ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ លោក​ចោរ​ជិះ​ឡានតាម​ប្លន់​នារី​ខារ៉ា​អូខេ​ គឺ​ធ្លាប់​ចាក់​សាំង​​មិនឱ្យលុយគេ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ តាម​ពិត​ ជន​ដែល​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលតាម​ចាប់ខ្លួន​បាន ពាក់ព័ន្ធ​នឹង​ករណី​វាយ​«​ប្លន់​»​នារី​បម្រើការ​នៅ​ក្លិប​ខារ៉ាអូខេកាលពី​ប៉ុន្មាន​ថ្ងៃមុន គឺជា​អ្នក​រត់​តាក់ស៊ី​ដ៏​ទំនើង​ប្រចាំ​មូលដ្ឋាន​ម្នាក់ ហើយ​មុន​ពេល​ធ្វើ​សកម្មភាព​ប្លន់​នារី​រង​គ្រោះ ជន​នេះ​បាន​ជិះ​រថយន្ត​ចូល​ទៅ​ចាក់​សាំង​នៅ​ក្នុង​ស្ថានីយ​ប្រេង​មួយ​កន្លែង ក្នុងស្រុក​ថ្មគោល មិន​ព្រម​ឲ្យ​លុយ…

ខេត្តបាត់ដំបង​ ៖ តាម​ពិត​ ជន​ដែល​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលតាម​ចាប់ខ្លួន​បាន ពាក់ព័ន្ធ​នឹង​ករណី​វាយ​«​ប្លន់​»​នារី​បម្រើការ​នៅ​ក្លិប​ខារ៉ាអូខេកាលពី​ប៉ុន្មាន​ថ្ងៃមុន គឺជា​អ្នក​រត់​តាក់ស៊ី​ដ៏​ទំនើង​ប្រចាំ​មូលដ្ឋាន​ម្នាក់ ហើយ​មុន​ពេល​ធ្វើ​សកម្មភាព​ប្លន់​នារី​រង​គ្រោះ ជន​នេះ​បាន​ជិះ​រថយន្ត​ចូល​ទៅ​ចាក់​សាំង​នៅ​ក្នុង​ស្ថានីយ​ប្រេង​មួយ​កន្លែង ក្នុងស្រុក​ថ្មគោល មិន​ព្រម​ឲ្យ​លុយ ហើយ​ព្យាយាម​បើក​រត់គេច​បាត់ លុះ​ពេល​យប់​ជ្រៅ ជន​នេះ​ក៏​ជិះ​រថយន្ត​ធ្វើ​សកម្មភាព​«​ប្លន់​»​នៅ​ក្នុង​បាត់ដំបងតែ​ម្ដង​។ នេះ​បើ​តាម​ប្រវត្តិដែល​មន្ត្រី​បាន​ទម្លាយ​ឲ្យ​ដឹង​ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន​ ។

លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្តបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ សេក ផល្លា អាយុ​៣១​ឆ្នាំ មានមុខ​របរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​។ជន​នេះ ​ត្រូវ​កម្លាំង​របស់​លោក ​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ថ្មគោល ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ស្នង​ការ​ខេត្ត និងលោកស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ​រយៈ​ពេល​៣​ថ្ងៃ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ ខណៈ​ដែល​ជន​នេះ​កំពុង​សម្ងំ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​ ។

លោក នាយ​ការិយាល័យ​រូប​នេះបាន​ប្រាប់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នោះ យើង​ដកហូត​បាន​រថយន្ត​ម៉ាក​ហា​យ​ឡិន​​ឌ័​រ​ ពណ៌​ប្រផេះ (​ព​ណ៌គយ​) ពាក់​ស្លាក​លេខភ្នំពេញ 2AI-9709 ជា​រថយន្ត​ជិះ​ធ្វើ​សកម្មភាព​ប្លន់​, កាបូប​ដៃ​១ និងគ្រឿង​អ​ល​ង្ការ​មួយ​ចំនួន​ផង ដែល​គេ​អះអាង​ថា ជា​របស់​នារី​រង​គ្រោះឈ្មោះ ធី រ​ត្ថា អាយុ​២៧​ឆ្នាំ បំរើ​ការ​ខារ៉ាអូខេ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង (​ចំណុច​កើត​ហេតុ​)​ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ បើ​តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ​ឈ្មោះ សេក ផល្លា ដែល​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​នារី​រង​គ្រោះ​នោះ​មែន​ ។ ជន​នេះ​បាន​សារភាព​ទៀត​ថា នៅ​យប់​កើតហេតុ​នេះ ខ្លួន​បាន​ជិះ​រថយន្ត​វិលវល់​នៅ​ក្នុង​ក្រុង​បាត់ដំបង ព្រោះ​ខ្លួន​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​ភ្លាម​ៗ ដោយសារ​ខ្លួន​ចាក់​សាំង​គេ​មិន​ឲ្យ​លុយ​នៅ​ស្រុក​ថ្មគោល ​។ លុះ​នៅ​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ នា​យប់​កើតហេតុ ខ្លួន​បានឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ ខ្លួន​ក៏​ជិះ​ដេញ​តាម​ដល់​ចំណុច​កើតហេតុ ឃើញ​នារី​នោះ​ឈប់​ម៉ូតូ ខ្លួន​ក៏​ឈប់​រថយន្ត​ដែរ ហើយ​ចុះ​ទៅ​វាយ​នារី​នោះ​ដូ​ល​ប្លន់​យក​កាបូបដៃ រួច​ឡើង​បើករថយន្ត​ត្រឡប់​ក្រោយ គេច​ទៅ​ផ្ទះ​វិញ​ទៅ​ផ្ទះ​ទាំង​យប់​ ។ ជន​ចិត្ត​ស្លុយ​នេះ​ បាន​បញ្ជាក់​ថា នៅ​ពេល​ខ្លួន​ធ្វើ​សកម្ម​ភាព​ប្លន់​នោះ រថយន្ត​ខ្លួន​មិន​ពាក់​ស្លាក​លេខ​ខាងក្រោយ​ទេ ខ្លួន​បាន​ដោះ​ចេញ ព្រោះ​ខ្លាច​ម្ចាស់​ស្ថានីយ​ប្រេង​ដែល​ខ្លួន​ចាក់​មិន​ឲ្យ​លុយ​តាម​ស្វែងរក​។

មន្ត្រី​ប៉ុ​ស្ដិមូលដ្ឋាន បាន​និយាយ​ប្រាប់​ពី​ប្រវត្តិ​លោក​ចោរ​រត់​តា​ស៊ី​ខាងលើ​នេះ​ថា ជនសង្ស័យ​ឈ្មោះ សេក ផល្លា នេះ​ ជា​ជន​ទំនើង​បង្ក​បញ្ហា​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​មូលដ្ឋាន​។ ជន​នេះ​តែ​ងបង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​ភូមិ​ ។ មន្ត្រី​ប៉ុ​ស្ដិ៍​ប្រាប់​ថា អ្នក​ភូមិ​តែង​ផ្អើល​នាំ​គ្នា​អូស​ដៃ​កូន​ៗ​រត់​ចូល​ផ្ទះ​ព្រោងព្រាត នៅ​ពេល​ឃើញ​ជន​នេះ​បើករថយន្ត​ចូល​ភូមិ​ម្ដង​ៗ ព្រោះ​ខ្លាច​ជន​នេះ​បើករថយន្ត​បុក​ ។ ជន​នេះ ធ្លាប់​មាន​ប្រវត្តិ​ប្រើប្រាស​ថ្នាំ​ញៀន តែ​ជន​នេះ​មាន​អាជីព​ជា​អ្នក​រត់​តាក់ស៊ី​ ។ គេ​ធ្លាប់​ឮ​អ្នកដំណើរ​ខ្លះ​និយាយ​ថា ម៉ូយ​ដែល​ធ្លាប់​ជិះ​តាក់​ស៊ី​ជន​ទំនើង​នេះ តែង​សុំ​ចុះ​តាម​ផ្លូវ​ជា​ញឹក​ញាប់ ដោយសារ​តែ​ជន​នេះ​បើក​សាហាវ​ពេក​។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ មាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់ ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​ព​ណ៌​ប្រផេះ បាន​តាម​ស្ទាក់​វាយ​ប្លន់​យក​កាបូប ពី​នារី​បំរើ​ការ​ខារ៉ាអូខេ​ម្នាក់ ពេល​នាង​ជិះ​ម៉ូតូ​ទៅ​ដល់​ខាង​មុខ​ផ្ទះ​ជួល ដែល​ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង​ ។ នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​សកម្មភាព​ជនសង្ស័យ បាន​បើករថយន្ត​ទៅ​ឈប់​ក្បែរ​នាង ហើយ​ចុះ​ទៅ​វាយ​នាង​បណ្ដាល​ឲ្យ​ដូ​ល រួច​ប្លន់​យក​កាបូបដៃ​មួយ​រត់ឡើង​រថយន្ត​បើក​ត្រឡប់​ក្រោយ​គេចខ្លួន​ដោយ​សុវត្ថិភាព​ទាំង​កណ្ដាល​យប់ ខណៈ​នារី​រង​គ្រោះ​ស្រែក​ឡាំប៉ា​ផ្អើល​គេ​កណ្ដាល​យប់​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​មាន​ប្រសា​ស​ន៍ថា ក្រោយ​ពេល​កើតហេតុ លោក​ស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​គ្រប់​ការិយាល័យ និងកម្លាំង​នៅ​តាម​បណ្ដា​អធិការ​ស្រុក និង ក្រុង ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ដែល​ប្លន់​នោះ​ ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា នៅ​ពេល​ធ្វើការ​ស្រាវជ្រាវមន្ត្រី​ជំនាញ បាន​ទ​ទូល​ព័​ត៌មាន​ជា​ច្រើន​ពី​សាក្សី​នានា ដែល​ជា​តម្រុយ រហូត​កំណត់​មុខសញ្ញា​នេះ​បាន និង​ឈាន​ដល់​ការ​ចាប់​បាន​ទាំង​មនុស្ស ទាំង​រថយន្ត​ដែល​ជិះ​ធ្វើ​សកម្មភាព ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​ដែល​ជន​នេះ​ ប្លន់​បាន​ពី​នារី​រង​គ្រោះ​ផង​ដែរ​។ ពេល​នេះ ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ការិយាល័យ​ជំនាញ ដែល​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​។

អត្ថបទសរសេរ ដោយ