ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ណា​ក៏​ឃើញ​តែ​ប្តី​ធ្វើ​ដូច្នេះ​មិន​លស់​ថ្ងៃ ប្រពន្ធ​ទ្រាំ​លែង​បាន

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​ជន​រង​គ្រោះជា​ប្តី​ផឹកស៊ី​ស្រវឹង​ខួប និង​បង្ករឿង​ធ្វើបាប ស្ត្រី​ជា​ប្រពន្ធ​រៀងរាល់ថ្ងៃ លុះ​ដោយ​អត់ទ្រាំ​នឹង​ប្តី​លែង​បាន​តទៅ​ទៀត ក៏​យក​ចបកាប់​ទៅ​លើ​បុរស​ជា​ប្តី​ជា​ច្រើន​ចប​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​ជន​រង​គ្រោះជា​ប្តី​ផឹកស៊ី​ស្រវឹង​ខួប និង​បង្ករឿង​ធ្វើបាប ស្ត្រី​ជា​ប្រពន្ធ​រៀងរាល់ថ្ងៃ លុះ​ដោយ​អត់ទ្រាំ​នឹង​ប្តី​លែង​បាន​តទៅ​ទៀត ក៏​យក​ចបកាប់​ទៅ​លើ​បុរស​ជា​ប្តី​ជា​ច្រើន​ចប​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​26 ខែកុម្ភៈ ឆ្នាំ​2020 នៅ​ចំណុច​ភូមិ​មឿង​ចារ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ។

បើ​តាម​លោក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ និង​ជា​ជន​ដៃដល់​ខាងលើ​មានឈ្មោះ សំ ង៉ែត អាយុ​50​ឆ្នាំ ចំណែក​ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ខឹ​ម រី​អាយុ​49​ឆ្នាំ អ្នក​ទាំង​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ហើយ​បុរស​ជា​ប្តី​ត្រូវ​ប្រពន្ធ​យក​ចបកាប់​ចំ​ក្បាល​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង តែ​ដោយសារ​មិន​អស់ចិត្ត​នោះ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ក្នុងភូមិ​បាន​ដឹក​ទៅ​ព្យាបាល​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ក៏​ដឹក​ត្រឡប់​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ផ្ទះ​វិញ​។ ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​ក៏​ត្រូវ​បាន​នគរបាល​ស្រុក​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ​។

លោក​អធិការ​នគរបាល​ស្រុក​បន្ត​ទៀត​ថា ចំពោះ​បុរស​ជា​ប្តី​ដែល​ជា​ជន​រង​គ្រោះ​នោះ​ជា​មនុស្ស​ប្រមឹក​ស្រវឹង តែង​វាយ​ធ្វើបាប​ប្រពន្ធ និង​កូន​ជា​រៀងរាល់ថ្ងៃ និង​មិន​ជួយ​រកស៊ី​ដើម្បី​ចឹ​ញ្ចឹ​ម​ប្រពន្ធ និង​កូន​នោះ​ទេ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រូប​នេះ គាត់​ធ្វើ​ការងារ​ជា​កម្ម​ការី​នី​រោងចក្រ និង​មានកូន​៦​នាក់​នៅ​ក្នុង​បន្ទុក​ទៀត ក្នុង​នោះ​ស្រី​៣ និង​ប្រុស​៣​នាក់​ផង​ដែរ​។

លោក​អធិការ​បន្ត​ថា ហើយ​នៅ​ពេល​នេះ ប្តី​បាន​បាត់បង់​ជីវិត និង​ប្រពន្ធ​ជាប់គុក​ទៀត ឯ​កូន​ៗ​ទាំង​៦​នាក់​នោះ ត្រូវ​ក្លាយជា​កូនកំព្រា​គ្មាន​ទីពឹង​នោះ​ទេ​។

ហើយ​នៅ​ចំពោះ​មុខ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ស្ត្រី​ជា​ដៃដល់​ក៏​បាន​សារភាព​ថា រូប​គាត់​ពិតជា​បាន​យក​ចបកាប់​ទៅ​ប្តី​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ពិតប្រាកដ​មែន មូលហេតុ​ដោយ​តែ​ប្តី​ប្រមឹក​នេះ មិន​ដែល​គិត​ថា ជួយ​ធ្វើការ និង​រកស៊ី​ចឹ​ញ្ចឹ​ម​ប្រពន្ធ និង​កូន​នៅ​ក្នុងផ្ទះ​ឡើយ ហើយ​គាត់​ធ្វើការ​ក្នុង​រោងចក្រ​ពេល​ព្រឹក​ចេញពីផ្ទះ​ល្ងាច​ម៉ោង​៤ ឬ​ម៉ោង​៥​ល្ងាច បាន​ចេញពី​រោងចក្រ​មក​ផ្ទះ​វិញ ដោយ​មានការ​ហត់នឿយ​ណាស់ តែ​ជា​រៀងរាល់ថ្ងៃ​ពេល​ត្រឡប់​មក​ពី​ធ្វើ​ការងារ​រោងចក្រ​វិញ មិន​ដែល​ឃើញ​ប្តី​ជួយ​រកស៊ី​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ឃើញ​តែ​ភាព​ស្រវឹង​ជោក និង​ជេរ​បញ្ចោ វាយ​ប្រពន្ធ និង​កូន​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​មុន​ពេល​កើតហេតុ​នេះ គាត់​បាន​ហូប​បាយ​ជាមួយ​កូន​ៗ​ស្រាប់​ប្តី​ប្រមឹក​រូ​ហប​នេះ មក​ពី​ផឹក​វិញ​ស្រវឹង​ជោក រួច​ក៏​វាយ​ប្រពន្ធ និង​កូន​មិន​ប្រណី​ឡើយ ​ដោយ​ការ​អត់ទ្រាំ​លែង​បាន​តទៅ​ទៀត ក៏​បាន​ទាញ​យក​ចប​មក​កាប់​ចំ​ក្បាល​១​ចប​ប្រកាច់​តែ​ម្តង​។

លោក​វរ​សេនី​ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ កម្លាំង​ជំនាញ​យើង​កំពុង​តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ស្ត្រី​សង្ស័យ​ខាងលើ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ​ហើយ​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ