ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​យក​ប្រព័ន្ធ​ចាប់​រថយន្ត​មិន​គោរព​ច្បាប់​ពី​ប្រទេស​ចិន​មក​អនុវត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មន្ត្រី​ជំនាញ​កម្ពុជា​នឹង​ទៅ​សិក្សា​ពី​ប្រព័ន្ធ​រៀបចំ​បំពាក់​តាម​រថយន្ត ដើម្បី​ចាប់​រថយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​មក​ដាក់​តាម​អនុវត្ត ។ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមករា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មន្ត្រី​ជំនាញ​កម្ពុជា​នឹង​ទៅ​សិក្សា​ពី​ប្រព័ន្ធ​រៀបចំ​បំពាក់​តាម​រថយន្ត ដើម្បី​ចាប់​រថយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​មក​ដាក់​តាម​អនុវត្ត ។ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមករា ឆ្នាំ​២០២០ ស្តី​ការ​ក្រសួងមហាផ្ទៃ​ថា លោក​នឹង​នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ត្រូវ​បាន​ភាគី​ចិន​បាន​អញ្ជើញ​ទៅ​សិក្សា​ពី​រៀប​ដាប់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​រថយន្ត​បើកលើសល្បើនកំណត់ដោយសារ​តែ​ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណា​ក៏​ផ្អាក​វិញ ។

លោក​បញ្ជាក់​ថា ៖«​គេ​ឲ្យ​យើង​ទៅ​មើល​ពី​របៀប​តម្លើង​ប្រព័ន្ធ​ត្រួតពិនិត្យ​ឡាន​ហៅ​ថា ប្រព័ន្ធ​បី​ឌូ ដោយនៅ​គ្រប់​ឡាន​ទាំងអស់ អីចឹង​ពេល​បើក​លឿន​ប្រព័ន្ធ​ GPS ​ដឹង​ភ្លាម​គ្រប់​ឡាន​ទាំងអស់ ។ អី​ញ្ចឹ​ង​នឹង​ត្រៀម​ទៅ​មើល​ការងារ​នេះ​នៅ​ប្រទេស​ចិន​នៅ​ពេល​ជំងឺ​កូ​រ៉ូ​ណា​ចុះ​ថយ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​ស្លាក​លេខ​ឡាន​ដែល​គ្មាន QR Code ថា បាន​ដាក់​ដំណើរ​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ក៏​នៅ​មាន​ស្លាក​លេខ រថយន្ត​ភាគច្រើន​អត់​មាន QR Code ផង​ដែរ ។

ចំណុះ​នេះ​បាន​ធ្វើ​ឲ្យ​ជនខិលខូច​មួយ​ចំនួន​ធ្វើ​ស្លាក​លេខ​ដែល​គ្មាន QR Code ផង​ដែរ ។ កន្លង​មក​ដោយ​មានការ​សហការ​គ្នា​ជាមួយ​ នគរបាល ​ជាតិ​ក៏​បាន​ចាប់​បាន​កន្លែង​ធ្វើ​ស្លាក​លេខ​ក្លែងក្លាយ សេះ​ហោះ​ផង​ដែរ ។ លោក​បន្ត​ថា ការ​ដាក់ QR Code ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ដោយ​គ្រាន់តែ​យក​ទូរស័ព្ទ ស្គែ​ន​ដឹង​ថា ស្លាក​លេខ​ត្រឹមត្រូវ ឬ​មិន​ត្រូវ​ផង​ដែរ ។ លោក​បញ្ជាក់​ថា ៖« ចំណុច​នេះ​ខ្ញុំ​ធ្វើ​លិខិត​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ស្នើ​សុំ​ការ​ពិភាក្សា​គ្នា​ក្នុង​ករណី​សុំ​ប្តូរ​ស្លាក​លេខ​ទាំងអស់​ដែល​គ្មាន QR Code ដោយ​មិន​គិតថ្លៃ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ