ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​បាត​ថៃ​ចាប់ផ្តើម​ធ្លាក់​ថ្លៃធៀប​នឹង​លុយ​រៀល​ខ្មែរ

4 ឆ្នាំ មុន

ប្រាក់​បាត​ថៃ​បាន​បង្ហាញ​ពី​ការ​ចុះ​ខ្សោយកម្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ស​ប្តា​ហ៍​នេះ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ដែល​ជា​ធម្មតា​កាលពី​ស​ប្តា​ហ៍​មុន​ៗ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ក្នុង ១​បាត​ស្ថិត​ក្នុង​រង្វង់​១៣០ រៀល តែ​សម្រាប់​ស​ប្តា​ហ៍​នេះ​បាន​ធ្លាក់​មក​នៅ​ក្នុង​រង្វង់​តែ​ជាង​១២០ រៀល​តែ​ប៉ុណ្ណោះ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី…

ប្រាក់​បាត​ថៃ​បាន​បង្ហាញ​ពី​ការ​ចុះ​ខ្សោយកម្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ស​ប្តា​ហ៍​នេះ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ ដែល​ជា​ធម្មតា​កាលពី​ស​ប្តា​ហ៍​មុន​ៗ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ក្នុង ១​បាត​ស្ថិត​ក្នុង​រង្វង់​១៣០ រៀល តែ​សម្រាប់​ស​ប្តា​ហ៍​នេះ​បាន​ធ្លាក់​មក​នៅ​ក្នុង​រង្វង់​តែ​ជាង​១២០ រៀល​តែ​ប៉ុណ្ណោះ ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ឱ្យ​ដឹង​ថា ១​បាត​ទិញ ចូល ១២៧,៨០ រៀល លក់​ចេញ ១២៩,៦០ រៀល ហើយ​កាលពី​ថ្ងៃ​ទី​២៦ ទិញ​ចូល ១២៧,៧០ រៀល លក់​ចេញ ១២៩,៧០ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​២៥ គឺ ១​បាត​ទិញ​ចូល ១២៨,៦០ រៀល លក់​ចេញ ១៣០,៣០ រៀល និង​កាលពី​ថ្ងៃ​ទី​២៤ ទិញ​ចូល ១២៨,៥០ រៀល លក់​ចេញ ១៣០,៥០ រៀល ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ អត្ថបទ​សហការ

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ