ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពី​ឪពុក​ម្តាយ​និង​បងប្អូន​របស់​លោក​​​ដូ​ណា​ល់​ត្រាំ

4 ឆ្នាំ មុន

ឪពុក ៖ ឪពុក​របស់​ត្រាំ ហ្វ្រេ​ឌើ​រីក ត្រាំ (Frederick Trump) គាត់​ជា​អ្នក​អភិវឌ្ឍន៍​ខាង អចលនទ្រព្យ​ និង​ជា​អ្នក​សាងសង់​ដែល​ជំនាញ​ខាង​កសាង​…

ឪពុក ៖ ឪពុក​របស់​ត្រាំ ហ្វ្រេ​ឌើ​រីក ត្រាំ (Frederick Trump) គាត់​ជា​អ្នក​អភិវឌ្ឍន៍​ខាង អចលនទ្រព្យ​ និង​ជា​អ្នក​សាងសង់​ដែល​ជំនាញ​ខាង​កសាង​ និង​ធ្វើ​អគារ​ស្នាក់​សម្រាប់​អ្នក​ចំណូល​មធ្យម​នៅ​ឃ្វី​ន កោះ​ស្ទេ​ធែ​ន និង​ប្រុ​ក​ឃ្លី​ន (Queens Staten Island and Brooklyn) ។ សូមរំលឹកថា៖ ដូ​ណា​ល់​ត្រាំ​៖ ជីវិត​​ស្នេហា ការ​រកស៊ី និង ការ​​រះ​ចូល​នយោបាយ

ម្តាយ ៖ ម្តាយ​របស់​ត្រាំ​ គឺម៉ា​រី ម៉ាក​ឡេ​អូត (Mary MacLeod) ជា​ជនអន្តោប្រវេសន៍​ មក​ពីស្កុ​តឡែ​ន​នៅ​ឆ្នាំ​១៩២៩​។ ​នៅ​អាយុ​១៧​ឆ្នាំ គាត់​និង​ហ្វ្រេ​ត ត្រាំ​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៣៦​ ។ ប្តី​ប្រពន្ធ​ចាប់ផ្តើម​ជិ​វិត​នៅចា​ម៉ា​កា​ឃ្វី​ន (Jamaica Queens) ដែល​ពេល​នោះ​ នៅ​ទីនោះ មាន​ពួក​អន្តោប្រវេសន៍​អឺរ៉ុប​ខាងលិច​ច្រើន ​។ ដោយសារ​តែ​ទ្រព្យ​របស់​គ្រួសារ​កើនឡើង ម៉ា​រី​បាន​ក្លាយជា​ជន​ដែល​មាន​វណ្ណៈ​ខ្ពស់​ ក្នុង​សង្គម​និង​ជា​អ្នក​ស្នេហា​ជាតិ​។ ហ្វ្រេ​ត​ស្លាប់​ក្នុង​ឆ្នាំ​១៩៩៩​និង​ម៉ា​រី​ស្លាប់​នៅ​ឆ្នាំ​បន្ទាប់​។

បងប្អូន ៖ ដូ​ណា​ល់​ត្រាំ​ជា​កូន​ទី​បួន​នៃ​កូន​ទាំង​ប្រាំ ​។
-​ម៉ា​រី​យ៉ា​ន ត្រាំ បារី (Maryanne Trump Barry) ជា​ចៅក្រម​នៃ​តុលាការ​របស់​សហរដ្ឋអាមេរិក​សម្រាប់​តុលាការ​មណ្ឌល​ទី​បី​តែ​ត្រូវ​បាន​ផ្អាក​បន្ទាប់​ពី​ប្អូន​បាន​ក្លាយទៅជា​ប្រធានាធិបតី​ ។

-​ហ្វ្រេ​ត ត្រាំ ជេ​អ (Fred Trump Jr.) ធ្វើការ​ជាមួយ​ឪពុក​គាត់​ រយៈពេល​ខ្លី​ហើយ​ធ្វើ​ជា​អ្នក​បើក​យន្ត ហោះ ​។ គាត់​ញៀន​ស្រា​ហើយ​ស្លាប់​នៅ​ឆ្នាំ​១៩៨១ ​នៅ​អាយុ​៤៣​ឆ្នាំ​ ដោយ​ធ្វើ​ឲ្យ​ត្រាំ​ប្រកាស​ថា​គាត់​មិន​ផឹក​ស្រា​ ឬប្រើ​ថ្នាំ​ទេ «គាត់​ផ្តល់​នូវ​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជិ​វិត​របស់ខ្ញុំ ដោយសារ​អ្នក​នឹង​មិនដឹង​ពី​កន្លែង​ដែល​អ្នក​នឹង​ត្រូវ​បញ្ចប់​» ត្រាំ​និយាយ​ ។

-​អេ​លី​ហ្សា​បែ​ត ត្រាំ ក្រូ (Elizabeth Trump Grau) ជា​អ្នក​ធនាគារ​ដែល​ចូល​និវត្ត​ដែល​រៀប​ការ​ជា​មួយនឹង​អ្នក​ផលិតភាព​យន្ត ជេ​ម ក្រូ (James Grau) ។

-​រ៉ូ​បឺត ត្រាំ (Robert Trump) ជា​ប្អូនប្រុស​របស់​ដូ​ណា​ល់​ ដែលចំណាយពេល​ច្រើន​លើ​ក្រុមហ៊ុន​របស់​គ្រួសារ ​។

កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ