យាយ​អាយុ​៨៣​ឆ្នាំ​ដឹងខ្លួន​វិញ បន្ទាប់​ពី​បាត់បង់​ជីវិត​បាន​១០​ម៉ោង


លោកយាយ​អាយុ​៨៣​ឆ្នាំ​ម្នាក់ មក​ពី​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​គ្រូពេទ្យ និង​ប៉ូលិស​ប្រកាស​ថា បាន​ស្លាប់​នៅ​ឯ​ផ្ទះ​របស់​គាត់ កាលពី​ស​ប្តា​ហ៍​មុន ប៉ុន្តែ​១០​ម៉ោង​ក្រោយមក បន្ទាប់​ពី​គ្រួសារ​របស់​គាត់​បាន​ចាប់ផ្តើម​រៀបចំ​ធ្វើ​ពិធី​បុណ្យសព ស្រាប់តែ​គាត់​បានដឹង​ខ្លួន​ឡើង​វិញ ។

ដំបូង​ឡើយ កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​នេះ គ្រូពេទ្យ​បាន​ធ្វើការ​ពិនិត្យ​ជំងឺ​ជូន​លោកយាយ Ksenia Didukh អាយុ​៨៣​ឆ្នាំ ដែល​ជា​គិលានុបដ្ឋាយិកា​ចូល​និវត្តន៍​ពី​ទីក្រុង Stryzhavka នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​រក​ឃើញ​ថា អាកា​រៈ​របស់​គាត់ គឺ​អស់សង្ឃឹម​បាត់​ទៅ​ហើយ ។ គ្រូពេទ្យ​បាន​សម្រេចចិត្ត​មិន​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ព្រោះតែ​ចង់ឱ្យ​គាត់​បាន​នៅផ្ទះ​មុន​ពេល​គាត់​ផុតដង្ហើម​ទៅ ។ ក្រោយមក លោកយាយ Ksenia ក៏​ដាច់ដង្ហើម ហើយ​ត្រូវ​បាន​គ្រូពេទ្យ និង​ប៉ូលិស​ប្រកាស​ពី​មរណភាព​របស់​គាត់ ។

គ្រូពេទ្យ​បាន​ពិនិត្យ​មើល​ចង្វាក់បេះដូង ហើយ​ឃើញ​ថា គ្មាន​សញ្ញា​ចង្វាក់បេះដូង​ទាល់តែ​សោះ ។ ក្រោយមក​ក្រុម​គ្រួសារ​ក៏​សម្រេចចិត្ត​រៀបចំ​ធ្វើ​ពិធី​បុណ្យសព ។ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បាន​ជូនដំណឹង​ឱ្យ​ចាប់ផ្តើម​ធ្វើ​សំបុត្រ​មរណភាព​របស់​គាត់ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល​កូនស្រី​របស់​គាត់​បានឃើញ​អ្វី​ប្លែក​កើត​មាន​ឡើង ។

នាង Tetyana Potomchenko បាន​និយាយ​ថា​៖ «​នៅ​ម៉ោង​ប្រហែល​៧​កន្លះ យើង​បាន​ប៉ះ​ថ្ងាស​របស់​គាត់ ហើយ​ឃើញ​ថា ក្តៅ​ណាស់ ។ ក្លៀក​របស់​គាត់​ក៏​ក្តៅ​ដែរ ។ លិខិតបញ្ជាក់​មរណភាព​ត្រូវ​លុប​ចោល​ភ្លាម​» ។

វេជ្ជបណ្ឌិត Vladimir Chebotarev ដែល​ជា​វេជ្ជបណ្ឌិត​ខាង​ផ្នែក​ព្យាបាល​កម្រិត​ធ្ងន់​ជាមួយនឹង​បទ​ពិសោធន៍​ជាង​៣៧​ឆ្នាំ បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន​អ៊ុយ​ក្រែ​ន​ដេប៉ូ​ថា នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​វេលា​ម៉ោង​៩ និង​៨​នាទី រថយន្ត​សង្គ្រោះ​បន្ទាន់​ពី​បាន​មក​ដល់​មន្ទីរពេទ្យ​វី​ន​នី​ស្យា ។ ស្ត្រី​អាយុ​៨៣​ឆ្នាំ​ម្នាក់​បាន​មក​ដល់​ពេទ្យ​ដោយ​គ្មាន​សញ្ញា​ជីវិត​ទាល់តែ​សោះ ។

លោកយាយ Ksenia Didukh បាន​ប្រាប់​ពី​អ្វី​ដែល​គាត់​បានឃើញ ពេល​ដែល​កំពុង​ស្លាប់​មួយ​រយៈ​ថា ៖ «​ខ្ញុំ​បាន​ដល់​ស្ថានសួគ៌ ។ ខ្ញុំ​បាន​ស្រែក​រក​ឪពុក​របស់ខ្ញុំ ។ ខ្ញុំ​សួរ​គាត់​ថា តើ​នៅ​ទី​នេះ​ស្រួល​ដែរ ឬ​អត់ ។ មនុស្ស​ទាំងអស់​សុទ្ធតែ​ស្លៀកពាក់​ពណ៌​ស ។ ខ្ញុំ​គិត​ថា ពួក​គេ គឺជា​ទេវតា តែ​តាម​ពិត គឺ​ពួក​គេ​ជា​វេជ្ជបណ្ឌិត​សោះ ។ នេះ​មក​ពី​ខ្ញុំ​ធ្វើ​ជា​គិលានុបដ្ឋាយិកា​ជួយ​សង្គ្រោះ​មនុស្ស ហើយ​ព្រះ​បាន​មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា​ដល់​ខ្ញុំ​។​»

វេជ្ជបណ្ឌិត Tetyana Katylova អនុប្រធាន​ផ្នែក​ពេទ្យ​នៃ​មន្ទីរពេទ្យ​ក្នុង​តំបន់ Vinnytsia បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ធ្វើការ​ជា​វេជ្ជបណ្ឌិត​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​បានឃើញ​អ្វី​ដូចនេះ​ទេ​។​»

យោង​តាម​គេហទំព័រ​ព័ត៌មាន TSN របស់​អ៊ុយ​ក្រែ​ន​បានឱ្យ​ដឹង​ថា លោកយាយ Ksenia Didukh ឥឡូវនេះ​មាន​សុខភាព​ល្អជា​ធម្មតា ៕

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ