កាយវិការទាំង៧ចំណុចជាគុណធម៌មានតម្លៃដ៏វិសេសវិសាលបំផុតនៃមនុស្សជាតិ ។
១- មនុស្សត្រូវមានកិរិយាសុភាពរាបសា ដូចផ្កាឈើដែលមានក្លិនក្រអូប ។
២- មារយាទទន់ភ្លន់ជាមិត្តនឹងគុណធម៌ ដែលមិនបែកគ្នាឡើយ ។
៣- មនុស្សល្អរមែងសាងគុណធម៌ព្រមឲ្យអ្នកដទៃល្អជាងខ្លួន ។
៤- អ្នកដែលស្គាល់ខ្លួនឯងដោយល្អ រមែងមិនលើកតម្កើងខ្លួនឡើយ ។
៥- ត្រូវចេះគោរពខ្លួនឯងគឺមានសីលធម៌ សុជីវធម៌ គុណធម៌ ទើបអ្នកដទៃគេគោរពកោតខ្លាច ។
៦- កតញ្ញុតាធម៌ជារស្មីចាំងចែងចេញពីចិត្តខ្ពស់ចិត្តប្រសើរ ។
៧- កតញ្ញុតាធម៌របស់កូន គឺជាសេចក្តីសុខរបស់ម៉ែឪ ។
មនុស្សទេវតាតែងលើដៃប្រណមអញ្ជលីចំពោះមនុស្សដែលគុណធម៌ទាំង៧ចំណុចនេះ ហើយអភិរក្ស រក្សាជននោះឱ្យបានសុខ ចម្រុងចម្រើនតរៀងទៅ ។ សាន សារិន
ចែករំលែកព័តមាននេះ