ១​គ្រឿង ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ប៉ូច ន​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​៨​ដេ​អឺ​០ ផ្លូវ​លេខ​៣៣៨ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង ហើយ​ជន​រង​គ្រោះ​បាត់បង់​សម្ភារៈ​ដូច​ជា​កញ្ចក់​ចំហៀង​ខាងស្តាំ​រថយន្ត​។

ទាក់ទិន​ករណី​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ​ជា​ចោរ​កាច់​កញ្ចក់​រថយន្ត​ខាងលើ​នេះ លោក​វរសេនីយ៍​ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​កាច់​កញ្ចក់​រថយន្ត គឺ​ធ្វើ​ឡើង​តាម​ការ​ស្រាវជ្រាវ និង​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព ដែល​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​ទៅ​លើ​ជន​រង​គ្រោះ ។ ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ