ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិបValencia ប្រកាស​មិន​ឱ្យ​អ្នកគាំទ្រ​អុីតា​លីចូល​ទស្សនាការ​ប្រកួត​ជើង​ទី​២ ​

4 ឆ្នាំ មុន

ក្លិប​បាល់ទាត់ Valencia បាន​ធ្វើការ​ប្រកាស​មិន​ឱ្យ​អ្នកគាំទ្រអុីតា​លី​របស់​ក្លិប Atalanta ចូល​ទស្ស​នាការ​ប្រកួត​ជើង​ទី​២ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយនៃ​ក្របខណ្ឌ Champions League រវាង​ក្រុម​ទាំង​ពីរ ក្នុង​កីឡដ្ឋាន…

ក្លិប​បាល់ទាត់ Valencia បាន​ធ្វើការ​ប្រកាស​មិន​ឱ្យ​អ្នកគាំទ្រអុីតា​លី​របស់​ក្លិប Atalanta ចូល​ទស្ស​នាការ​ប្រកួត​ជើង​ទី​២ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយនៃ​ក្របខណ្ឌ Champions League រវាង​ក្រុម​ទាំង​ពីរ ក្នុង​កីឡដ្ឋាន Mestalla របស់​ខ្លួន​ឡើយ​។

ការ​ហាមឃាត់​នេះ​ កើតឡើង បន្ទាប់​ពី​អ្នកគាំទ្រ Valencia ចំនួន​៤​នាក់​ត្រូវ​បាន​រាយការណ៍​ថា បាន​ឆ្លង​វីរុស Covid-19 និង​ត្រូវ​ដាក់​ដោយឡែក​ពី​អ្នក​ដទៃ ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​តំបន់ បន្ទាប់​ពី​ត្រឡប់​ពី​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ទាំង​២ នៅ​ជើង​ទី​១​ក្នុង​ប្រទេស​អ៊ី​តា​លី កាលពី​ស​ប្តា​ហ៍​មុន​។

យោង​តាម​ប្រភព​ពី AS បានឱ្យ​ដឹង​ថា Valencia បាន​បដិសេធ​សំបុត្រ​អ្នកគាំទ្រ​អ៊ី​តា​លី សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នា​ថ្ងៃ​ទី​១០ មីនា ខាង​មុ​នេះ​ចំនួន ២,៣៧៧​សំបុត្រ​។ គេ​ជឿ​ថា​ក្លិប Valencia អាច​នឹង​ទទួល​រង​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ចំពោះ​សកម្មភាព​មួយ​នេះ​ ។

អត្ថបទសរសេរ ដោយ