ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​សៀមរាប​សង្ក្រាន្ត​» ​នឹង​រៀបចំ​នៅ​បរិ​វេណ​​ប្រាសាទ​អង្គរ ទាក់ទាញ​អ្នកទេស​ចរ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ដើម្បី​ចូលរួម​អបអរសាទរ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ទាក់​ទាញ​​ទេសចរ​ឱ្យ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប រដ្ឋបាល​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ ផ្សេង​ៗ រៀបចំ​សៀមរាប​សង្ក្រាន្ត នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ក្រោម​ប្រធានបទ…

ខេត្តសៀមរាប​៖ ដើម្បី​ចូលរួម​អបអរសាទរ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ទាក់​ទាញ​​ទេសចរ​ឱ្យ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប រដ្ឋបាល​ខេត្តសៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ ផ្សេង​ៗ រៀបចំ​សៀមរាប​សង្ក្រាន្ត នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ក្រោម​ប្រធានបទ «​អង្គរ អតីត​កាល បច្ចុប្បន្ន និង​អនាគត​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​៦​រោច​ដល់​ថ្ងៃ​៩​រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ២០២០ ផ្សាយ​ថា​ទាក់ទង​នឹង​ប្រធាន​បទ «​អង្គរ អតីតកាល បច្ចុប្បន្ន និង​អនាគត​» អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ធ្វើ​ពិព័រណ៍​បង្ហាញ​ពី​ការ​កំណាយ​បុរាណវិទ្យា សមិទ្ធផល​អាជ្ញាធរ​ជាតិ​អប្សរា និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែល​នឹង​ផ្តល់​ចំណេះដឹង​ដល់​សាធារណជន​បាន​ស្គាល់​ពី​បច្ចេកទេស​នៃ​ការ​ប្រើប្រាស់ និង​កែ​ច្នៃ​ថ្ម​តាម​បែប​បុរាណ​និង​ទំនើប ការ​ព្យាបាល​ថ្ម ការ​សាងសង់​ប្រាសាទខ្មែរ ផែនទី​តំបន់​អង្គរ និង​ការ​ស្រាវ​ជ្រាវ​បុរាណ វិទ្យា ។ ល​។

ការ​រៀបចំ​សៀមរាប​សង្ក្រាន្ត ក៏​មាន​បញ្ចូល​វប្បធម៌​ប្រពៃណី​របស់​អ្នកស្រុក​អង្គរ ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ដើម្បី​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ពិធី​ថែម​ទៀត ។ ពិសេស​នឹង​បង្ហាញ​ពី​ការ​ដាប់​ឆ្លាក់​ចម្លាក់ សិប្បកម្ម ដែល​សាធារណជន​ក៏​អាច​ចូលរួម​ជាមួយ​អ្នកជំនាញ​និង​ទិញ​យក​ទៅ​ប្រើប្រាស់​បាន ដើម្បី​លើ​កម្ពស់​តម្លៃ​សិល្បៈ​ខ្មែរ​និង​ជីវភាព​ប្រជាជន​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ