ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​២​នៅ​ខេត្ត​ព្រះ​សីហ​នុ​កំពុង​ចាប់ផ្តើម​មាន​តម្រូវការ​កម្មករ​៨០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ចំនួន​២ បាន​កំពុង​ចាប់ផ្តើម​ដំណើរការ​ដោយ​មាន​តម្រូវការ​កម្លាំង​កម្មករ​ប្រមាណ​៨០០​នាក់​ចូល​ធ្វើការ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ស្រុក​ព្រៃ​នប់ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ខេត្ត​ព្រះ​សីហ​នុ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ថា…

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ចំនួន​២ បាន​កំពុង​ចាប់ផ្តើម​ដំណើរការ​ដោយ​មាន​តម្រូវការ​កម្លាំង​កម្មករ​ប្រមាណ​៨០០​នាក់​ចូល​ធ្វើការ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ស្រុក​ព្រៃ​នប់ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ខេត្ត​ព្រះ​សីហ​នុ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ថា លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាំ​ង ដែល​ស្ថិត​ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ អាង​ស្តុក​ទឹក និង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ។

ប្រភព​បន្ត​ថា តាម​តំណាង​រោងចក្រ​ថា បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​បាន​ដំណើ​ការ​រោងចក្រ​ចំនួន​០៤ មាន​កម្មករ ១២០០​នាក់ និង ០២​រោងចក្រ​ទៀត​កំពុង​ចាប់ផ្តើម​ដំណើរការ​ជ្រើសរើស​កម្មក ដោយ ០២​រោងចក្រ​នេះ​តម្រូវការ​កម្មករ​ប្រមាណ ៨០០​នាក់​បន្ថែម​ទៀត ។ តំណាង​រោងចក្រ​បាន​បន្ថែម​ថា តំបន់​នេះ​មាន​ផ្ទៃដី​សរុប​១៦០​ហិ​កតា ជាប់​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​ជើងគោ ដែល​កំពង់​ដំណើរការ​សាងសង់​ផង និង​ដំណើរការ​ផលិត​ផង ហើយ​បើ​រួចរាល់​អាច​ស្រូប​យក​កម្មករ​ប្រមាណ​ជា​ជិត​១​ម៉ឺន​នាក់ ។

ទោះ​យ៉ាងណា​ក្តី​បញ្ហា​ទាក់ទិន​នឹង​រោងចក្រ​នេះ​ដែរ​ថ្នាក់ដឹកនាំ​ក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ព្យាករណ៍ និង​វាយតម្លៃ​ជាក់ស្តែង​របស់ ក្រសួង​ពាក់ព័ន្ធ នឹង​បញ្ហា​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ COVID- 19 គឺ​នា​ដើមខែ​៣​ខាង​មុខ​នេះ គឺ​អាច​មាន​រោងចក្រ សហគ្រាស ជិត​២០០​អាច​ប្រឈម​នឹង​បញ្ហា​កង្វះ​វត្ថុធាតុដើម ក្នុង​សង្វា​ក់ ផលិតកម្ម​ដែល​អាច​ប៉ះពាល់​កម្មករ -​កម្មការិនី​ប្រហែល​១៦ ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ