ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់មិននៅ បានអ្នក​ដំណើរនិងអ្នកជិត​ខាងជួយពន្លត់ទាន់ កុំអីមិនដឹងយ៉ាង​ណា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ល្វែង​ក្នុង​បុរី​វិមាន​ភ្នំពេញ ខណៈ​ម្ចាស់​អត់​នៅ​ចាក់​សោ​ទុក​ចោល ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាអ្នកដំណើរ និង​អ្នកជិត​ខាង​នាំ​គ្នា​វាយ​បំបែក​កញ្ចក់​ទ្វារ រួច​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ចំនួន​៦​ទៅ​៧​បំពង់ និង​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​ទៀត ទើប​ភ្លើង​រលត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ល្វែង​ក្នុង​បុរី​វិមាន​ភ្នំពេញ ខណៈ​ម្ចាស់​អត់​នៅ​ចាក់​សោ​ទុក​ចោល ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាអ្នកដំណើរ និង​អ្នកជិត​ខាង​នាំ​គ្នា​វាយ​បំបែក​កញ្ចក់​ទ្វារ រួច​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ចំនួន​៦​ទៅ​៧​បំពង់ និង​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​ទៀត ទើប​ភ្លើង​រលត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​មួយ​ល្វែង​ក្នុង​បុរី​វិមាន​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ផ្ទះ​កើតហេតុ​ខាងលើ​នេះ​នៅ​ទល់មុខ​នឹង​កន្លែង​ផលិត​ទឹកបរិសុទ្ធ ហើយ​ម្ចាស់ផ្ទះ​អត់​នៅ​បាន​ចាក់សោ​ទុក​ចោល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​ផ្ទះ​កើតហេតុ​កំពុង​តែ​រៀបចំ​ជួសជុល​នៅឡើយ​ទេ មិនដឹង​ជា​មូលហេតុ​អ្វី​នោះ​ទេ​បានជា​មាន​អគ្គិភ័យ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោ​សន្ធោ ពេល​នោះ​មាន​អ្នក​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​នោះ និង​អ្នក​ជិតខាង រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ​រួច​នាំ​គ្នា​វាយ​បំបែក​កញ្ចក់​ទ្វារផ្ទះ​ដើម្បី​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​កុំអោយ​រាលដាល​ដល់​ផ្ទះ​ដទៃ ដោយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​ចំនួន​៦​ទៅ​៧​បំពង់​នៅ​សល់​តែ​ផ្សែង លុះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចុះ​មក​ជួយ​អន្តរាគមន៍​ចំនួន​៣​គ្រឿង ដោយ​ធ្វើការ​បាញ់​ទឹក​ពន្លត់​អស់​មួយ​គ្រឿង ទើប​ភ្លើង​បាន​រលត់​ទាំងស្រុង​តែ​ម្តង ។

ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​ខាងលើ​នេះ​ដែរ លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​នឹង​ប្រុង​ប្រយ័ត្ន​ដោយសារ​តែ​មួយ​រយៈ​នេះ អគ្គី​ភ័យ​បាន​កើតឡើង​ស្ទើរ​រាល់ថ្ងៃ​ទៅ​ហើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ