ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចំណាយ​ថវិកា ជិត​៣​លាន​ដុល្លារ ដាក់​កាមេរ៉ា​ក្រោម​ដី​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា សមាជិក​កន្លែង​ថ្លឹង​ជញ្ជូន​ទាំងអស់​ត្រូវ​បាន​ផ្លាស់​ចេញ​អស់ហើយ ដែល​ចំណុច​នេះ ដើម្បី​កុំ​ឲ្យ​មានការ​សង្ស័យ​ពី​សាធារណៈ​មតិ​ជាង​នេះ​បាន​បំពាក់​កាមេរ៉ា​កន្លែង​ថ្លឹង​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា សមាជិក​កន្លែង​ថ្លឹង​ជញ្ជូន​ទាំងអស់​ត្រូវ​បាន​ផ្លាស់​ចេញ​អស់ហើយ ដែល​ចំណុច​នេះ ដើម្បី​កុំ​ឲ្យ​មានការ​សង្ស័យ​ពី​សាធារណៈ​មតិ​ជាង​នេះ​បាន​បំពាក់​កាមេរ៉ា​កន្លែង​ថ្លឹង​ផង​ដែរ ។

លោក​ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមករា នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ ថា ក្នុង​ខែមករា​កន្លង​មកនេះ ក្រសួង​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​លេខ​៤១ ដោយ​កន្លង​មក​មាន​ធ្វេសប្រហែស​មិន​បាន​រៀបចំ​ត្រឹមត្រូវ​តាម​អនុក្រឹត្យ​នោះ​ទេ ។

ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​រៀបចំ​ត្រឹមត្រូវ​ដោយ​បាន​រៀបចំ​គណៈកម្មការ​ត្រួតពិនិត្យ​យានយន្ត​លើស​កំណត់​ដោយ​បង្កើត​លេខាធិការដ្ឋាន​ត្រឹមត្រូវ​ដោយ​ប្តូរ​សមាជិក​ជញ្ជីង​ទាំង​២៨ កន្លែង ដោយ ដាក់​អ្នក​ថ្មី​ទាំងអស់ ក្នុង​ការ​ធ្វើ​ឲ្យ​បាន​ដិត​ដល់​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ដឹក​ទំនិញ​លើសកំណត់​ធ្វើ​ឲ្យ​ខូ​ត​ផ្លូវ និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​កំពុង​រៀបចំ​ដាក់​ជញ្ជីង​ក្រោម​ដី​ផង​ដែរ ដោយ​ការ​ដាក់​នេះ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​ព្រោះថា រថយន្ត​ខ្លះ​បាន​ផ្ទុកទំនិញ​ត្រឹមត្រូវ ប៉ុន្តែ​ក៏​ចូល​ថ្លឹង​ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​កកស្ទះ ។ អី​ញ្ចឹ​ង​ពេល​ដាក់​ជញ្ជីង​ក្រោម​ដី​នៅ​ខាង​មុខ ពេល​រថយន្ត​នោះ​ឆ្លងកាត់​មាន​សញ្ញា​ភ្លើង​បៃតង រថយន្ត​នោះ​មិន​ចាំ​ចូល​ទេ ព្រោះ​មិន​លើស​ទម្ងន់​នោះ​ទេ ។ ប៉ុន្តែ​បើ​ចេញ​ភ្លើង​ក្រហម​ត្រូវ​ឆ្លងកាត់​ជញ្ជីង ។ ជញ្ជីង​នេះ​ដាក់​នៅ​ពេល​ចេញ និង​ពេល​ចូល ។

លោក ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​ទៀត​ថា ការ​ដាក់​ជញ្ជីង​ចំនួន​២៨​កន្លែង នឹង​ត្រូវ​ចំណាយ​ថវិកា​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក​បញ្ជាក់​ថា ៖«​យើង​បាន​សិក្សា​ហើយ​កាមេរ៉ា​នឹង​ពិនិត្យ​ល្បឿន គឺ​នៅ​ពេល​រថយន្ត​បើក​កាត់​ភ្លាម​យើង​ដឹង​ថា បើក​ល្បឿន​ប៉ុន្មាន​ទៀត ។ អី​ញ្ចឹ​ង​ជញ្ជីង​ក្រោម​ដី​នេះ ប្រើ​ការ​បាន​ទាំង​ត្រួតពិនិត្យ​ឡាន​ផង និង​ល្បឿន​ផង និង​រាប់​ចំនួន​ឡាន​ថែម​ទៀត​» ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ដែរ​ថា ពេល​នេះ​បាន​ដាក់​ដំណើ​ការ​សាកល្បង​ជញ្ជីង​នឹង​ចំនួន​២​កន្លែង​សិន ហើយ​បើក​ទទួល​បាន​ជោគជ័យ​នឹង​បន្ត​នៅ​កន្លែង​ថ្លឹង​ទាំងអស់​២៨​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ