ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ត្រូវ​តែ​ធ្វើការ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​ម្តង​រួច​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម​សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា ៖«​នៅ​ចំពោះ​មុខ​នេះ​យើង​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក អី​ញ្ចឹ​ង​យើង​ត្រូវ​ចាប់ផ្តើម​ពី​ពេល​ណា ? ឬ​ចាប់ផ្តើម​ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ដើម​សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា ៖«​នៅ​ចំពោះ​មុខ​នេះ​យើង​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក អី​ញ្ចឹ​ង​យើង​ត្រូវ​ចាប់ផ្តើម​ពី​ពេល​ណា ? ឬ​ចាប់ផ្តើម​ខែកុម្ភៈ ឬ​ខែមីនា​ទៅ​បញ្ចប់​នៅ​ខែ​ណា​ពិតប្រាកដ​ត្រូវ​គិត​រឿង​នេះ ហើយ​អនុ​គណៈកម្មការ​នីមួយ​ៗ​ត្រូវ​ធ្វើការ​រឿង​នេះ​» ។ សម្តេច ស ខេ​ង ក៏​បាន​ឲ្យ​ដឹង​ថា អនុក្រឹត្យ​ដែល​ត្រូវធ្វើ​វិ​សោ​ន​កម្ម​នោះ​ត្រូវ​បាន​មក​ដល់​សម្តេច ហើយ​ប្រហែលជា​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​ក្រោយ​ភាគី​ពាក់ព័ន្ធ​នឹង​ជួប​ប្រជុំ ដើម្បី​ពិនិត្យ​វិសោធនកម្ម​អនុក្រឹត្យ​ត្រង់​ទោស​បញ្ញត្តិ​ដែល​និយាយ​អំពី​ស្ថានភាព​ការ​ផាកពិន័យ ។ ចំណុច​នេះ គឺជា​សកម្មភាព​ជាក់លាក់ ដើម្បី​ធ្វើការ​មិនដឹង​ទិស​ដៅ​ការងារ ។ នេះ​បើ​តាម​សម្តេច​ក្រឡាហោម ស ខេ​ង ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​សកម្មភាព​ការ​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមករា នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​ថា នឹង​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បន្ថែម​ទោស​បញ្ញា​ត្តិ​នៅ​ពេល​ខាង​មុខ​នេះ ។

សម្តេច​បន្ត​ការ​ធ្វើ​បែប​នេះ ដើម្បី​ការ​អនុវត្តន៍​ច្បាប់​ព្រោះ​ឆ្នាំ​២០២០​នេះ គឺ​ត្រូវ​តែ​អនុវត្ត​ច្បាប់​តែ​ម្តង ។ សម្តេច​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ត្រូវ​តែ​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ​ព្រោះថា ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិ​សោ​ន​ធ​កម្ម​ម្តង​រួច​ហើយ ។ ច្បាប់​នេះ​ផង​ដែរ ពេល​មុន​មិន​បាន​គិត​ទូលំទូលាយ ។ សម្តេច​ស ខេ​ង ក៏​បាន​លើកឡើងថាប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ស្មើភាព​ចំពោះ​មុខ​ច្បាប់​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ។

សម្តេច​បាន​រំលឹក​ថា មន្ដ្រី​របស់​ក្រសួងមហាផ្ទៃ​ទាំងអស់​ត្រូវ​ប្រកាន់​នូវ​សីលធម៌ និង​វិជ្ជាជីវៈ ដើម្បី​ធ្វើ​យ៉ាងណា​ប្រជាពលរដ្ឋ​ខ្មែរ​រស់​ដោយ​សុខសាន្ដ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ។ សម្ដេច​បញ្ជាក់​ថា​៖ «​មនុស្ស​ទាំងអស់​តាម​គោលការណ៍​ច្បាប់ គឺ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​អាហ្នឹង​មួយ នគរបាល​ត្រូវ​ស្ដាប់​ឲ្យ​ភ្ជាប់​នៅ​នឹង​កន្លែង​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ឥឡូវ​នឹង​អ្នក​ឈរ​តាម​ដងផ្លូវ​ស័ក្តិ​ប៉ុន្មាន? ហើយ​មន្ដ្រី​ចរាចរណ៍​យើង​ស័ក្តិ​ប៉ុន្មាន? ។ ប៉ុន្ដែ​អ្នក​ធ្វើ​ដំណើរ ប្រជាជន​ក៏​មាន​មន្ដ្រីរាជការ​ធំ​ក៏​មាន មន្ដ្រីរាជការ​តូច​ក៏​មាន ដូច្នេះ គឺ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​» ។

ឆ្លៀតឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង លើក​ឡើង​ទៀត​ថា អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខ្លាច​សព្វថ្ងៃ​ខ្លាច​ឥទ្ធិពល​ប៉ូលិស ហើយ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​នៅ​ពេល​ថ្ងៃ​ពាក់មួក​សុវត្ថិភាព​១០០% ឬ​៩៩% ។ ក៏​ប៉ុន្ដែ​នៅ​ពេល​យប់ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មិនសូវ​ពាក់មួក​សុវត្ថិភាព​ទេ ជា​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​យប់​ក៏​ច្រើន​ផង​ដែរ ។ ដើម្បី​ឲ្យ​ពួក​គាត់​គោរព​ច្បាប់​ចរាចរណ៍​ទាំង​ពេល​យប់ និង​ពេល​ថ្ងៃ សម្ដេច​ក្រឡាហោម អំពាវនាវ ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ដ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ សម្ដេច​បន្ថែម​ថា សមត្ថកិច្ច​ត្រូវ​គោរព​ប្រជាពលរដ្ឋ ត្រូវ​លើកដៃ​គោរព​ពួក​គាត់ ហើយ​ត្រូវ​ណែនាំ​ពួក​គាត់ នៅ​ពេល​ធ្វើ​ខុស​ទៅ​នឹង​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ