ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​បង្គន់​ក៏​បាន​អានិសង្ស​ច្រើន​ដូច​សង់​កុដិ​សាលា

4 ឆ្នាំ មុន

នរណា​ៗ​ក៏​ត្រូវការ​បិទ​បាំង​កេរ្តិ៍ខ្មាស​ក្នុង​ពេល​បន្ទោបង់​ជា​ការ​ចាំបាច់​ខាន​ពុំ​បាន ហេតុនេះ អ្នកប្រាជ្ញ​បាន​រាប់​បង្គន់​ចូល​ក្នុង​ទី​សេនាសនៈ​ដ៏​វិសេស​ដូច​កុដិ​សាលា ឬ​ផ្ទះសំបែង និង​ទី​សេនាសនៈ​ឯទៀត​ដែរ ព្រោះ​ជាទី​ជ្រក​អាស្រ័យ​ដើម្បី​បន្ទោបង់ និង​ដើម្បី​ការពារ​ត្រជាក់​ក្ដៅ​ដូច​គ្នា ប្លែក​តែ​កុដិ សាលា និង​ផ្ទះសំបែង…

នរណា​ៗ​ក៏​ត្រូវការ​បិទ​បាំង​កេរ្តិ៍ខ្មាស​ក្នុង​ពេល​បន្ទោបង់​ជា​ការ​ចាំបាច់​ខាន​ពុំ​បាន ហេតុនេះ អ្នកប្រាជ្ញ​បាន​រាប់​បង្គន់​ចូល​ក្នុង​ទី​សេនាសនៈ​ដ៏​វិសេស​ដូច​កុដិ​សាលា ឬ​ផ្ទះសំបែង និង​ទី​សេនាសនៈ​ឯទៀត​ដែរ ព្រោះ​ជាទី​ជ្រក​អាស្រ័យ​ដើម្បី​បន្ទោបង់ និង​ដើម្បី​ការពារ​ត្រជាក់​ក្ដៅ​ដូច​គ្នា ប្លែក​តែ​កុដិ សាលា និង​ផ្ទះសំបែង សម្រាប់​សម្រា​ក​សម្រាន្ត ចំណែក​បង្គន់​សម្រាប់​បន្ទោបង់​មូត្រ​លាមក​ប៉ុណ្ណោះ ។

ការ​កសាង​បង្គន់​ជា​ទាន​ដ៏​ប្រសើរ​មាន​អានិសង្ស​ច្រើន​ប្រហាក់ប្រហែល​ទៅ​នឹង​អានិសង្ស​សង់​កុដិ សាលា និង​ទី​សេនាសនៈ​ផ្សេង​ទៀត​ដែរ តែបើ​ពោល​ឲ្យ​ល្អិត​ទៅ ការ​សង់​បង្គន់​មាន​ផលានិសង្ស​ប្លែក​ពី​ការ​សង់​សេនាស​នៈ​ឯទៀត​ៗ​បន្តិច​ចំពោះ​ការ​បិទ​បាំង​កេរ្តិ៍ខ្មាស ដែល​ជា​ការ​ចាំបាច់​បំផុត និង​ត្រូវ​តែ​បន្ទោបង់​ឲ្យ​ទាន់​ពេល​ខាន​ពុំ​បាន ។

កាលបើ​បង្គន់​ជាទី​កន្លែង​ដ៏​សំខាន់ ជា​ការ​ចាំបាច់​ដូច​ពោល​មកនេះ ផលានិសង្ស​នៃ​ការ​សង់​បង្គន់​ក៏​ត្រូវ​តែ​មាន​ច្រើន ព្រោះ​ជា​ការ​សង្គ្រោះ​ដោះ​ទុក្ខ​អ្នកមាន​ធុរៈ​គឺជា​ការ​បន្ទោបង់​មូត្រ​លាមក​ជា​បន្ទាន់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ